ប៊ុន សេរី អធិរាជស្តេចលុយប្រចាំសាលាក្រុងភ្នំពេញខ្លួន ជាលាពាក់ស្បែកខ្លាប្រឹងបឺតជញ្ជក់ឈាមជាតិឆ្អែតហើយឬនៅ ?
ក្រចេះ ៖ តាមប្រភពពីរប្រជាពរដ្ឋបានឲ្យដឹងថា មានរថយន្តដឹកឈើក្រឡាបមានការលាក់កំបាំង មិនចេញទៅក្រៅលោក ស្រេង ដែលគេស្គាល់ថា ជាមេការលោកឧកញ៉ា គង់ ក្រឹង ឃុបខិតជាមួយឧកញ៉ា ជ័យ និងឧកញ៉ាល័ក្ខ ចេញមុខទៅអន្តរាគមន៍ ដោះស្រាយសម្របសម្រួល មិនឲ្យមានការផ្សព្វផ្សាយព័ត៌មានចេញក្រៅ ឲ្យមហាជនដឹងពីទង្វើខុសច្បាប់
បន្ទាប់ពីរថយន្តដឹកឈើពេញព្រៀបបានក្រឡាប់ កាលពីយប់មិញ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ហើយនោះ ភ្លាមៗ គេសង្កេតឃើញថា មេការឧកញ៉ា គង់ ក្រឹង បានចេញមុខមកអន្តរាគមន៍ ក្នុងបំណងមិនឲ្យមានការផ្សព្វផ្សាយ។
ករណីក្រឡាប់រថយន្តដឹកឈើ ដែលគ្រោងដឹកយកទៅលក់នៅប្រទេសវៀតណាមនេះ អាជ្ញាធរប្រាប់ថា ស្របច្បាប់ ប៉ុន្តែអ្នកជំនួញខ្លះ ប្រាប់ថា ខុសច្បាប់ ដោយសារតែរថយន្តនេះ បានដឹកឈើជាច្រើន ឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៧៤ ក្បែព្រំដែនកម្ពុជា-វៀតណាម ច្រកត្រពាំង ស្រែស្ថិតក្នុងភូមិ ត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យកទៅលក់នៅប្រទេសវៀតណាម ឬបន្តទៅចិន។
ប្រភពព័ត៌បានឲ្យដឹងថា ហេតុការណ៍ក្រឡាប់រថយន្ដយីឌុបដឹកឈើខាងលើនោះ គេឃើញវត្តមានលោក ស្រេង ដែលគេស្គាល់ថា ជាមេការលោកឧកញ៉ា គង់ ក្រឹង ដ៏មានឥទ្ធិពលប្រចាំច្រកព្រំដែនស្រុកស្នួល ចេញមុខទៅអន្តរាគមន៍ ដោះស្រាយសម្របសម្រួល មិនឲ្យមានការផ្សព្វផ្សាយព័ត៌មានចេញក្រៅ ឲ្យមហាជនដឹងពីទង្វើខុសច្បាប់របស់លោកឧកញ៉ា ជ័យ ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអត់អាជ្ញាប័ណ្ណ បន្លំជាមួយក្រុមហ៊ុនលោកឧកញ៉ា ល័ក្ខ ដែលមានអាជ្ញាប័ណ្ណនាំចេញឈើលេខ១ និងឈើក្រហមទំហំ២,៥តឹក ទៅប្រទេសវៀតណាមតាមច្រកព្រំដែន ក្បែរតំបន់ដេញថ្លៃឈើពីគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ។
ប្រភពបានបន្តថា ខណៈមេការលោក ស្រេង ចេញមុខទៅសម្របសម្រួលក្នុងហេតុការណ៍ រថយន្ដដឹកឈើក្រឡាប់កណ្តាលផ្លូវទាំងកណ្តាលយប់នោះ គេឃើញក្រុមកម្មករឡាន លោកឧកញ៉ា ជ័យ បាននាំគ្នាប្រឹងជញ្ជូនយកឈើចេញពីឡានក្រឡាប់យ៉ាងតក់ក្រហល់ ទៅផ្ទេរដាក់ឡានផ្សេងទៀត ព្រោះខ្លាចគេទាន់ បន្ទាប់ពីឡានដឹកឈើនោះ បម្រុងឆ្លងដែនទៅក្រៅប្រទេស ដោយគ្មានអាជ្ញាប័ណ្ណ។
ចំពោះបញ្ហាការឆ្លេឆ្លារត់ការបិទមាត់ របស់លោក ស្រេង និងសកម្មភាពឡេមឡឺមរបស់មេការលោកឧកញ៉ា ជ័យ នោះ ត្រូវបានប្រភពអះអាងថា បើមេកោយមិនអនុញ្ញាត ក៏កូនចៅមិនហ៊ាននោះដែរ។
ជុំវិញបញ្ហាខាងលើនេះ ភ្នាក់ងារសារព័ត៌មាន មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកឧកញ៉ា ជ័យ និងលោក ស្រេង ដែលជាមេការ លោកឧកញ៉ា គង់ ក្រឹង ព្រមទាំងលោក ខ្លឹង មេការលោកឧកញ៉ា ជ័យ បានឡើយ ព្រោះគ្មានលេខទូរសព្ទ៕