12/22/2024 8:32:30 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
​ឯកឧត្តម គង់ ក្រឹ​ង ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជិត​២​ម៉ឹន​ដុល្លារ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​១​ខ្សែ !!
Feb 22 2017 6:26AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2956នាក់)


 

(រូបពីឆ្វេង) លោកចៅហ្វាយខេត្តរតនគិរី ថង សាវុធ លោកមេប៉េអឹមខេត្ត គឹម រស្មី ឈ្មួញឈើ

 

និងជាមន្ត្រីប៉េអឹមខេត្ត ហូវ ជីវ៉ៃជនជាតិដើមយួន និងលោក ហៃ វណ្ណារ៉ា មេបញ្ជាការ កងរាជ

 

អាវុធហត្ថក្រុងបានលុង ដែលឃុបឃិតគ្នាចាប់អ្នកកាសែតដាក់គុគដើម្បីបមបិទមាត់។

ខេត្តរតនគិរី: ឈ្មួញឈើដ៏ល្បីឈ្មោះ ហូវ ជីវ៉ៃ ជាជនជាតិដើមយួនពាក់ស័ក្កិជាមន្ត្រី កងរាជអាវុធហត្ថ ខេត្តរតនគិរី ក្រោមបញ្ជាផ្ទាល់របស់លោកគឹម រស្មីមេបញ្ជាការកងរាជអាវុធហត្ថប្រចាំ ខេត្ត សំបូរបទល្មើសព្រៃឈើមួយនេះ បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយមន្ត្រីសាលាខេត្តរតនគិរី មន្ត្រីតុលាការខេត្ត និងប្រធានពន្ធនាគារខេត្ត​ឈ្មោះ នី សុវណ្ណ បានប្តឹងអ្នកកាសែតប្រចាំខេត្ត​ចំនួន៤នាក់ក្នុង នោះមានម្នាក់ឈ្មោះ យ៉ន ទិត្យជាអ្នកកាសែតយុវជនខ្មែរព័ត៌មានដែលធ្លាប់បានប្តឹងមន្ត្រីមួយចំនួននៅក្នុងខេត្តនេះ ពីបទរំលោភយកដីរាស្រ្តក្រីក្រការកាប់ទន្ទានរានដីព្រៃ
របស់រដ្ឋយកមកធ្វើ ជាកម្មសិទ្ធផ្ទាល់ខ្លួន ការជួញដូរឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃនិងការកាត់ក្តីដ៏អយុត្តិធម៌ក្នុង វិវាទ ដីធ្លីរវាងអ្នកមានលុយនិងអំណាចជាមួយពលរដ្ឋក្រីក្រជាច្រើនករណី។
 
 


 អ្នកកាសែត៤នាក់នៅខេត្តរតនគិរី ត្រូវបានចាប់វ៉ៃខ្នាស់ ដោយសារចេះដឹងរឿងមន្ត្រីក្នុងខេត្តនេះរកស៊ីឈើជាប្រព័ន្ធ។

 

ករណីជាក់ស្តែងថ្មីបំផុតមួយចុងក្រោយនេះគឺឈ្មួញឈើនិងជាមន្ត្រីប៉េអឹមខេត្តរតនគិរីឈ្មោះហូជីវ៉ៃ និងមេប៉េអឹមរបស់ខ្លួនឈ្មោះ គីម រស្មី បានឃុបឃិតជាមន្ត្រីតុលាការខេត្តចាត់ការយ៉ាង
លឿនដូចផ្លេកបន្ទោរផងដែរលើករណីលោកយ៉នទិត្យរួមទាំងអ្នកសារព័ត៌មាន៣រូបទៀតបន្ទាប់ពីមេឧក្រិដ្ឋជនព្រៃឈើឈ្មោះហូរជីវ៉ៃ(ហៅជីវ៉ៃ)ជាជនខ្មែរដើមកំណើតយួននិងជាមន្ត្រីកងរាជអាវុធ
ហត្ថ​ខេត្ត​រតនគិរីបានដាក់ពាក្យបណ្តឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីហើយត្រូវបានលោកឧត្តមសេនីយ៍ត្រីគឹមរស្មីមេបញ្ជាការកងរាជអាវុធខេត្តរៀបចំអន្ទាក់ចាប់ខ្លួនបញ្ជូនទៅ
តុលាការដោយចោទប្រកាន់ពីបទ“កំហែងយក”ដែលសំណុំរឿងនេះបានបញ្ជូនដល់ដៃចៅក្រមស៊ើបសួរមិនបាន០២ថ្ងៃស្រួលបួលផងនោះក៏បានឃុំខ្លួនអ្នកកាសែតទាំងអស់នោះនៅពន្ធនាគារ
ខេត្តរហូតដល់សព្វថ្ងៃនេះ។ជាទូទៅប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហានានា បន្ទាប់ពីតុលាការសម្រេចសាលក្រមហើយ

តែងតែ​ឮសម្រែកប្រជាជនទាំងនោះស្រែកថាអយុត្តិធម៌ណាស់ អយុត្តិធម៌ណាស់ អយុត្តិធម៌ណាស់ នៅនឹងដៃជនរងគ្រោះគេឃើញមានកាន់រូបព្រះឆាយាលក្ខណ៍អង្គព្រះមហាក្សត្រនិងប្រមុខរាជរដ្ឋា ភិបាលហ៊ុន សែន ព្រមទាំងភរិយា ប៊ុន រ៉ានី ហ៊ុន សែនជាដើមឈរបង្ហាញសារធារណជន និងថ្នាក់ដឹកនាំក្នុងប្រទេសនេះបានជ្រាបអំពីទុក្ខលំបាករបស់ពួកគាត់ក្នុងគោលបំណងតែមួយគឺ ស្នើសុំតុលាការវិនិច្ឆ័យម្តងទៀតឲ្យបានត្រឹមត្រូវយុត្តិធម៌និងការសុំអន្តរាគមន៍ពីសំណាក់ប្រមុខ​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាហូរហែររហូតមក ។

បច្ចុប្បន្ននេះនៅភូមិភាគឦសាន្តជាពិសេសខេត្តរតនគិរីក្រោមការដឹកនាំរបស់​​លោកថង​ សាវុន  អភិបាលនៃគណៈអភិបាលខេត្តរតនគិរីប្រជាពលរដ្ឋបានរងគ្រោះដោយសារការបាត់បងដីធ្លីព្រៃ សហគមន៍និងព្រៃឈើរបស់រដ្ឋជាដើមដែលមានការឃុបឃិតគ្នាជាប្រព័ន្ធជាពិសេសប្រជាពលរដ្ឋ ជាច្រើនបានចោទប្រកាន់ទៅតុលាការខេត្តរតនគិរីថាតុលាការខេត្តនេះមានភាពលំអៀងរើសអើង ចំពោះជនក្រីក្រអ្នកស្លូតត្រង់ពួកគាត់បាត់បង់ជំនឿទៅលើប្រព័ន្ធតុលាការខេត្តមួយនេះដែលអ្នក មានអំណាចមានប្រាក់យកដីធ្លីព្រៃសហគមន៍និងព្រៃរបស់រដ្ឋហើយប្តឹងមួលបង្កាច់ប្រជាពលរដ្ឋ ស្លូតត្រង់ឬអ្នកសារព័ត៌មានវិញនោះ។ចំពោះដើមបណ្តឹងដែលជាបក្ខពួកឬអ្នកមានលុយមាន អំណាចគឺខាងតុលាការបានចាត់ការយ៉ាង​​​​លឿនដូចចិត្តទាំងបំពានមិនប្រកាន់យកភាពត្រឹមត្រូវ នោះឡើយ យកច្បាប់មកទ្រាប់​គូថអង្គុយ បើមិនខ្លាចច្បាប់ ក៏គួរតែជឿលើបុណ្យបាបខ្លះក៏បានដែរតែពួកមន្ត្រីអនុវត្តន៍ច្បាប់ទាំងនោះមិនខ្វល់ខ្វាយអ្វីឡើយបើអ្នកណាហ៊ានរិះគន់អញ់ អញ់នឹង

កំទេចមិនគិតថាគេរិះគន់ដើម្បីស្ថាបនាដើម្បីភាពល្អប្រសើររបស់ថ្នាក់ដឹកនាំនិងភាពរីកចម្រើន ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឲ្យស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឡើយ ។
ជាក់ស្តែងករណីអ្នកកាសែតលោក យ៉ន ទិត្យ (ហៅ ទិត្យ ឦសាន)និងអ្នកកាសែត៣នាក់ទៀត ដែល ត្រូវបានសមត្ថកិច្ចខេត្តរតនគិរីចាប់ខ្លួនថ្មីៗនេះ។ 
មុនពេលត្រូវបានចាប់ខ្លួនលោកយ៉នទិត្យបានដាក់ពាក្យបណ្តឹងចំនួន០៤ប្រឆាំងនឹងមន្ត្រីខេត្តរតនគិរីដែលរួមមាន៖

១.ករណីលោកយ៉ន ទិត្យបានដាក់ពាក្យបណ្តឹងតាំងពីថ្ងៃទី២៧ខែតុលាឆ្នាំ២០១៦ ទៅតុលាការ ខេត្តរតនគិរី បណ្តឹងចោទប្រកាន់លោកស្រីកេន រដ្ឋា មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីពីបទ 

“បរិហារបង្កាច់កេរ្តិ៍” ដែលត្រូវជាកូនស្រីបង្កើតរបស់ លោក កេន ចាន់ធី ប្រធានរតនាគារខេត្តរតនគិរី និងលោកស្រី ស៊ាន ខាំរិន ប្រធានក្រុមហ៊ុនទទួលការគម្រោង(ទុច្ចរិត)ដ៏ធំមួយនៅក្នុងខេត្ត

នេះ ត្រូវបានតុលាការអូសក្រឡារហូតមកដល់សព្វថ្ងៃនេះនៅមិនទាន់ជម្រះក្តីនៅឡើយ។២.រីឯករណី លោក យ៉ន ទិត្យ ត្រូវបាន លោក វ៉ាន់ សោភា (ហៅឧកញ៉ាខ្មោច) ប្រធានមន្ទីរមុខ

ងារ សាធារណៈខេត្តរតនគិរីនិងជាទីប្រឹក្សាក្រសួងមុខងារសាធារណៈប្តឹងពីបទ “បរិហារកេរ្តិ៍ជា

សាធារណៈ”កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៧ ត្រូវបានតុលាការបើកសាវនាការជំនុំជម្រះក្តីកាល

ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានរយៈពេលជាង១០ថ្ងៃប៉ុណ្ណោះ ។

៣.ចំណែកករណីលោកយ៉នទិត្យត្រូវបានវ៉ាន់សោភា(ហៅឧកញ៉ាខ្មោច)ប្រធានមន្ទីរមុខងារ សាធារណៈខេត្តរតនគិរីនិងជាទីប្រឹក្សាក្រសួងមុខងារសាធារណៈប្តឹងពីបទ“សមគំនិត” ក្នុងករណី

“លួច”កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៧ដែលឧកញ៉ាខ្មោចទិញដីប្រជាពលរដ្ឋមិនឲ្យលុយម្ចាស់ ដីហើយប្តឹងម្ចាស់ដីថាជាចោរទៀតនោះក៏ខាងតុលាការអនុវត្តនីតិធីលឿនមិនធម្មតាដែរ ដែល

សំណុំរឿងបានបញ្ជូនដល់ដៃចៅក្រមខណៈដែលម្ចាស់ដីពិតប្រាកដបានប្តឹងលោក វ៉ាន់ សោភា(ហៅឧកញ៉ាខ្មោច)ពីបទ“ប៉ះពាល់កម្មសិទ្ធិនិងសិទ្ធិស្របច្បាប់ផ្សេងទៀតលើអចលនវត្ថុនិងប្រើ

អំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត”និងប្តឹង លោក ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុងពីបទ“ប្រើអំណាចដោយរំលោភទោះបីមានបញ្ជាឬគ្មានបញ្ជា

ដើម្បីដកហូតអចលនវត្ថុពីអ្នកកាន់កាប់ដោយសន្តិភាព”កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៧(លើករណីតែមួយដូចគ្នា)ប៉ុន្តែមិនត្រូវបានខាងតុលាការលើកយកមកចាត់ការឡើយរហូតមកដល់

បច្ចុប្បន្ននេះ។
៤.និងករណីជាក់ស្តែងថ្មីបំផុតមួយករណីចុងក្រោយទៀត ដែលខាងតុលាការបានចាត់ការយ៉ាងលឿនដូច​ផ្លេកបន្ទោរផងដែរនោះគឺករណីលោកយ៉ន ទិត្យរួមទាំងអ្នកសារព័ត៌មាន៣រូបទៀតបន្ទាប់
ពីមេឧក្រិដ្ឋជនព្រៃឈើឈ្មោះហូរជីវ៉ៃ(ហៅជីវ៉ៃ) ជាជនខ្មែរដើមកំណើតយួននិងជាមន្ត្រីកងរាជអាវុធហត្ថ​ខេត្ត​រតនគិរីបានដាក់ពាក្យបណ្តឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ហើយ
ត្រូវបានលោកឧត្តសេនីយ៍ត្រីគឹម រស្មី មេបញ្ជាការកងរាជអាវុធខេត្តរៀបចំអន្ទាក់ចាប់ខ្លួនបញ្ជូនទៅតុលាការដោយចោទប្រកាន់ពីបទ“កំហែងយក” ដែលសំណុំរឿងនេះបានបញ្ជូនដល់ដៃចៅក្រម
ស៊ើបសួរមិនបាន០២ថ្ងៃស្រួលបួលផងនោះ ក៏បានឃុំខ្លួនអ្នកកាសែតទាំងអស់នោះនៅ ពន្ធនាគារខេត្តរហូតដល់សព្វថ្ងៃនេះ ។

សរុបសេចក្តីមកករណីទាំង៣ខាងលើនេះពិតជាអាចឆ្លុះបញ្ចាំងការពិតបានហើយថាខាងអយ្យការ និងតុលាការមិនបានឈរលើគោលការណ៍ត្រឹមត្រូវយុត្តិធម៌ ក្នុងនាមជាឧត្តមក្រុមប្រឹក្សានៃអង្គចៅ

ក្រមដែលមានអង្គព្រះមហាក្សត្រទ្រង់ជាព្រះប្រធានឡើយ ដែលទង្វើនេះអាចចាត់ទុកបានថាជាការប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈនិងបំពានទៅលើសម្បថដ៏ស័ក្តិសិទ្ធបំផុត ដែលបាន

ស្បថស្បែរមុនពេលចូលកាន់តំណែងហើយតាមរយៈពាក្យសម្បថទាំងអស់នោះ មន្ត្រីដែលមានភាពលម្អៀងដោយអគតិទាំង៤នឹងត្រូវចាញ់ពាក្យសម្បថវិនាសព្រាត់ប្រាសក្រុមគ្រួសារ និងស្លាប់

យ៉ាងទាន់ហន់បំផុតហើយក៏នៅមានករណីសំណុំរឿងផ្សេងៗទៀតស្រដៀងគ្នានេះដែរ ដែលខាងតុលាការមានការយឺតយ៉ាវក្នុងការអនុវត្តន៍នីតិវិធីនិងការជម្រះក្តីដោយភាពអយុត្តិធម៌ ដោយសារតែ

ព្រះរាជអាជ្ញានិងតុលាការមានជើង១០​ដូចមន្ត្រីជើង១០ឯទៀតដែរដែលពិនិត្យមើលតែសំណុំឯកសារប៉ុណ្ណោះមិនដែលចុះពិនិត្យដល់ស្ថានភាពជាក់ស្តែងក្នុងសង្គមមូលដ្ឋានឡើយ នេះប្រហែល

ជាមន្ត្រីប្រភេទគ្រាប់ល្ពៅស្ងោរឆ្អិនទាំងអស់នេះយល់ឃើញ​ថាគ្មានអ្នកណាធំជាងខ្លួនឡើយ ការសម្រេចយ៉ាងណានោះគឺអាស្រ័យលើបុគ្គល“អញ់”ពីព្រោះអំណាចឆន្ទានុសិទ្ធិមួយនេះ គឺអង្គព្រះ

មហាក្សត្របានប្រទាន​​ឲ្យដែលក្រុមនេះយកធ្វើជាឧបករណ៍ផ្តាច់មុខរបស់អាត្មាអញ់ គ្មានអ្នកណាអាចរំលោភបំពានបានឡើយចង់ជប់អាចម៏គោឲ្យក្លាយជាដុំមាសឬពណ៌សឲ្យក្លាយជាខ្មៅក៏បាន
ឲ្យតែអាត្មា​អញ់ចង់គឺគ្មានទើសក្បាលអ្នកណាឡើយ។ជាមួយគ្នានេះដែរ កត្តាទាំងនេះក៏អាចបញ្ជាក់ឲ្យឃើញថាអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចមន្រ្តីនគរបាលយុត្តិធម៌អនុវត្តន៍ច្បាប់មានភាពរើសអើង ដោយគ្មានការប្រកែកបានជាពិសេសលោកថងសាវុនមិនគោរពនិងធ្វើតាម​បទបញ្ជារបស់ប្រមុខ រាជរដ្ឋភិបាលឡើយ មិនខ្លាចអ្វីទាំងអស់តាំងខ្លួនដូច នាយករដ្ឋមន្ត្រី អញ្ចឹងសព្វថ្ងៃនេះ ។

ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់មន្រ្តីតុលាការ សមត្ថិច្ច និង លោកអភិបាលខេត្ត ថង សាវុន ព្រមទាំងលោកឧត្តមសេនីយ៍ត្រី គឹម រស្មី និងមន្ត្រីពាក់ព័ន្ធ ត្រូវតែអនុវត្តន៍ច្បាប់ប្រកបដោយ

ភាពយុត្តិធម៌បើពុំដូច្នោះទេ រឿងនឹងកើតឡើងជាបន្តបន្ទាប់ដោយសារខ្វះភាពយុត្តិធម៌ និងតម្លាភាពនៅក្នុងខេត្តដាច់ស្រយាលមួយនេះ៕ 

ខាងក្រោមនេះ ជាជនរងគ្រោះដោយសារក្រុមមន្ត្រីសមត្ថកិច្ចនិងមន្ត្រីតុលាការខេត្តរតនគិរី ដែលកាត់ក្តីឲ្យពួកគាត់ចាញ់អ្នកមានលុយនិងមានអំណាចនៅក្នុងខេត្តនេះហើយពួកគាត់

ដង្ហើយរកយុត្តិធម៌ពីនាយករដ្ឋមន្ត្រី។


 

 


 

លោកថង សាវុធចៅហ្វាយខេត្តរតនគិរី ដែលជាអ្នកនៅពីក្រោយខ្នងបទល្មើសព្រៃឈើ

និងអំពើអយុត្តិធម៌ចំពោះពលរដ្ឋនៅក្នុងខេត្តនេះ។

 
 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់