3/11/2025 2:00:40 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឈ្មោះ​វ៉ៃ​ដឹកឈើ​តាម​រថយន្ត​ប្រភេទ​យី​ឌុប​មាន​ខ្សែ​ធំ​ជាង​ឧកញ៉ា​ហ៊ុន​ជា​
Jan 17 2017 11:07AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2418នាក់)


 
 

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដាច់ខាតត្រូវតែឈ្នះក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ ដើម្បីកុំឲ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ហើយថា លោកសុខចិត្ត”កម្ចាត់ចោល១០០ ឬ២០០នាក់” ដើម្បីទប់ស្កាត់ការផ្តួលរំលំរូបលោក។

អំឡុងពេលថ្លែងសុន្ទរកថារយៈពេល៣ម៉ោងនៅចំពោះមុខអ្នកចូលរួមជាង៤.០០០នាក់ក្នុងពិធីសំណេះសំណាលជាមួយគ្រិស្តបរិស័ទនៅកម្ពុជានៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោក ហ៊ុន សែន បានបន្តប្រើប្រាស់វោហារសាស្ត្រដែលលោកធ្លាប់ប្រើពីមុនមកដើម្បីព្រមានពីការគ្រោះថ្នាក់នៃការប្តូររបប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរលើវេទិកាក្នុងពិធីសំណេះសំណាលនៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ក្នុងរូបភាពបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក។

លោកបានថ្លែងទៅកាន់អ្នកចូលរួមថា “ដើម្បីធានាសន្តិភាព និងដើម្បីបន្តការអភិវឌ្ឍជម្រើសតែមួយគត់គឺថា គណបក្សប្រជាជនកម្ពុជាដាច់ខាតត្រូវតែឈ្នះឆ្នោតគ្រប់ដំណាក់កាល”។

បន្ទាប់មកលោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គាំទ្រលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិដែលនៅពេលថ្មីនេះបានគំរាម “វាយបំបែកធ្មេញ” អ្នកប្រឆាំងដែលជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា និងគាំទ្រលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនៅក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ “បដិវត្តន៍ពណ៌”។

លោកថ្លែងថា “សុំកុំបន្ទោស ទៀ បាញ់ កុំបន្ទោស ប៉ុល សារឿន ពីការធ្វើសេចក្តីថ្លែងការណ៍ក្នុងការប្រឆាំងបដិវត្តន៍ពណ៌”។

លោកបានថ្លែងមុនពេលធ្វើការព្រមានធ្ងន់ៗចំពោះអ្នកដែលប៉ុនប៉ងធ្វើបដិវត្តអហិង្សាថា “ទង្វើណាក៏ដោយ ដែលនាំទៅដល់ការផ្តួលរំលំគឺជាទង្វើដែលត្រូវតែបង្ក្រាបដាច់ខាតតែម្តង គ្មានការអត់ឱនទេ”។

លោកបានថ្លែងបន្តថា “ដើម្បីធានាជីវិតមនុស្សរាប់លាននាក់ យើងសុខចិត្តកម្ចាត់ចោល១០០-២០០នាក់ ព្រោះយើងធ្លាប់បានឃើញនូវអតីតកាលដ៏ឈឺចាប់របស់យើងរួចស្រេចទៅហើយ”។

បន្ទរតាមការលើកឡើងរបស់មន្ត្រីស្មោះស្ម័គ្រនឹងគណបក្សកាន់អំណាចទាំងពីររូបនេះ លោកនាយករដ្ឋមន្ត្រីបានព្រមានថា លោកបាន “ចេញបទបញ្ជាឲ្យកងកម្លាំងចាត់វិធានការរួចហើយ” លើនរណាដែលជំទាស់នឹងលទ្ធផលបោះឆ្នោតឃុំសង្កាត់ ដោយលោកបានរំឭកអ្នកចូលរួមថា ចំណាយពេលត្រឹមតែ”មួយចម្អិនកំពឹស” ប៉ុណ្ណោះក្នុងការធ្វើឲ្យកងកម្លាំងរបស់គណបក្សហ្វុ៊នសិុនបិុចរាងចាលនៅក្នុងការប្រយុទ្ធគ្នាក្នុងឆ្នាំ២០០៧ រវាងគណបក្សប្រជាជនកម្ពុជា និងក្រុមរាជានិយម។

បន្ទាប់មកទៀតលោក ហ៊ុន សែន បានវាយប្រហារចំៗលើគណបក្សសង្គ្រោះជាតិដោយចោទប្រកាន់គណបក្សនេះថា លើកទឹកចិត្តឲ្យកើតមានសង្គ្រាមតាមរយៈសំដីរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ មុនពេលលើកឡើងពីការជេរប្រមាថមកលើគ្រួសាររបស់លោក ដែលលោកទំនងជាសំដៅដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះថា “មិនចាំបាច់មានកាំភ្លើងទេ សំដីរបស់ពួកអ្នកឯងវាជាមូលហេតុនៃការបង្កើតសង្គ្រាមហើយ”។

លោកបានថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនថា “មើលទៅតាមហ្វេសប៊ុករហូតដល់ប្រើពាក្យមក ដំបូងបំផុតកម្ទេចមុនគេត្រកូលហ៊ុន បើត្រកូល ហ៊ុន កម្ទេចមុនគេវាកម្ទេចទាំង ហ៊ុន សែន អ៊ីចឹងអ្នកដែលគាំទ្រ ហ៊ុន សែន គេនៅស្ងៀមហេ៎អី ហើយ ហ៊ុន សែនផ្ទាល់នឹងមិននៅស្ងៀមទេ”។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោកភាំងចំពោះការចោទប្រកាន់របស់លោក ហ៊ុន សែន ដែលថាគណបក្សរបស់លោកជំរុញឲ្យកើតមានសង្គ្រាម។

លោកបានមានប្រសាសន៍ថា “យើងមិនដឹងថា នរណាដែលយើងនឹងមានសង្គ្រាមជាមួយទេ”។ លោកបានថ្លែងបន្តថា “គណបក្សសង្គ្រោះជាតិគ្មានអាវុធ និងកងកម្លាំងប្រដាប់អាវុធទេ ហើយថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិទាំងអស់ថែមទាំងមិនចេះកាន់អាវុធទៀតផង ហេតុដូច្នេះមិនអាចកើតសង្គ្រាមទៅរួចទេ”។

លោកបានបន្ថែមថា ការអះអាងដែលថា ការប្រើសម្តីអុជអាលបញ្ឆេះតាមអីុនធឺណិតគឺជាការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិនោះ គ្មានមូលដ្ឋានទេ។

លោក អេង ឆៃអាង បានថ្លែងថា “ពួកគេមិនអាចយកអ្នកដែលធ្វើការលើកឡើងតាមបណ្តាញទំនាក់ទំនងសង្គមជាមូលដ្ឋានដើម្បីអះអាងថា វាជារបស់គណបក្សនយោបាយនេះបានទេ”។

លោកបានថ្លែងបន្តថា “ខ្ញុំពិតជាសោកស្តាយណាស់ដែលថ្នាក់ដឹកនាំរដ្ឋាភិបាលបានផ្ញើសារអវិជ្ជមាន និងបំភិតបំភ័យបែបនេះដើម្បីគំរាមប្រជាពលរដ្ឋខ្លួនឯង”។

ទោះបីជារងការវាយប្រហារខ្លាំងៗពីលោក ហ៊ុន សែន ក៏ដោយ តែលោក អេង ឆៃអ៊ាង បានលើកឡើងថា គណបក្សសង្គ្រោះ ជាតិនឹងមិនដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលនៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ក្នុងរូបភាពបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក។

លោកបានមានប្រសាសន៍ថា “ដូចយើងដឹងហើយថា នៅក្នុងប្រទេសរបស់យើងពាក្យ ខ្លះគេអាចនិយាយបានដោយសេរី ប៉ុន្តែ គណបក្សប្រឆាំងមិនអាចនិយាយបានទេហើយផ្លូវខ្លះគេអាចដើរបាន ប៉ុន្តែយើងមិនអាចដើរបានទេ”។លោកបានមានប្រសាសន៍បន្ថែមថា “ហេតុដូច្នេះយើងនឹងមិនដាក់ពាក្យបណ្តឹងណាមួយទេ”។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច) បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីបានបំពានច្បាប់បោះឆ្នោតយ៉ាងច្បាស់ក្រឡែត។

លោកបានថ្លែងថា “ច្បាប់ចែងយ៉ាងច្បាស់ថា មិនអនុញ្ញាតឲ្យផ្ញើសារគំរាម និងបំភិតបំភ័យអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតទេ”។ លោកបានបន្តថា “នេះគឺជាការបំភិតបំភ័យហើយ”។

យោងតាមការបកស្រាយច្បាប់ស្តីពីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបង្ហោះ លើគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍបានលើកឡើងថា  “អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សនយោបាយ ឬបេក្ខជននីមួយៗមិនត្រូវប្រព្រឹត្តទង្វើគំរាមកំហែង បំភិតបំភ័យ ឬប្រើហិង្សាលើប្រជាពលរដ្ឋ គណបក្សនយោបាយបេក្ខជន និងអ្នកគាំទ្រផ្សេងៗឡើយ”។

លោក សំ គន្ធាមី បានលើកឡើងទៀតថា ពីមុនៗមក មានការដាក់ពាក្យបណ្តឹងមកកាន់គ.ជ.ប ពាក់ព័ន្ធការប្រើវោហារសាស្ត្រទាក់ទិនសង្គ្រាមរបស់លោក ហ៊ុន សែន ប៉ុន្តែបណ្តឹងទាំងនោះសុទ្ធតែត្រូវច្រានចោល ដោយសារវាធ្វើឡើងក្រៅរយៈពេលយុទ្ធនាការឃោសនា។

លោកបានថ្លែងថា “ឥឡូវនេះ គាត់ធ្វើការគំរាមកំហែងម្តងទៀតហើយ ហេតុដូច្នេះវាជាយុត្តាធិការរបស់គ.ជ.ប”។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការលើកឡើងទាំងនេះធ្វើឡើងអំឡុងពិធីសំណេះសំណាលពាក់ព័ន្ធសាសនាមិនមែនជាផ្នែកយុទ្ធនាការឃោសនាទេ ប៉ុន្តែថាទោះជាយ៉ាងណា គ.ជ.ប នឹង”ពិចារណា” លើករណីនេះ។

លោក មាស នី អ្នកវិភាគនយោបាយបានលើកឡើងថា ការព្រមានឥតឈប់ឈររបស់លោក ហ៊ុន សែន ដែលថា បើអត់ពីលោក នឹងកើតមានសង្គ្រាមស៊ីវិលនោះ គឺជាឧទាហរណ៍បង្ហាញឲ្យឃើញពីការភ័យខ្លាចបាត់បង់ឱកាសក្តោបក្តាប់អំណាចរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានថ្លែងថា “ឥឡូវពួកគេដឹងថា ានប្រជាពលរដ្ឋបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិច្រើនជាងការរំពឹងទុក ហើយកត្តានេះបានធ្វើឲ្យគណបក្សកាន់អំណាចកាន់តែភ័យខ្លាចឡើងៗ។ ខ្ញុំគិតថា ការភ័យខ្លាចរបស់ពួកគេហ្នឹងហើយដែលនាំឲ្យមានការគំរាមទាំងនេះ”។

លោកបានបន្ថែមថា ការភ័យខ្លាចថយចុះប្រជាប្រិយភាពក្នុងចំណោមសាធារណជន ក៏អាចគួបផ្សំចេញពីការភ័យខ្លាចកាន់តែខ្លាំងក្នុងការបាត់បង់ការគាំទ្រពីយោធាផងដែរ។

លោក មាស នី  បានថ្លែងថា “បើក្រឡេកមើលពីចិត្តសាស្ត្រវិញ ពេលយើងនិយាយអំពីសង្គ្រាម គឺយើងអាចឲ្យនិយមន័យសង្គ្រាម ពេលក្រុមប្រដាប់អាវុធមានជម្លោះជាមួយក្រុមមួយផ្សេងទៀត”។

លោក បានមានប្រសាសន៍បន្តថា “សំណួររបស់ខ្ញុំគឺថា ហេតុអីលោក ហ៊ុន សែន ចេះតែលើកឡើងពីសង្គ្រាមញឹកញាប់ម្លេ៉ះ? ប្រហែលជាគាត់ដឹងថា ទាហានទាំងអស់មិនមែនសុទ្ធតែស្មោះស្ម័គ្រនឹងគាត់ហើយមើលទៅ”។លោកបានបន្ថែមទៀតថា “តើសង្គ្រាម កើតឡើងយ៉ាងម៉េច បើកងទ័ពមិនបំបែកគ្នាផងហ្នឹង?”៕ 

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់