ល្បីមន្ត្រីប៉េអឹមខេត្តរតនគីរីឈ្មោះណាក់រកស៊ីបទល្មើសព្រៃឈើយកទៅលក់ប្រទេសវៀតណាមយកលុយមកចិញ្ចឹមមេៗ?
ខេត្តរតនគីរី ៖ បទល្មើសព្រៃឈើគេសង្កេតឃើញកើតឡើងយ៉ាងពេញបន្ទុកហើយសមត្ថកិច្ចពាក់ព័ន្ធហាក់បីដូចគ្មានការចាប់អារម្មណ៍ធ្វើការទបស្កាត់បង្ក្រាបឲ្យមានប្រសិទ្ធិភាពគេឃើញក្រុមឈ្មួញធ្វើការដឹកជញ្ជួនឈើប្រណីតតាមរថយន្តតូចធំចេញតាមច្រកអូរយ៉ាដាវ និងច្រករបៀងផ្សេងៗទៀតបានយ៉ាងរលូន។ ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោសែនបានប្ដេជ្ញា ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើសម្ដេចថែទាំងបានបង្កើតគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាត្ិដែលមាននាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធានដឹកនាំធ្វើការបង្ក្រាបបទល្មើស។ទោះបីជាមានច្បាប់ទប់ស្កាត់បទល្មើស និងដឹកជញ្ជូនឈើប្រណីតយកទៅលក់ប្រទេសវៀតណាមយ៉ាងណាក៏ដោយ ក៏បទល្មើសព្រៃឈើពុំមានការថមថយនោះទេ នៅតែបន្តកើតឡើងយ៉ាងអនាធិបតេយ្យ ដោយមានការឃុបឃិតបើកភ្លើងខៀវពីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសជំនាញរដ្ឋ្ឋបាលព្រៃឈើ ។ ជំនួញដឹកជញ្ជូនឈើប្រណីតយកទៅលក់នៅប្រទេសវៀតណាមនេះដែរ បានកំពុងកើតឡើងយ៉ាងពេញបន្ទុកទៅហើយនៅខេត្ត្តរតនគីរី គេសង្ករតឃើញក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើឡើងដុះស្លែប្រចាំខេត្តរតនគីរី មានណាក់ក្បាលធំជាមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគីរីនិងឈ្មោះលោកវ៉ៃពួកគេទាំងពីរនាក់ដាក់ភាគហ៊ុនជាមួយគ្នារកស៊ីបទល្មើសព្រៃឈើបានយ៉ាងរលូនគ្មានសម្ត្ថកិច្ចណាមករុំខានពួកគេនោះឡើយ។ប្រភពបានបន្តឲ្យដឹងថាលោកណាក់ក្បាលធំរកស៊ីបទល្មើសបានរហូតមក ដោយសារខ្លួនគេជាមន្ត្រីប៉អឹមខេត្តក្រោមការគ្រប់គ្រងរបស់ លោកគឹមរស្មីមេប៉អឹមខេត្តរតនគីរីជាអ្នកបើកភ្លើងខៀវអោយកើតមានបទល្មើសជំនួញឈើប្រណីតយកទៅលក់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវនិងច្ររបៀងនានា ដោយគ្មានសមត្ថកិច្ចណាហា៑នធ្វើការបង្ក្រាបសកម្មភាពរថយន្ត្តដឹកឈើប្រណីតរបស់លោកវ៉ៃលោកណាក់ក្បាលធំនោះឡើយ ។ ប្រភពបន្តឲ្យដឹងទៀតថាក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើក្នុងខេត្តរតនគីរីត្រូវតែចូលខ្លួនមកធ្វើការទំនាក់ទំនងល្អជាមួយលោកគឹមរស្មីមេប៉េអឹមខេត្តលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ លោកថង សាវុន អភិបាលខេតរតនគិរី និងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនទៀតបិទភ្នែកបិទច្រមុះដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនឈើប្រណិត របសខ្លួនបានយ៉ាងរលូនទៅលក់ប្រទេសវៀតណាមតាមរថយន្តប្រភេទយីឌុប និងរថយន្តផ្សេងៗទៀតកត្តាទាំងនេះបណ្តាលឲ្យវិនាសហិនហោចព្រៃឈើនិងខូចខាតផ្លូវលំ ផ្លូវជាតិ យ៉ាងខ្លាំងដោយសារការដឹកជញ្ជូនឈើប្រណីតយកទៅលក់ប្រទសវៀតណាមធ្វើអោយរដ្ឋខាតបង់ថវិការាបម៉ុឺនដុល្លាជួសជុលធ្វើផ្លូវជារៀងរាល់ឆ្នាំ។ មេឈ្មួញឈើប្រណីតលោក មន្ត្រីប៉េអឹមណាក់ក្បាលធំនិងលោក វ៉ៃ បានរកស៊ីដឹកឈើយកទៅលក់ប្រទេសវៀតណាមឡើងដុះស្លែ គ្មានសមត្ថកិចណា្ចហា៑នបង្ក្រាបដោយសារលោកវ៉ៃលោកណាក់ បានរៀបចំកញ្ចប់ថវិកាប្រចាំខែបង់អោយសមត្ថកិច្ចពាក់ពន្ធ័រួចអស់ហើយ ទើបលោកវ៉ៃនិងលោកណាក់ រកស៊ីបានយ៉ាងរលូនបែបនេះ រហូតមកដល់សព្វថ្ងៃ ។
លោកវ៉ៃនិងលោកណាក់ប្រមូលឈើគ្រប់តំបន់ដូចជាចំណុចអូរល័ក្ស ស្រុកលំផាត់ ស្រុកកូនមុំ កន្លែងភូមិកាចូនឃុំកាចូនស្រុកវ៉ឺនសៃ និងឃ្លាំងស្តុបក្រោយហាកាឡាក់ស៊ី(ក្រុងបានលុង)ចំណុចសំខាន់ស្រុកកូនមុំ.ស្រុកលំផាត់និងជាពិសេសលោកវ៉ៃនិងលោកណាក់ប្រមូលដឹកជញ្ជូនឈើប្រណីតចេញពីតំបន់វារីអគ្គិសនីសេសានក្រោម២ខេត្តស្ទឹងត្រែងយកទៅលក់ប្រទេសវៀតណាមបានដោយរលូនទៀតផង។ ប្រជាពលរដ្ឋនិងឈ្មួញឈើតូចតាចរិះគន់ថា លោកណាក់ជាមន្ត្រីប៉េអឹមខេត្តមានតួរនាទីបង្ក្រាបបទល្មើសព្រៃឈើបែរជាទៅរកស៊ីបទល្មើសទំនងជាមេៗថ្នាក់លើបញ្ជាអោយរកស៊ីចែកគ្នាធ្វើមានបានហើយមើលទៅ?ទើបធ្វើការដឹកជញ្ជូនឈើប្រណីតយកទៅលក់ប្រទេសវៀតណាមបានយ៉ាងរលូនបែបនេះ។ ក្រុមអ្នកតាមដានបទល្មើសព្រៃឈើបានលើកឡើងថាបើអាជ្ញាធរពាក់ព័ន្ធមិនយកចិត្តទុកដាក់បង្ក្រាបអោយមានប្រសិទ្ធិភាពនោះទេព្រៃឈើស្រុកខ្មែរនិងវិនាសអន្តរាយក្នុងពេលដ៍ខ្លីខាងមុខនេះជាក់ជាមិនខានឡើយ ។ បើបាត់បង់ព្រៃឈើកម្ពុជានឹងជួបគ្រោះមហត្តរាយភាពរាំងស្ងួតទឹកជំនន់រន្ទះបាញ់ខ្យល់កន្ទ្រាក់ ។ល។ ប្រពលរដ្ឋធ្វើការសុំណូមពរដល់ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិង ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការតាមដានស៊ើបអង្កេតចាប់ជន់ប្រព្រឹត្តអំពើពុករលួយផ្ដន្ទាទោសតាមច្បាប់។ ករណីខាងលើ នេះសារព័ត៏មានយើងមិនអាចសុំការបំភ្លឺពីរសមត្ថកិច្ចពាក់ពន្ធ័បានទេនៅពេលនេះ៕