9/8/2024 7:43:48 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»?
Thu,27 June 2024 (Time 01:21 PM)
ដោយ ៖ ktk 168 (ចំនួនអ្នកអាន: 101នាក់)


 


ល្បែងទឹកភ្លៀងជាប្រភេទល្បែងល្មើសច្បាប់ទាំងស្រុង ហើយសុីសងកាត់ទឹកច្រំច្រាស់យ៉ាងសាហាវបំផុត តាមការប៉ានស្មានក្នុងមួយរដូវចាប់ពីខែ០៣ដល់ខែ១០នៃឆ្នាំថៅកែបនល្បែងទឹកភ្លៀង

នៅភ្នំពេញមាន«ក្រុមហ៊ាសួរនិងសេនាធិការល្បែងព្រមទាំង ប្តីប្រពន្ធលោកMENUព្រមទាំងឧកញ៉ាទច្ចរិតជាខ្នងបង្អែក» ប្រមូ

លលុយពីការអង្គុយចាំតុងទឹកភ្លើង មិនក្រោម៥០លានដុល្លារឡើយ ពីមុនមកគេលេងតាមអាយកូម បច្ចុប្បន្នគេលេងដោយម៉ាសុីនដូចកាសុីណូ បញ្ចូលលុយទុកអោយសុីស្រាប់ៗ ដោយគ្រាន់តែប្រើម៉ាសុីនអេឡិកត្រូនិកសម្រាប់មើលនិងវាស់កំរិតទឹកភ្លៀង ដែលផលិតនៅតៃវ៉ាន់ ដូចទូហ្គេមមួយដែលមានតម្លែមិនបាន២០មុឺនដុល្លារផង យកមកធៀសុីយ៉ាងសាហាវបំផុត។

 

ទឹកភ្លៀងល្មើសច្បាប់អាច ធ្មិចអោយលេងបានដោយសេរី នៅខាងជើងស្តុបអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី២និងដីសង្កាត់វាលវង់ខណ្ឌ៧មករា ក្រុងភ្នំពេញ។

ពលរដ្ឋដែលសង្កេតពីបញ្ហាល្បែងទឹកភ្លៀងនៅភ្នំពេញនេះលើកឡើងថា៖តើហេតុអីទើបរាជរដ្ឋាភិបាលមើលរំលងរឿងនេះពិសេសក្រសួងហិរញ្ញវត្ថុ បែរជាអង្គុយតែក្នុងប៊ុយរ៉ូ មិនខិតខំចាត់តាំងកៀងគរចំណូលពីគ្រប់ច្រកល្ហក ជួយបំពេញថង់ដោយចេញច្បាប់អោយលេងដោយស្របច្បាប់ដូចល្បែងមួយចំនួន ហើយគណនាចំណូលដើម្បីយកពន្ធចូលឋវិកាជាតិតែម្តងទៅ តើទាស់ស្អី?

ល្បែងដ៏សាហាវនេះបើកលេងក្រៅច្បាប់ មិនត្រឹមតែបង្កបញ្ហាដល់អស្ថេភាពសង្គមនោះទេ។សូម្បីរដ្ឋមិនបានចំណេញមួយ

មេល្បែងនិងប្សពួកកើបលុយមហាសាលចែកគ្នា ខណៈដែលសូម្បីតែកាសែតក្នុងស្រុក ដែលផ្សាយតែរឿងល្អៗជួយសង្គមមិនមានចំណូលហើយថែមទាំងជាប់កាតព្វកិច្ចពន្ធដែរបែបនោះ?

តើបញ្ហាបើកដៃអោយបើកបនល្បែងទឹកភ្លៀងកណ្តាលក្រុងនេះ ជាអំពើគប់គឹតប្រមូលលុយចែកគ្នាដ៏អាក្រក់គួរអោយស្អប់ខ្ពើមរបស់ក្រុមមនុស្សហៃអើអាជ័យធ្លាក់ទឹក ដោយសេរីបំផុតដែលមិនអាចមានព្រះឥន្ទព្រះព្រហ្មណាបង្ក្រាបបានមែនទេ?

ល្បែងទឹកភ្លៀងនៅបាត់ដំបងបិទជិតឈឹង បុន្តែនៅភ្នំពេញរហូតមកដល់ម៉ោងនេះ គេនៅតែលេងល្បែងទឹកភ្លៀងនេះ ទាំងល្មើសច្បាប់នេះ បានដោយសេរី មិនបាច់ភ័យខ្លាច គ្មាននរណាបង្ក្រាបចាប់ដាក់គុកឡើយ ទោះល្មើសនឹងច្បាប់ក៏ដោយ គឺអត់បញ្ហា!

 

សម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីថ្មី បានចេញបទ

បញ្ជាក្តៅគគុក អោយបង្ក្រាបល្បែងសុីសងល្មើសច្បាប់ទាំងអស់ដែលមាននៅគ្រប់មូលដ្ឋានអោយអស់ពីមូលដ្ឋានខ្លួនជាដាច់

ខាត ថែមទាំងព្រមានធ្ងន់ៗថា បើមន្ត្រីឬអាជ្ញាធរមូលដ្ឋានណា

ដែលមានការពាក់ពន្ធ័ ឬបន្តរក្សាទុកបនល្បែងល្មើសច្បាប់នៅ

ក្នុងមូលដ្ឋានខ្លួនទៀតនឹងត្រូវប្រឈមមុខនឹងការដកហូតដំ

ណែងឬបណ្តេញចេញពីក្របខណ្ឌទៀតផង។

 

បញ្ហាល្បែងទឹកភ្លៀងល្មើសច្បាប់នេះសុីសងលើមន្ត្រី ពីព្រោតាំងពីសម្តេចក្មេងចេញបញ្ជាមកមិនទាន់ឃើញមន្ត្រីណាម្នាក់ត្រូវដកចេញពីមុខដំណែងដោយសារកាងល្បែង ធ្មិចបើកដៃបើកល្បែង ពិសេសនៅភ្នុះពេញ តើលោកឃួង ស្រេង បណ្តោយអោយកើតមានល្បែងល្មើសច្បាប់ពេញក្រុងភ្នំពេញវិញ មិនទាន់ឃើញដកដំណែងនៅឡើយផង ជាគំរូបញ្ចាក់ថាបញ្ហាបង្ក្រាប់បនល្បែងធ្វើបានតាមកន្លែងនិងតាមឆន្ទះ បើថ្នាក់ក្រោមត្រូវឆ្កែសុីឆន្ទះអស់ ល្បែងគឺមិនងាចបង្ក្រាបឡើយ។

 

ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍

ឯក រ័ត្ន ស្រ៊ាងមេប៉អឹមក្រុងភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការក្រុងភ្នំពេញ រួមទាំងលោក ជា ពិសីអភិបាលខណ្ឌ

៧មករា នៅតែមិនអាចទាក់ទងសុំការបកស្រាយឬពន្យល់ពាក់ពន្ធ័នឹងសំដីពលរដ្ឋលើកឡើងថា«ស្រុករំដួល មានច្បាប់តឺង មានច្បាប់ធូរ»ពីលោកទាំង៣បានទេកាលពីម្សិលមិញខណៈបន

ល្បែងទឹកភ្លៀងកំពុងមានហាងឆេងលេងឡើងចុះហើយភ្នាល់យ៉ាងគគ្រឹកគគ្រេងបានទេដោយសារទូរស័ព្ទ គ្មានសេវា៕សូមអានបន្តភាគទី៨

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់