ក្រុមហ៊ុនផែប្រេង កំពុងលុបសមុទ្របំផ្លាញព្រៃកោងកាង នៅស្រុកទឹកឈូ ពេលនេះមានបញ្ហាជាមួយពលរដ្ឋ
ភ្នំពេញ ៖ យោងប្រភពពីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅពេលថ្មីៗនេះ មានការរិះគន់និងខ្សឹបខ្សៀវ លោក ប៊ុត សារ៉េត នាយកទីចាត់ការលទ្ធកម្មសាលារាជធានី និងលោក រ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ រួមគ្នាប្រព្រឹត្តអំពើពុករលួយ ដោយមិនខ្លាចញញើតទៅនឹងអង្គភាព ប្រឆាំងអំពើពុរលួយ ដែលដឹកនាំដោយឯកឧត្តម ឱម យ៉ិនទៀង ជាប្រធានអង្គភាពនោះឡើយ ។ ប្រភពបន្តថា លោក ប៊ុត សារ៉េត និងលោក រ៉ា សុធា ប្រព្រឹត្តអំពើពុករលួយជាយូរឆ្នាំមកហើយ។
ក្រុមមន្ត្រីបំរើការងារក្នុងសាលាក្រុងភ្នំពេញសង្ឃឹមថា ការផ្លាស់ប្ដូរលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញត្រូវចូលនិវតន៍ជំនួសមកវិញឯកឧត្តមឃួងស្រេងជាអភិបាលនៃគណអភិលរាជធានីភ្នំពេញដឹកនាំក្បាលម៉ាស៊ីនរចនាសម្ព័ន្ធការងារមួយចំនួនក្នុងសាលារាជធានី ភ្នំពេញមានការប្រសើរឡើង ជាងជំនាន់លោក ប៉ា សុជាតិវង្ស ដឹកនាំជាអភិបាលរាជធានីភ្នំពេញនាពេលកន្លងមក នោះ។
ប្រភពបន្តឲ្យដឹងទៀតថា ក្រុមមន្ត្រីប្រព្រឹត្តអំពើពុករលួយកំពុងតែសម្ងំស្ដាប់ជឹងមេថ្មី ដោយចាប់ផ្តើមមានភាពរំជើបរំជួលស្វែងរកខ្នងបង្អែកថ្មី ។ កាលពីសម័យ ឯកឌត្តម ប៉ា សុជាតិវង្ស ដឹកនាំគ្រប់គ្រងមន្ត្រីគេឃើញហាក់ដូចជា គ្មានតម្លាភាព សូម្បីលោក ប៊ុត សារ៉េត នាយកទីចាត់ការលទ្ធកម្មសាលារាជធានីភ្នំពេញ និងលោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ក៏ពុំសូវស្តាប់តាមបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព ១០០%ផងដែរ ។
សកម្មភាពទាំងនេះ សម្ដែងឱ្យឃើញពីការមិនសូវគោរព ឬគោរពតែនៅចំពោះមុខប៉ុណ្ណោះ តែនៅពីក្រោយធ្វើព្រងើយ កន្តើយទៅវិញ បុគ្គល ប៊ុត សារ៉េត និងវ៉ា សុធា បានធ្វើរឹកយ៉ាង សម្បើមដាក់មន្ត្រីៗធ្វើការងារនៅសាលា រាជធានីភ្នំពេញ យ៉ាងក្រអឺតក្រទមបំផុត តាមរបៀបបែងចែកការងារ និងបក្ខពួកនិយម ផងដែរ។
ក្រុមមន្ត្រីដដែលបានបន្តថា ពួកគាត់ចាំមើលរបៀបដឹកនាំឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញថ្មី តើនិងរៀបចំរចនាសម្ព័ន្ធនៅក្នុងសាលារាជធានីភ្នំពេញ ឲ្យមានតម្លាភាពនិងចាត់ការក្រុមមន្ត្រីប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាជាតិជាក់ជាពុំខានឡើយ។
តាមប្រភពព័ត៌មានពីមន្ត្រីសាលក្រុងដដែលបានលើកឡើងថា បុគ្គល ប៊ុត សារ៉េត នាយកទីចាត់ការលទ្ធកម្ម និងបុគ្គល វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាលារាជធានីភ្នំពេញ ដែលបានកាន់អំណាចតួនាទីប្រព្រឹត្តអំពើពុករលួយដុះស្លែ ពេញទំហឹងដោយគ្មាននរណាចាត់វិធានការឡើយ ។
ដោយអាងលើអំណាចលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោកទាំងពីរនាក់នេះ បានធ្វើសកម្មភាពកេងប្រវ័ញ្ចស៊ីឡាក់ កិបកេង ស៊ីពីលើជំនាញតាមរយៈលទ្ធកម្មគ្រប់សព្វសារពើនៃ សាលារាជធានីភ្នំពេញ ទើបធ្វើឱ្យលោក ប៊ុត សារ៉េត និងលោកវ៉ា សុធា គ្រប់ទឹកធ្វើមានធ្វើបានសល់លុយកាក់ឡាន និងដីឡូតិ៍ ភូមិគ្រឹះរហូតគាត់ទាំង ២ ក្លាយជាអ្នកមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភមហាសាលហ៊ីហារមិនចាញ់ឧត្តមមន្ត្រីឧកញ៉ានោះឡើយ ។
កត្តាទាំងអស់នេះបានធ្វើអោយគណបក្សប្រជាជនកម្ពុជាបាត់សម្លេងឆ្នោតពីរមួយអាណត្តិទៅមួយអាណត្តិជាបន្តបន្ទាប់ដោយសារមន្ត្រីថ្នាក់ក្រោមមិនអនុវត្តតាមបទបញ្ជាថ្នាក់លើមេកើយរបស់ខ្លួនប្រឆាំងទៅនឹងការកំណែទម្រុងស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនឹងប្រធានគណបក្សប្រជាជនកម្ពុជា ។
ប្រភពបានបង្ហើបឲ្យដឹងទៀតថាលោកប៊ុតសារ៉េតនិងលោករ៉ាសុធាតែងតែប្រព្រឹត្តសកម្មភាពទុច្ចរិតដោយឃុបឃិតគ្នាប្រើល្បិចកិបកេងប្រវញ័ដកយកផលប្រយោជន៍ទៅតាមជំនាញរៀងៗខ្លួនពីគម្រោងសាងសង់អគារហេដ្ឋារចនាសម្ពន្ធ័នានាតាមខណ្ឌទាំង12ក្នុងរាជធានីភ្នំពេញដោយភូតភរកុហកកេងប្រវញ្ច័យកថវិការបស់រដ្ឋតាមរយះការស្ថាបនាសួនច្បារការដាក់លូតូចធំការស្ថាបនាផ្លូវថ្នល់ស្ពានផ្លូវក្រវាត់ក្រុងភ្នំពេញប្រព្រឹត្តអំពើពុករលួយពីការរៀបចំកែលំអអំពូលភ្លើងបង្គោលភ្លើងនិងជួសជុលអ្វីៗផ្សេងៗទៀតក្នុងក្រុង។ល។ទង្វើទាំងអស់នេះគឺបានផ្ទុយពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលប្រឆាំងទៅនិងបទបញ្ជា០១ចុះថ្ងៃទី០៩ខែតុលាឆ្នាំ២០១៦របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ពាក់ពន្ធ័ព័ត៌មានខាងលើនេះអ្នកសារព័ត៏មានយើងមិនអាចសុំការពន្យល់បានពីរលោកប៊ុតសារ៉េតនិងលោករ៉ាសុធាបាននោះទេ៕