ឯកឧត្តម ឧកញ៉ា គង់ ក្រឹង និងលោកជំទាវ មានទឹកចិត្តសប្បុរសធម៌ចែកអំណោយជូនចាស់ជរា និងទុរគតជន
ខេត្តក្រចេះ ៖ ព្រឹកថ្ងៃអង្គារ ទី ០១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១០ ៖ ១០ នាទី នៅភូមិគ្រឹះ ឯកឧត្តម ឧកញ៉ា គង់ ក្រឹង និងលោកជំទាវមាន កម្មវិធីចែកអំណោយមនុស្ស ធម៌ជូនអ្នកទីទាល់ក្រ ទុរគតជនចំនួន១៤គ្រួសារ គ្រួសារ អ៊ីស្លាម ១៣គ្រួសារ និងខ្មែរ ១គ្រួសារដែលមកពីភូមិច្រាប ថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ឯកឧត្តម ឧកញ៉ាបានមាន ប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយើងថា ឯកឧត្តមឧកញ៉ា បានឃើញផ្ទាល់ ពេលដែល ឃើញពួកគាត់ខ្លះដើររើស អាចម៍គោយកមកហាលឱ្យ ក្រៀមដើម្បីយកទៅលក់ឱ្យគេ ដើម្បីយកប្រាក់ ខ្លះទៀតដើរ រើសកំប៉ុងអេតចាយយកទៅ លក់អ្នកខ្លះទៀតដើររើសខ្យង -រាវក្តាម ដើម្បីដោះស្រាយ ជីវភាពគ្រួសារ ពេលនោះ ហើយដែល ឯកឧត្តម ឧកញ៉ា បានដឹងបានឃើញផ្ទាល់ និង មានចិត្តសង្វេគ មេត្តាករុណា ដល់បងប្អូនទីទាល់ក្រគ្មាន ទីពឹងពុំនាក់គ្មានអ្នកបីបាច់ថែ រក្សា ទើប ឯកឧត្តម ឧកញ៉ា បានប្រាប់ទៅលោកប្រធានភូមិ មេត្តាដើរប្រមូលពួកគាត់ទាំង អស់គ្នា មកទទួលអំណោយ ជារៀងរាល់ខែ បងប្អូនខ្មែរ អ៊ីស្លាម ១៣គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម និងថវិកា ៦ម៉ឺនរៀល ប្រជាពលរដ្ឋខ្មែរ ១គ្រួសារទទួលបាន ៥០គីឡូ ក្រាម និងថវិកា ៦ម៉ឺនរៀល ដែរអំណោយនេះគឺទទួលបាន ជារៀងរាល់ខែ ។
មិនតែប៉ុណ្ណោះសោត ឯកឧត្តមបានជួយដល់បងប្អូន ប្រជាពលរដ្ឋដែលមានទុក្ខធុរៈ ឈឺថ្កាត់យប់ព្រលប់ដែលមាន អាសន្នអន់ក្រឯកឧត្តមឧកញ៉ា និងលោកជំទាវតែងតែផ្គត់ ផ្គង់ជានិច្ច ។ ឯកឧត្តមឧកញ៉ា បានប្រាប់អោយដឹងទៀតថា ប្រទេសជាតិយើងឥឡូវកំពុង មានការអភិវឌ្ឍន៍រីកចំរើនឥត ឈប់ឈរលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សរបស់ប្រជាជនកម្ពុជា ជា ពិសេសតាមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋា ភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបប្រទេសមាតុភូមិសុខសន្តិ ភាពរហូតមកដល់បច្ចុប្បន្ន នេះ ។
នេះសបញ្ជក់ពីទឹកចិត្តដ៏ ស្មោះ ស្រឡាញ់អ្នកទីទាល់ក្រ ស្រឡាញ់ជាតិពិតៗផុសចេញ ពីចិត្តស្មោះសរ ហើយខ្ញុំសារ ព័ត៌មាន វីរៈជ័យ, វីរៈជាតិ, ឆន្ទៈខ្មែរ, កម្ពុជាអភិវឌ្ឍន៍, ឆន្ទៈយុវជន និងប្រធានសមា គមកម្ពុជាដើម្បីអភិវឌ្ឍន៍ សូម គោរពជូនពរ ឯកឧត្តមឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ព្រម ទាំងក្រុមគ្រួសារទទួលបាននូវ សេចក្តីសុខសេចក្តីចំរើន សុខ ភាពមាំមួនគ្រប់ពេលវេលា ក្នុងការបំពេញភារកិច្ចបំរើ មាតុភូមិ ៕