ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ៖ អាជ្ញាធរមូលដ្ឋានត្រូវបម្រើ ប្រជាពលរដ្ឋដោយពិតប្រាកដ ! ចេញផ្សាយ ថ្ងៃទី 14/01/2017
យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
គឺនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ
ព្រះរាជាណាចក្រកម្ពុជាទ្រង់បានត្រាស់បង្គាប់តែងតាំងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាល
នៃគណៈអភិបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកោះកុងថ្មី ដែលមានសមាសភាពដូចខាងក្រោម ៖
១-ឯកឧត្តម ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ អតីតជាអភិបាលរងនៃគណៈអភិបាល រាជធានីភ្នំពេញ
តែងតាំងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៥០៣
ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ជំនួសឯកឧត្តម ប៉ា សុជាតិវង្ស ដែលទទួលការតែងតាំងមុខតំណែងថ្មី
ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៥០៨ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ។
២-ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ អតីតជាអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ
រាជធានីភ្នំពេញ តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៥០៤
ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ជំនួសឯកឧត្តម លន់ លឹមថៃ ដែលទទួលការតែងតាំងមុខតំណែងថ្មីជា
ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៥០៨ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ។
៣-ឯកឧត្តម លី ឡេង ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ អតីតជាអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តែងតាំងជា
អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៥០៥ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧
ជំនួសឯកឧត្តម ប្រាជ្ញ ចន្ទ ដែលទទួលការតែងតាំងមុខតំណែងថ្មីជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី
ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៥០៨ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ។
៤-លោកជំទាវ មិថុនា ភូថង ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ អតីតជាអភិបាលរងនៃគណៈអភិបាលខេត្តកោះកុង តែងតាំងជា
អភិបាលនៃគណៈអភិបាលខេត្តកោះកុងដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៥០៧ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១7
ជំនួសឯកឧត្តម ប៊ុន លើត ដែលទទួលការតែងតាំងមុខតំណែងថ្មីជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ដោយ
ព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៥០៨ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ៕