ដូចការទាយទុក ! លោក គឹម សុខ ត្រូវបានឃុំខ្លួនក្រោមទម្ងន់នៃបណ្តឹងចោទប្រកាន់របស់ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី
ឧកញ៉ាលឹម ប៊ុណ្ណា ហៅខ្នានិងភរិយាឈ្មោះថុង ធីតា ព្រមទាំងរថយន្តដឹកឈើចេញ
ពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មកកាន់ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅស្រុកយួន។
ឧកញ៉ារកស៊ីឈើដ៏ល្បី ឈ្មោះឧកញ៉ាលឹម ប៊ុណ្ណា ហៅខ្នានៅស្រុក មេមត់ខេត្តត្បូងឃ្មុំកំពុងតែ សម្រុកដឹកជញ្ជូនឈើរាប់រយម៉ែត្រគីបនៅតាមព្រំដែនយួនក្នុងភូមិសាស្ត្រ ស្រុក ដំបែរនិង ស្រុក
មេមត់ទៅលក់នៅស្រុកយួន តាមច្រកទន្លេរចាមនិងច្រកមួយចំនួន ទៀត នៅក្នុង ភូមិសាស្ត្រ ស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ បន្ទាប់ពីខេត្តនេះបាត់បង់សម្លេងឆ្នោតជាច្រើនទៅ លើគណបក្ស
ប្រឆាំងក្នុងការបោះឆ្នោតឃុំ-សង្កាត់ថ្មីៗនេះ។ក្រៅពីមុខរបរកាប់បំផ្លាញព្រៃឈើដ៏មហន្តរាយរបស់ឧកញ៉ាលឹម សប៊ុណ្ណា ហៅខ្នា រូបនេះក៏ ងាកមករកមុខរបរល្បែងស៊ីសងតាមកាស៊ីណូផងដែរយោងរាការណ៏ស្រុកមេមត់ឲ្យដឹងថាឧកញ៉ាខ្នាបានកំពុងសម្រុកដឹកឈើចេញតាមរថយន្តធំៗជាច្រើនគ្រឿងយកទៅលក់នៅស្រុកយួនជារៀងរាលយប់ ហើយឧកញ៉ារូបនេះ
ក៏ត្រូវបានគេឃើញចេញ-ចូលកាស៊ីណូនៅច្រកព្រំដែនត្រពាំងផ្លុងជាញឹកញាប់ហើយជូនកាលមកលេងល្បែងនៅកាស៊ីណូណាហ្គាវើលក្នុងរាជធានីភ្នំពេញទៀតផង។
ប្រជាពលរដ្ឋនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំអតីតខេត្តកំពង់ចាម អះអាងថាឧកញ៉ាខ្នាមានភិនភាគក្បាលទំពែកហើយបើទោះបីជាមានលុយជាមហាសេដ្ឋីក៏ដោយក៏ឧកញ៉ារូបនេះនៅតែបន្តប្រកប
មុខរបររកស៊ីឈើខុសច្បាប់ដដែលនៅពេលនេះហើយក៏ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភទៅនឹងការធ្វើអាជីវកម្មឈើខុសច្បាប់នេះដែលដឹកចូលពីខេត្តផ្សេងៗមកទម្លាក់ទុកនៅស្រុកតំបែរពី
សំណាក់ក្រុមការងាររបស់លោកឧកញ៉ាលឹម ប៊ុណ្ណានិងមន្ត្រីមានឥទ្ធិពលនៅតំបន់នោះរួចទើបដឹកចេញទៅតាមដេប៉ូផ្សេងៗដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយ។
សមត្ថកិច្ចស្រុកតំបែរបញ្ជាក់ថាកាលពីមុនតំបន់នេះមានសកម្មភាពដឹកឈើខុសច្បាប់ឆ្លងកាត់ មែន ប៉ុន្តែចុងក្រោយនេះ គឺបានស្ងាត់ទៅវិញហើយដោយសារចិននិងយួនឈប់ទិញទំនិញឈើពី
កម្ពុជា។ប្រជាពលរដ្ឋស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលើកឡើងថា សកម្មភាពធ្វើអាជីវកម្មឈើបែបអនាធិបតេយ្យនៅស្រុកតំបែរ របស់ឧកញ៉ាខ្នានិងអ្នកមានអំណាច ហើយមានអ្នកខ្លះពាក់ព័ន្ធនឹងមន្ត្រីរដ្ឋបាលនៅទីនោះទៀតផង គឺមានជាច្រើនឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញ មិនឃើញមានការបង្ក្រាបឱ្យមានប្រសិទ្ធភាពឡើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំគោកស្រុក ស្រុកតំបែរ សុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា សកម្មភាពធ្វើអាជីវកម្មឈើនៅក្នុងស្រុកតំបែររបស់ឧកញ៉ាខ្នា មាននៅឃុំចំនួនពីរ គឺឃុំគោកស្រុក និងឃុំចុងជៀច។
លោកបន្តថា អ្នករកស៊ីឈើ គឺអ្នកមានលុយ និងមានអំណាចនៅទីនោះគឺលោកឧកញ៉ាលឹម ប៊ុណ្ណាដែលគេស្គាល់គ្រប់ៗគ្នាថាឧកញ៉ាខ្នា ឬឧកញ៉ាក្បាលតំពែក និងបក្ខពួកដែលអាចបន្តធ្វើសកម្មភាព
ដឹកជញ្ជូនឈើនិងជួញដូរឈើប្រណីតជាច្រើនឆ្នាំមកហើយ ប៉ុន្តែខាងអាជ្ញាធរ និងមន្ត្រីជំនាញវិញ មិនមានវិធានការចំពោះឈ្មួញទាំងនោះឡើយ។ ឈ្មួញទាំងនោះត្រូវបានគេស្គាល់ច្បាស់ជាងគេគឺឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នាដែលជាមេខ្លោង និងគូកនមួយចំនួនទៀតមានឈ្មោះ លាភ ឈ្មោះ ឆុន ឈ្មោះ ដែន និងឈ្មោះយូដែលជាមន្ត្រី
ប៉ូលិស និងយោធាព្រំដែននិងមន្ត្រីប៉េអឹមជាច្រើនទៀត។ ចំណែកឯប្រជាពលរដ្ឋវិញបានត្រឹមតែយកដៃរឹតទ្រូងហើយហួសចិត្តចំពោះការធ្វើមិនដឹងមិនឮរបស់អាជ្ញាធរនៅទីនោះតែប៉ុណ្ណោះចំពោះ
សកម្មភាពដឹកជញ្ចូនឈើយកទៅលក់នៅស្រុកយួនទាំងយប់ទាំងថ្ងៃរបស់ក្រុមមេឈ្មួញឈើឈ្មោះ លឹម ប៊ុណ្ណាហៅខ្នារូបនេះ។ប្រភពដដែលបញ្ជាក់ថា ប្រភេទឈើដែលឈ្មួញឈ្មោះខ្នាកំពុងធ្វើអាជីវកម្មនៅទីនោះ រួមមានបេង ធ្នង់ គ្រញូងជាដើមនិងឈើមានតម្លៃផ្សេងទៀត ដែលបានដឹកជញ្ជូនពីស្រុកព្រែកប្រសព្វ
ខេត្តក្រចេះ ដែលឧកញ៉ារូបនេះនិងភរិយាឈ្មោះ ថុង ធីតាទើបសង់វីឡាធ្វើឈើប្រណីតសុទ្ធថ្មីៗនេះ និងកាប់ឈើនៅតំបន់ព្រៃឡង់នៃខេត្តកំពង់ធំយកមកស្តុកទុកនៅក្នុងឃុំចុងជៀច ឃុំគោក
ស្រុក ដាក់ពង្រាយតាមផ្ទះ ហើយបន្តដឹកចេញតាមដេប៉ូនៅស្រុកតំបែរ និងដឹក ទៅខេត្តព្រៃវែង ខេត្តស្វាយរៀង រួចបន្តដឹកជញ្ជូនទៅប្រទេសវៀតណាម តាមច្រកទ្វារដូង៧ដើម ច្រកទន្លេរចាម
ក្នុងស្រុកមេមត់។ ប្រជាពលរដ្ឋនាំគ្នាបារម្ភថា ប្រសិនបើរាជរដ្ឋាភិបាលមិនទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះទេ វាសនាព្រៃឈើនៅស្រុកខ្មែរ ច្បាស់ជាត្រូវវិនាសមិនខានដោយសារមេឈ្មួញ
ឈើចាស់វស្សាឈ្មោះ លឹម ប៊ុណ្ណាត្រូវជាកូនធម៌របស់លោកហ៊ុន ណេងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមនិងជាបងបង្កើតរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
អធិការនគរបាលស្រុកតំបែរ លោក ហុង គឹមហឿន មានប្រសាសន៍នៅថ្ងៃទី៦ កក្កដា ថា កន្លងមកនៅកន្លែងដែលប្រជាពលរដ្ឋរាយការណ៍នោះ ពិតជាមានការធ្វើអាជីវកម្មឈើខុសច្បាប់មែន
ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ សកម្មភាពទាំងនោះ គឺស្ងប់ស្ងាត់ទៅវិញហើយខណះ សារព័ត៌មានចុះផ្សាយពីឈ្មោះលឹម ប៊ុណ្ណាហៅខ្នានេះ។ លោកបន្តថា អាជ្ញាធរ និងមន្ត្រីជំនាញ ក៏ធ្លាប់បាន
ចុះបង្ក្រាបបទល្មើសទាំងនោះដែរ ប៉ុន្តែនៅមានកើតឡើងដដែលដោយក្រុមឈ្មួញសុទ្ធតែមានខ្នងធំៗ។អធិការដដែលបញ្ជាក់ទៀតថា ពេលខ្លះឃើញមានរថយន្តដឹកឈើនៅទីនោះចេញចូលជាប្រចាំ
ប៉ុន្តែខាងសមត្ថកិច្ចលោកមិនហ៊ានប៉ះពាល់នោះទេ ពីព្រោះខ្លាចប៉ះចំលើឈើអ្នកមានអំណាច ធ្វើឱ្យមានបញ្ហាដល់ខ្លួន ហើយរឹតតែមិនហ៊ានប៉ះពាល់ទៅទៀតនោះ កាលណាបើគ្មានការសហការណាមួយពីមន្ត្រីជំនាញនោះទេ។ លោកបញ្ជាក់ថា ខាងសមត្ថកិច្ច គឺមិនបានពាក់ព័ន្ធក្នុងរឿងទទួលលាភសក្ការៈពីឈ្មួញទាំងនោះឡើយ។បញ្ហានេះ នាយកអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ មានប្រសាសន៍ថា ភាគច្រើននៃឈើដែលមាននៅស្រុកតំបែរ គឺជាឈើដែលត្រូវបានដឹកជញ្ជូនពីស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ កាត់ស្រុកឆ្លូង តាមទន្លេឆ្ពោះមកស្រុកតំបែរដែលគេកាប់ចេញពី
ព្រៃឡង់ ចេញពីខេត្តស្ទឹងត្រែង ចេញពីខេត្តក្រចេះ ចេញពីខេត្តកំពង់ធំ យកមកគរនៅស្រុកតំបែរ ដែលជាទីតាំងស្តុកឈើដ៏ធំរបស់ឧកញ៉ាខ្នាហើយដល់ពេលយប់ គេលួចដឹកឆ្លងទន្លេឡើងមកស្រុកឆ្លូង ហើយគេដឹកមកតាមផ្លូវទៅកាន់ស្រុកតំបែរ ហើយឈើទាំងអស់នេះគឺជារបស់ឧកញ៉ា លឹម ប៉ុណ្ណា ហៅខ្នាដែលមានវិឡាដ៏ធំមួយនៅស្រុកតំបែរផងដែរ។
លោកបញ្ជាក់ថា សកម្មភាពកាប់បំផ្លាញ និងធ្វើអាជីវកម្មឈើខុសច្បាប់ដូចបច្ចុប្បន្ននេះ គឺជាបទឧក្រិដ្ឋកម្មព្រៃឈើតែម្តង។ ប្រសិនបើរាជរដ្ឋាភិបាលយកច្បាប់ព្រៃឈើកាលពីឆ្នាំ២០០១
ដែលនិយាយពីការផាកពិន័យ និងការដាក់ទោសទណ្ឌដល់ជនប្រព្រឹត្តិផ្ទាល់ និងដោយប្រយោល រួមនឹងជនដែលបានសមគំនិតគ្នាមកអនុវត្តនោះ ទើបអាចធានាបានថា បទល្មព្រៃឈើនឹងត្រូវថយចុះ។ប៉ុន្តែឧកញ៉ាលឹម ប៊ុណ្ណាដែលរកស៊ីនិងដឹកជញ្ជូនឈើជិតស្លាប់ខ្លួនទៅវិញហើយនោះក៏គ្មានសមត្ថកិច្ចណាយកច្បាប់មកអនុវត្តចំពោះបុគ្គលនេះឡើយរហូតមក
ពេលនេះ លោកនិងភរិយាឈ្មោះ ថុង ធីតាសាងសង់វីឡាពីឈើសុទ្ធនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះទៀតផង។ទោះបីជារដ្ឋាភិបាលដឹងថាព្រៃឈើកំពុងត្រូវបានកាប់បំផ្លាញស្ទើរតែវិនាសហិនហោចយ៉ាងណា
ក្តីក៏រដ្ឋាភិបាលហាក់ដូចជាធ្វើមិនដឹងមិនឮពីមហន្តរាយព្រៃឈើធម្មជាតិនៅកម្ពុជាដែរ៕