ខេត្តរតនគិរី ៖ មេឈ្មួញរកស៊ីដឹកឈើប្រណីត ខុសច្បាប់ដែលមាន ស្បែកជាកម្លាំង ប្រដាប់អាវុធ pMខេត្តរតន គិរីដែលមាន ឈ្មោះ ហោ ជីវ៉ៃ (ហៅវ៉ៃ)និងណាក់ក្បាលធំ ជើងខ្លាំងប្រចាំភូមិភាគឥសាន្ត ដែលជាមន្ត្រីអាវុធហត្ថPMនៅតែបន្តសកម្មភាពដឹ កនិងកាប់បំផ្លាញព្រៃ ឈើនឹងប្រមូលទិញ ឈើប្រណីតខុសច្បាប់ ដែលកាប់ព្រៃសហគមន៍ និង តំបន់ព្រៃការពារ នៅស្រុកអណ្តូងមាស ស្រុកតាវែង និងបន់កន្ទុយនាគ និងតំបន់ព្រៃការពារមួយចំនួនទៀត ដូចជាខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែងដើម្បីយកទៅបំពេញ តាមសេចក្ដីត្រូវការលក់ឲ្យឈ្មួញតាមទីផ្សារ ចិន និង យួនកំពុង់ពេញនិយមនៅទីផ្សារអាស៊ី ចេញតាមច្រកទ្វារអន្តរជាតិព្រំដែនអូរយ៉ាដាវ ដោយគ្មាននរណាហ៊ានប៉ះពាល់ព្រោះជាឆ្នាំងបាយប្រចាំថ្ងៃពីព្រោះមេឈ្មួញ ហោជីវ៉ៃ (អាវ៉ៃ) បានចំណាយលុយបិទមាត់បក្ខពួកក្រុមមន្ត្រីជំនាញក្នុងមួយខែៗ រាប់សិបម៉ឺនសែនដុល្លារហូតដល់ទៅជាង១លាន ដុល្លារ ឯនោះ ?។
ប្រភពពីសមត្ថកិចតូចតាចបានលើកថា៖ មេឈ្មួញ ហោជីវ៉ៃ (ហៅវ៉ៃ)និង ណាក់ ក្បាលធំតែងតែបានបង្ហាញនូវមោទនភាពអួតអាងពីមេក្លោងធំជាអ្នកបើកដៃ និងរួមដៃ ជាមេអាវុធហត្ថខេត្ត ក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើខុសច្បាប់ដោយរលូននិងដឹកចេញតាមច្រកទ្វារអន្ដរជាតិអូយ៉ាដាវក្រោមការគាំទ្របើកភ្លើងខៀវពីសំណាក់លោកអភិបាលខេត្តរតគិរី និង ជំនាញមេខ័ណ្ឌរដ្ឋបាលខេត្ត កែប កត់ ព្រមទាំងក្រុមមន្ត្រីជំនាញពាក់ព័ន្ធតាមជាន់ថ្នាក់? ។
ពាក់ព័ន្ធនឹងរឿងអាស្រូវអសមត្ថភាពនេះវិញឯ លោក អ៊ី ចំរើន ដែលជាប្រធានអន្ដោប្រវេសន៏ ច្រកទ្វារអន្ដរជាតិអូរយ៉ាដាវជាប់ឈ្មោះល្បីល្បាញបំផុតតែខាងគំរាមឃាត់ខ្លួនក្រុមអ្នកសាព័ត៌មានពេលចុះយករូបភាពនិងពត័មានបទល្មើសព្រៃឈើដឹកឆ្លងកាត់ច្រកទ្វារយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃនោះមិនឃើញមានការបង្ក្រាបឡើយព្រោះខ្លាចបាត់ផលប្រយោជន័។
ប្រភពបានបង្ហើបឲ្យយើងដឹងទៀតថា ៖មិនថាតែក្រុមអាជ្ញាធរដែនដី ទាំងគយចល័ត និងកម្លាំងប៉េអឹមផ្ទៃប្រទេសនោះទេដែលមានតួនាទីសំខាន់ក្នុងការចុះបង្ក្រាបនិងទប់ស្កាត់ការដឹកជញ្ជូនបទល្មើសព្រៃឈើខុសច្បាប់នោះគឺសុទ្ធតែមានចំណែកទទួលផលបង់លុយជើងឈ្មួញបង់លុយខែបង់ជើងជូនអស់លោកអ្នកមានអំណាច និង បង់ជូនកាដូរពិសេស វត្ថុអនុស្សាវរីយ៍ លុយ ឡាន ភ្លាមៗយ៉ាងទាន់ចិត្ត ពីមេឈ្មួញ ហោ ជីវ៉ៃ (អាវ៉ៃ) ណាក់ (ក្បាលធំPM) យ៉ាងត្រជាក់ចិត្ត ។ និយាយរួមគឺរត់ការបង់លុយអោយមុនមុននឹងដំណើរការចរាចរបទល្មើសព្រៃឈើចេញតាមច្រករបៀង និង តាមច្រកទ្វារព្រំដែន អូរយ៉ាដាវ ? ការចំណាយលុយរត់ការបង់លុយបិទមាត់បើកច្រកទ្វារទាំងនេះគឺមេឈ្មួញបានចំណាយលុយយ៉ាងច្រើនសន្ធឹក រាប់សឹបសែនដល់លានដុល្លារ ស្រស់ៗទើបចៀសផុតពីការបង្ក្រាបដោយសុវត្ថភាព។
ថ្មីៗនេះ គឺក្រុមឈ្មួញចម្រុះគ្រប់ប្រភេទកំពង់តែសម្រុកដឹកបទល្មើសព្រៃឈើចេញពីខេត្តរតនគិរី ឆ្លងដែនទៅលក់នៅស្រុកយួន ចិន ឱ្យបានគ្រប់តាមផែនការទីផ្សារឈ្មួញក្រៅស្រុកដែលបានកុងត្រាកំណត់ ០៣ម៉ឺនម៉ែត្រគីបគឺចេញតាមច្រកទ្វារអូយ៉ាដាវ ។ ហើយដែលមកទល់ពេលនេះការកុងត្រារបស់ឈ្មួញ ចិន យួន ថាដឹកអោយគ្រប់មុនពេលកំណត់ឥឡូវនៅមិនទាន់ដឹក បានគ្រប់ចំនួន នៅឡើយទេ ។
សភាពការណ៍ក្នុងស្រុកកន្លងមកមិនសូវល្អ មានកម្លាំងអាវុធហត្ថផ្ទៃប្រទេសត្រូវបានដាក់បទបញ្ជារអោយចេញមុខបង្ក្រាបយ៉ាងទ្រង់ទ្រាយធំពីលើជំនាញរដ្ឋបាលព្រៃឈើនោះទើបធ្វើអោយមានការអាក់ខានតែឥឡូវនេះបែកធ្លាយក្រុមបង្ក្រាបក៏ក្លាយជាក្រុមគោះបង្អើលយកតែលុយដែរបានធ្វើអោយក្រុមឈ្មួញបានដៃ និង ក្លាយជាខ្លា ដុះចង្កូម កំពុងតែចាប់ដឹកជញ្ជូនយ៉ាងសម្បើមដៃក្នុង ស្រុកអណ្តូងមាស ស្រុកតាវែង នៃតំបន់កន្ទុយនាគ និង ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ជាដើមដែលក្រុមឈ្មួញកំពង់តែសម្រុកប្រមូលកាប់ដឹកជញ្ជូនយ៉ាងមមាញឹកបំផុតទាំងយប់ទាំងថ្ងៃមកទល់ពេលនេះ។
ការឆ្លុះបញ្ចាំងយ៉ាងស្ដែងថា ៖ បទបញ្ជាដែល សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី បានដាក់ច្បាប់មកបង្ក្រាប់បទល្មើសព្រៃឈើបែជាបរាជ័យគឺដោយសារមន្ត្រីជំនាញទាំងអស់នោះមិនបានអនុវត្តតាមឡើយ។ជាពិសេសលោក គឹម រស្មី ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ដរតនគិរី នោះតែម្ដង? ចំណែក អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន និង មេជំនាញរដ្ឋបាលព្រៃឈើ កែប កត់ វិញហាក់មានចេតនាធ្វើមិនដឹងមិនឮ?ចាំតែអង្គុយចាំកើបយកចំណូលបទល្មើសព្រៃឈើខុសនិងត្រូវច្បាប់ទៅធ្វើមានបានផ្ទាល់ខ្លួនយ៉ាងសប្បាយ។ក្រសួងកសិកម្ម និង ក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៏អាវុធហត្ថផ្ទៃប្រទេស មិនត្រូវព្រងើយកន្ដើយមើលរំលងពីសកម្មភាពរបស់អភិបាលខេត្តរតនគិរី និង ក្រុមប្រដាប់អាវុធ និង មន្ត្រីជំនាញនោះទេ ព្រោះថាពួកគេអាចរវល់មមាញឹកនឹងការកើបយកចំណូលបទល្មើសខែៗរាប់សែនដុល្លារនោះក៏អាចថាបាន ។ ពាក់ពន្ធ័ព័ត៏មានខាងលើសារព័ត៏មានយើងមិនអាចសុំការពន្យល់បានទេ ៕