លោកវ៉ាសុធារងការរិះគន់ធុំក្លិនមិនសូវល្អអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការស៊ើបអង្កេត?
ភ្នំពេញ ៖ យោងប្រភពពីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅពេលថ្មីៗនេះមានការរិះគន់និងខ្សឹបខ្សៀវលោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាលារាជធានីភ្នំពេញរួមគ្នាប្រព្រឹត្តអំពើពុករលួយដោយមិនខ្លាចញញើតទៅនឹងច្បាប់អង្គភាពប្រឆាំងអំពើពុរលួយដែលដឹក នាំដោយឯកឧត្តមឱមយុិនទៀងជាប្រធានអង្គភាព ។
ប្រភពបន្តថាលោកវ៉ាសុធាប្រព្រឹត្តអំពើពុករលួយជាយូរមកហើយមិនទាន់មានថ្នាក់លើមើលឃើញទង្វើរបស់លោកវ៉ាសុធានោះទេ។
ក្រុមមន្ត្រីបំរើការងារក្នុងសាលាក្រុងភ្នំពេញសង្ឃឹមថាបន្ទាប់ពីមានការផ្លាស់ប្ដូរលោកប៉ាសុជាតិវង្សអភិបាលរាជធានីភ្នំពេញដែលត្រូវចូលនិវតន៍ជំនួសមកវិញឯកឧត្តមឃួងស្រេងជាអភិបាលនៃគណអភិលរាជធានីភ្នំពេញដឹកនាំក្បាលម៉ាស៊ីនរចនាសម្ព័ន្ធការងារមួយចំនួនក្នុងសាលារាជធានី ភ្នំពេញនឹងមានការប្រសើឡើងជាងជំនាន់លោកប៉ាសុជាតិ្តវង្សដឹកនាំជាអភិបាលរាជធានីភ្នំពេញនាពេលកន្លងមក។ប្រភពបន្តឲ្យដឹងទៀតថាក្រុមមន្ត្រី្ដ ដែលប្រព្រឹត្តអំពើពុករលួយកំពុងតែចាប់ផ្តើមមានភាពរំជើបរំជួលស្លន់ស្លោស្វែងរកខ្នងបង្អែកថ្មី ។
កាលពីសម័យលោកប៉ាសុជាតិវង្សដឹកនាំគ្រប់គ្រងមន្ត្រីនៅសាលាក្រុងគេឃើញហាក់ដូចជា គ្មានតម្លាភាព សូម្បីតែលោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ក៏ពុំសូវស្តាប់តាមបទបញ្ជារបស់លោកប៉ាសុជាតិវង្ស់អភិបាលរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាពផងដែរ ។
សកម្មភាពទាំងនេះ ស្តែងឱ្យឃើញពីការមិនសូវគោរព ឬគោរពតែនៅចំពោះមុខប៉ុណ្ណោះ តែនៅពីក្រោយធ្វើព្រងើយ កន្តើយទៅវិញ បុគ្គល វ៉ា សុធា បានធ្វើរឹកយ៉ាងសម្បើមដាក់មន្ត្រីៗធ្វើការងារនៅសាលា រាជធានីភ្នំពេញ យ៉ាងក្រអឺតក្រទមបំផុត តាមរបៀបបក្ខពួកនិយម ។
ក្រុមមន្ត្រីដដែលបានបន្តថាពួកគាត់ចាំមើលរបៀបដឹកនាំឯកឧត្តមឃួងស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញទើបតែឡើងកាន់តំណែងថ្មីៗនេះនិងរៀបចំរចនាសម្ព័ន្ធនៅក្នុងសាលារាជធានីភ្នំពេញឲ្យមានតម្លាភាពនិងចាត់ការក្រុមមន្ត្រីប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាជាតិជាក់ជាពុំខានឡើយ។
ប្រភពព័ត៌មានដដែលបានលើកឡើងថា បុគ្គល វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាលារាជធានីភ្នំពេញ ដែលបានកាន់អំណាចតួនាទីប្រព្រឹត្តអំពើពុករលួយដុះស្លែ ពេញទំហឹងដោយគ្មាននរណាចាត់ការឡើយ ។
ដោយលោក វ៉ា សុធា ចេះចាត់ចែងលាភសក្ការៈឲ្យមេកើយរបស់ខ្លួនទើបរក្សាតំណែងរហូតដល់សព្វថ្ងៃ ។ កាលពីរអំឡុងអំណាចលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោកវ៉ាសុធា បានធ្វើសកម្មភាពកេងប្រវ័ញ្ចស៊ីឡាក់ កឹបកេង ស៊ីពីលើជំនាញតាមរយៈលទ្ធកម្មគ្រប់សព្វសារពើនៃ សាលារាជធានីភ្នំពេញ ទើបធ្វើឱ្យលោកវ៉ា សុធា គ្រប់ទឹកគ្រប់ធ្វើមានធ្វើបានសល់លុយកាក់ឡាន ដីឡូតិ៍ ភូមិគ្រឹះរហូតគាត់ក្លាយជាអ្នកមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភមហាសាលហ៊ីហារមិនចាញ់ឧត្តមមន្ត្រីឧកញ៉ានោះឡើយ ។
កត្តាទាំងអស់នេះ បានធ្វើអោយគណបក្សប្រជាជនកម្ពុជាបាត់សម្លេងឆ្នោតពីរមួយអាណត្តិទៅមួយអាណត្តិជាបន្តបន្ទាប់ ដោយសារមន្ត្រីថ្នាក់ក្រោមមិនអនុវត្តតាមបទបញ្ជាថ្នាក់លើមេកើយរបស់ខ្លួន ប្រឆាំងទៅនឹងកំណែទម្រុងស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងប្រធានគណបក្សប្រជាជនកម្ពុជា ។
ប្រភពបានបង្ហើបឲ្យដឹងទៀតថា លោក វ៉ា សុធា តែងតែប្រព្រឹត្តសកម្មភាពទុច្ចរិតដោយឃុបឃិតគ្នាប្រើល្បិចកឹបកេងប្រវញ្ចដកយកផលប្រយោជន៍ទៅតាមជំនាញរៀងៗខ្លួន ពីគម្រោងសាងសង់អគារហេដ្ឋារចនាសម្ពន្ធ័នានាតាមខណ្ឌក្នុងរាជធានីភ្នំពេញ ដោយភូតភរកុហកកេងប្រវញ្ច័យកថវិការបស់រដ្ឋ តាមរយៈការស្ថាបនាសួនច្បារការដាក់លូតូចធំ ការស្ថាបនាផ្លូវថ្នល់ស្ពានផ្លូវក្រវាត់ក្រុងប្រព្រឹត្តអំពើពុករលួយពីការរៀបចំកែលំអអំពូលភ្លើងបង្គោលភ្លើងនិងជួសជុលអ្វីៗផ្សេងៗទៀតក្នុងក្រុង ។ល។ ទង្វើទាំងអស់នេះ គឺបានផ្ទុយពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលប្រឆាំងទៅនឹងបទបញ្ជា ០១ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ពាក់ពន្ធ័ព័ត៏មានដ៍រសើបខាងលើនេះ សារព័ត៏មានយើងព្យាយាសុំការបកស្រាយពីលោកវ៉ាសុធាដែរតែគ្មានលេខទូរស័ព្ទទំនាក់ទំនងយើងខ្ញុំព្យាយាមបន្ត ៕