12/22/2024 8:38:28 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក​ ​ភេ សុមុនី​ ​មេសាខា​​គយរាជ​ធា​នីភ្នំពេញ​ប្រើអំណាច​អោយ​កូនចៅ​ដើរ​ប្រមូល​លុយគ្រប់ច្រកល្ហក​តាមរបៀប​ពុករលួយមិន​ញញើតនឹងអង្អភាពប្រឆាំង​អំពុករ​លួយ
Jan 26 2017 6:46PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2714នាក់)


​លោក ឌួង ឆាយ កូនប្រុស​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ឌួង ងៀប រង​ការចោទប្រកាន់ថា បានចេញ​មុខ​អន្តរាគមន​

ជួយ​ជនបរទេស​ម្នាក់​ដែល​ស៊ីដាច់​ប្រាក់​អតិថិជន​ក្រុមហ៊ុន​ជាង​៣​លាន​ដុល្លារ

​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ បុរស​ជនជាតិ​សិង្ហ​បុរី​ម្នាក់​ឈ្មោះ Eng Wei Khiong អាយុ​៣៤​ឆ្នាំ

ជា​អ្នកចាត់ចែង​ក្នុង​ក្រុមហ៊ុន Securecom Media Co.,Ltd. ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ

​ចាប់​ឃាត់ខ្លួន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ករណី​ស៊ីដាច់​ប្រាក់​អតិថិជន​ក្រុមហ៊ុន​ជាង​៣​លាន​ដុល្លារ​អាមេរិក

ហើយ​បម្រុង​ឡើង​យន្តហោះ​រត់គេចខ្លួន ខណៈ​លោក ឌួង ឆាយ ត្រូវជា​កូនប្រុស​របស់លោក​ឧក​ញ៉ា​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ឌួង ងៀប

ត្រូវ​ទទួលរង​ការ​ចោទ​ការចោទប្រកាន់ថា បានចេញ​មុខ​ជួយ​អន្តរាគមន៍​ដល់​បុរស​ឈ្មោះ Eng Wei Khiong និង​បុរស​ជនបរទេស​ជា​ជន

សង្ស័យ​ម្នាក់ទៀត​ឈ្មោះ Yeo Boon Yong យ៉ាងសកម្ម ។​

 

 

​សេចក្តីរាយការណ៍​បាន​ឲ្យគតិជាតិខ្មែរ​ដឹងថា ទោះបី​មានការ​ចេញមុខ​ជួយ​អន្តរាគមន៍​ពី​សំណាក់​លោក ឌួង ឆាយ យ៉ាងណាក៏ដោយ ក៏​បុរស

​ឈ្មោះ Eng Wei Khiong ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ​នៅ

​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ ក្រោម​ការចោទប្រកាន់​ពីបទ​ឆបោក ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន​ដែល​កំពុង​គេច

ខ្លួន​បន្តទៀត បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​បាន​បញ្ជូន​សំណុំរឿង​មកកាន់​តុលាការ​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ ។ 

​យោងតាម​ពាក្យបណ្តឹង​របស់​មេធាវី​តំណាង​ក្រុមហ៊ុន Securecom Media Co.,Ltd. ដែល​ប្តឹង​ប្រឆាំង​ឈ្មោះ Yeo Boon Yong ជា​នាយក

​ក្រុមហ៊ុន និង​ឈ្មោះ Eng Wei Khiong ជា​អ្នកចាត់ចែង​ក្នុង​ក្រុមហ៊ុន​ពីបទ​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត​អតិថិជន​ក្រុមហ៊ុន​ចំនួន​

១២​នាក់​ស្មើនឹង​ទឹកប្រាក់​ចំនួន​ជាង​៣​លាន​ដុល្លារ​អាមេរិក​នោះ បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៦​ក្រុមហ៊ុន

Securecom Media Co.,Ltd. បានប្រកាស​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធ្វើ​អាជីវកម្ម​លក់​ភាគហ៊ុន​ដែលមាន​ទីតាំង​ឋិត​នៅក្នុង​ក្រុមហ៊ុន

FUGI រហូត​ទទួលបាន​ជោគជ័យ ដោយ​អតិថិជន​មួយចំនួន​បាន​បើក​គណនី និង​ដាក់​ប្រាក់​ក្នុង​ក្រុមហ៊ុន​ជាច្រើន​លាន​ដុល្លារ​អាមេរិក

​ដើម្បី​ធ្វើ​អាជីវកម្ម​វិនិយោគ​តាម​ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន ។ ក្រោយ​ដំណើរការបាន​ប្រមាណ​០៣​ខែ គឺ​ក្រុមហ៊ុន​ក៏បាន​ផ្លាស់ប្តូរ

​លក្ខន្តិកៈ​របស់​ខ្លួន​ដោយ​ដក​លោក ឯក សារឿន ជា​នាយក​ក្រុមហ៊ុន​ចេញ និង​ដាក់បញ្ចូល​ឈ្មោះ Yeo Boon Yong ជំនួស​វិញ ។ 

​ពាក្យបណ្តឹង​របស់​មេធា​វី​តំណាង​ក្រុមហ៊ុន Securecom Media Co.,Ltd. បានបញ្ជាក់​ទៀតថា ការផ្លាស់ប្តូរ​លក្ខន្តិកៈ​ក្រុមហ៊ុន​ជា​ញឹកញាប់

​បន្តបន្ទាប់​មក​នោះ គឺ​ផ្ទុយទៅនឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦​ទាំងស្រុង ព្រមទាំង​ប្រាក់

ចំណេញ​របស់​ក្រុមហ៊ុន ក៏​លែងមាន​ឃើញ​ដែរ ។ លើសពីនេះ ឈ្មោះ Yeo Boon Yong និង​ឈ្មោះ Eng Wei Khiong បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត

​ដោយ​បង្វែរ​ប្រាក់​របស់​ក្រុមហ៊ុន​ទៅជា​ប្រាក់​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅឯ​បរទេស ហើយ​មានបំណង​គេចវេះ​មិន​ទទួលខុសត្រូវ​បណ្តាល​ឲ្យ

​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​អតិថិជន​ក្រុមហ៊ុន​យ៉ាងធ្ងន់ធ្ងរ ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា នៅពេល​សមត្ថកិច្ច​នគ​របាល​បើក​ប្រតិបត្តិ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​តាម

​ពាក្យបណ្តឹង​របស់​មេធាវី​តំណាង​ក្រុមហ៊ុន Securecom Media Co.,Ltd. នោះ គឺ​ឃាត់ខ្លួន​បាន​ឈ្មោះ Yeo Boon Yong និង​ឈ្មោះ Eng Wei Khiong

ខណៈ​ស្របពេល​លេចមុខ​លោក ឌួង ឆាយ មក​អន្តរាគមន៍​ជួយ​ដោះស្រាយ​មិន​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ឈ្មោះ Yeo Boon Yong

ដោយ​គ្រាន់តែ​ដក​លិខិតឆ្លងដែន​ទុក​បាន​ហើយៗ​សន្យាថា នឹង​ឲ្យ​ឈ្មោះ Yeo Boon Yong ចូលខ្លួន​មក​បំភ្លឺ​សមត្ថកិច្ច ឬ​ស្ថាប័ន​តុលាការ

​នៅពេល​ក្រោយ ។ ប៉ុន្តែ​លោក ឌួង ឆាយ មិនបាន​គោរព​តាម​ការសន្យា​របស់ខ្លួន​ទេ បែរជា​ព្យាយាម​លាក់​បំពួន​ជនសង្ស័យ​ឈ្មោះ

Yeo Boon Yong ទៅវិញ​ជាហេតុ​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ការអនុវត្ត​នីតិវិធីរ​បស់​សមត្ថកិច្ច ។ 

​សារព័ត៌មាន​គតិជាតិខ្មែរ មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​លោក ឌួង ឆាយ បាន​នៅឡើយ​ទេ​ជុំវិញ​ការចោទប្រកាន់​ខាងលើ

គិត​ត្រឹម​ថ្ងៃទី​២៦ ខែម​ថុ​នា ឆ្នាំ​២០១៧​នេះ ៕​

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់