មានការលើករិះគន់យ៉ាងចំៗថា ៖ តើធ្វើកំណែរទម្រង់ស្អីកើតបើគ្រាន់តែក្បាលម៉ាស៊ីនគយ ជំទាវមេគយធំ ប៉ាន់ ត្រាប្រណី ជាអ្នកប្រព្រឹត្តអំពើពុករលួយលូកដៃកកូរកកាយផ្ទៃក្នុងដោះដូរតែងតាំងមន្ត្រីតាមតែអំពើចិត្ត ហើយក៏ជាអ្នកផ្ដួចផ្ដើមប្រព្រឹត្តអំពើពុករលួយ ជាគំរូពីលើហើយនោះ…ហើយតើអោយមន្ត្រីថ្នាក់ក្រោមធ្វើកំណែរទម្រង់បែបណាទៅបើថ្នាក់លើជាអ្នកបង្រៀនពីអំពើពុករលួយហើយនោះ ដែលគួរណាស់ធ្វើកំណែទម្រង់ស៊ីជម្រៅឡើងវិញ ពីថ្នាក់លើ
គយ ឫ គួរតែមានវិធានការផ្លូវច្បាប់បើកការស៊ើបអង្កេត ទៅលើក្រុមមន្ត្រីគយ ដែលសូកប៉ាន់ទទួលសំណូករហូតទទួលបានការតែងតាំងជាមេសាខាគយតាមបណ្ដាខេត្តមួយចំនួនបានសម្រេចនោះ។ ដូច្នេះបើចង់អោយគេហៅថាតម្លាភាពមិនបក្ខពួកនិយមតែងតាំងឃុបឃឹតយកលុយរបៀប OK តែប្រពន្ធប្ដី បណ្ឌិត ជំទាវ ធំ គុណ ញឺម ប៉ាន់ ត្រាប្រណី នោះ ។ ហើយក៏ដូចជាកុំអោយខូចពូជគយ អាណត្តិ លោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី (អាម៉ាកជារដ្ឋមន្ត្រី) ណោះ !ដូចនេះ អង្គភាពប្រឆាំងអំពើពុករលួយមិនត្រូវជាន់ជើងចាប់ដៃ មើលរំលងបញ្ហានោះទេ ព្រោះថា៖ វាជាគម្រូអាក្រក់ដ៏ធំ ១ បះពាល់ដល់គោលនយោបាយកំណែរទម្រង់សេដ្ឋកិច្ចដែលរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចុះ ! នឹងបានធ្វើអោយប៉ះពាល់នូវនយោបាយកំណែឬទម្រង់នោះ ព្រោះថា៖ មន្ត្រី ដែលចេះប្រមូលពន្ធ សុក្រឹត្ត បែរជាត្រូវបានដកបញ្ឈរជើងចោលនៅតាមការិយាល័យគយ ឯមន្ត្រីគយ ចេះពុករលួយ មានកំហុសឆ្គងក្នុងការងារត្រូវមានទោសកំហុសដាក់ទណ្ឌកម្ម ពូកែចេះ លូនក្រាបឧិបពង លុញ ពង មេ នោះបែរជាត្រូវបានតែងតាំង អោយធ្វើជាមេគយវិញដដែលប្រព្រឹត្តអំពើពុករលួយលើសដើមទៅទៀត នេះ ឫ ដែលគេហៅថា៖ ជាកំណែរទម្រង់ស៊ីជម្រៅគយ ដែលរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ច តាំងពិធីសារគោលនយោបាយ ជាអទិភាពអោយក្រសួង អគ្គនាយកដ្ឋាន និង មន្ត្រី តាមសាខានានា អនុវត្តនោះ ។
គួររំលឹកថា ៖ ក្រោយកាបែកធ្លាយពីប្រភពឈ្មួញ និង មន្ត្រីសកម្មឈឺចាប់ បំបែកអំពើពុករលួយបក្ខពួកករណីបែកធ្លាយរឿងអាស្រូវ ច្រកទ្វារក្រោយរបស់ជំទាវធំគយ គុណ ញឹម ដែលលូកដៃកកូរកកាយទៅក្នុងការងារផ្ទៃក្នុងគយយ៉ាងពេញបន្ទុកនេះបានធ្វើអោយជះឥទ្ធិពលអាក្រក់ដល់មុខមាត់របស់ស្ថាប័នក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្នជារដ្ឋមន្ត្រី ព្រមទាំងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាទាំងមូល ។ ហើយបញ្ហាដ៏រសើបនេះមិនត្រឹមតែធ្វើអោយប៉ះពាល់ដល់មុខមាត់របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុប៉ុណ្ណោះទេថែមទាំងបានធ្វើអោយប៉ះពាល់ដល់គោលនយោបាយលើការប្រមូលពន្ធថ្នាក់ជាតិរបស់រដ្ឋាភិបាលទៀតផង។
ជុំវិញភាពអសកម្មដែលបែកធ្លាយរឿងបក្ខពួកនិយមប្រព្រត្តអំពើពុករលួយនេះព្រោះតែក្រុមមន្ត្រីបានអាក់អន់ស្រពន់ចិត្តជុំវិញការប្រើអំណាចរឿងកកូរកកាយរបស់ជំទាវធំដែលលូកដៃកូរទៅក្នុងស្ថាប័នគយបង្ករនាំអោយប៉ះពាល់ជាបញ្ហាធំយ៉ាងស៊ីជម្រៅទៅក្នុងស្ថាប័នគយជុំវិញការតែងតាំងមន្ត្រីគយទៅតាមស្ថាប័នជាក្បាលម៉ាស៊ីនប្រមូលពន្ធថ្នាក់ខេត្តនានា និងតាមគោលដៅការិយាល័យ និង តាមនាយកដ្ឋាន មួយចំនួនចំណុះអោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាទាំងមូល ដែលក្រុមមន្ត្រីមួយចំនួនមកទល់ពេលនេះបានលើកឡើងថា ៖ (មិនអាចទទួលយកបានឡើយ) នូវពេលដែលមានគំនាបតែងតាំងមន្ដ្រី ដាក់ ប្រភេទ ប៉ុស្ដិ ខ្លាញ់ មិន ខ្លាញ់ ប៉ុស្ដិល្អ ឯប៉ុស្ដិ ល្អ ក្លឹម ខ្លាញ់ ដូចជាតាមច្រកទ្វារអន្ដរះជាតិ ព្រះលានយន្ដហោះ ច្រកទ្វារកំពង់ផែរាជធានីភ្នំពេញ ច្រកទ្វារកំពង់ផែខេត្តព្រះសីហនុ ច្រកទ្វារអន្ដរះជាតិព្រំដែនអូរជ្រៅ ខេត្តបន្ទាយមានជ័យ និង បាវ៉ិត ខេត្តស្វាយរៀង ជា ដើម ។ល។ ដែលសុទ្ធតែជាប៉ុស្ដខ្លាញ់ ក្លឹម នឹង ត្រូវប៉ាន់ ខ្ទង់លាន នឹង ជាងមួយលានដុល្លារ ឯណោះ សម្រាប់ជនមានភ័ព្វសំណាង(អាក្រក់មុន ល្អក្រោយ) ដែលមានភ័ព្វចង់ទៅអង្គុយ នូវតាមកៅអីសាខាទាំងនោះ។
ផ្ទុយទៅវិញ ពាក់ព័ន្ធជំវិញរឿងអាស្រូវ នឹង ជំទាវធំមេគយធំល្បីតែខាងលូកដៃកកូរកកាយផ្ទៃក្នុងគយនាំអោយប៉ះពាល់ដល់កិត្តិយសគយថ្នាក់ជាតិបែបនេះគួរណាស់តែស្ថាប័នក្រសួងមួយនេះដាក់ការស៊ើបអង្កេតជាបន្ទាន់ នឹង កំណែទម្រង់ស៊ីជម្រៅឡើងវិញផងដែរ។
ប៉ុន្តែមកទល់ពេលនេះគេឃើញថា៖ស្ថាប័នជាអាទិភាពមួយនេះមិនត្រូវបានថ្នាក់លើគយ ឫ ក៏មេក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានវិធានការអ្វីជាដុំកំភួនទៅលើព័ត៌មានអាស្រូវដែលបែកធ្លាយនោះឡើយ។ ជាងនេះទៅទៀតឯលោកនាយមេក្រសួងដដែលដូចជាមិនឃើញអើពើមានវិធានការទប់ស្កាត់ឫក៏យល់ថា៖(លោក គុណ ញឹម ជាមិត្តភ័ក្ត្រ)នោះ ឫ កំណែរទម្រង់បែបណាសោះ បែរជាកំពង់តែតាមដានស៊ើបរកមុខមន្ត្រីគយណាដែលទម្លាយព័ត៌មានអាស្រូវពុករលួយរបស់ខ្លួនចែញក្រៅទៅវិញ ដែលបញ្ហានាំអោយបញ្ហាអោយអ័បឧិនមុខមាត់នេះ ។ ហើយក៏កំពុងក្លាយទៅជារឿងដ៏រសើបយ៉ាងស្រួចស្រាវបំផុតក្នុងស្ថាប័នគយមិនគួរកើតមានទាល់តែសោះតាំងពីជំនាន់អតីតះលោក ប៉ែន ស៊ីម៉ន នូវជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមកនម្ល៉េះ ។
អ្វីជាការអម៉ាស់មុខអគ្គនាយកដ្ឋានគយនោះមកដល់សម័យកាលលោក បណ្ឌិត គុណ ញឹម ដែលលោក រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានណែនាំទៅលោក នាយករដ្ឋមន្ត្រីថាជាមនុស្សល្អសាកសំជាមេគយល្បីថា៖ ជាមនុស្សល្អស្អាតស្អំ ដូចការណែនាំទៅលោកនាយករដ្ឋមន្ត្រីនោះ ដឹងស្អីមិនទាន់កាន់ការងារប្រមូលពន្ធគយអោយបានពេញអណត្តិស្រួលបួលផង បែរជាតម្កើងឫកពារ ប្រពន្ធ អោយក្លាយជានាយគយ លើអគ្គនាយកដ្ឋានគយ និង រដ្ឋករកម្ពុជា ថែមទាំងមានសិទ្ធិលូកដៃទៅកកូរកកាយផ្ទៃក្នុងគយយ៉ាងមានសិទ្ធិអំណាច ក្នុងការច្បាមនូវពីខាងក្រោយយ៉ាងមានប្រសិទ្ធិភាពបំផុត ដូចមានការតែងតាំងមន្ត្រីជាមេសាខាគយ បី បួន តាមបណ្ដាខេត្ត ក្រុង មួយចំនួន និង ខេត្តព្រះសីហនុ ជាឧទាហរណ៏ស្រាប់ ។
មិនតែប៉ុណ្ណោះ មន្ត្រីបានលើកឡើងទៀតថា ៖ ប្រការដែលមេគយធំ បណ្ឌិត គុណ ញឹម ធូរលុង អោយប្រពន្ធជំទាវលូកដៃចូលទៅក្នុងការតែងតាំងមន្ត្រីគយមួយចំនួនរួចហើយមាននូវតាមប៉ុស្ដិ តាមសាខា និង តាមមាត់ច្រកទ្វារអន្ដរះជាតិ មួយចំនួន ក៏ដូចកើតមានព្រមទាំងករណីជាក់ស្ដែងដូចជាមេសាខាគយខេត្តព្រះសីហនុ នោះ បានក្លាយទៅជាកម្មវត្ថុរិះគន់យ៉ាងពេញបន្ទុកពីមន្ត្រី នឹង ក្រុមមន្ត្រីថែមទាំងចោទប្រកាន់រិះគន់ខ្លាំងៗថា៖ ជាការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដែលក្រុមមន្ត្រីមិនអាចទទួលយកបានឡើយ។
បញ្ហានោះដោយហេតុថា ៖ វាជាអំពើពុករលួយដែលសូម្បីតែនាយអគ្គនាយកដ្ឋានគយរងទទួលបន្ទុកក៏មិនមានអំណាចពិតប្រាកដក្នុងការលូកដៃទៅប្រឆាំងបាននិង បទបញ្ជានានាជុំវិញការតែងតាំងមន្ត្រីគយ អសកម្មមិនប្រក្រតីមួយចំនួនក្នុងស្ថាប័នគយ នោះផង។ប៉ុន្តែ ឯចំណែកជំទាវធំ គុណ ញឹម ឈ្មោះ ប៉ាន់ ត្រាប្រណី នោះបែរជាអាច ហើយថែមទាំងមានអំណាច នឹង ប្រសិទ្ធិភាពទៀតផង ព្រោះតែគាត់ លោកជំទាវ ជា ជំទាវធំរបស់លោកបណ្ឌិត គុណ ញឹម នោះ។
តាមការពឹតហើយដែលផ្ទៃក្នុងមន្ត្រីគយបានលើកឡើងទម្លាយក្នុងថ្ងៃនេះអោយដឹងបន្តទៀតថា ៖ មិនដឹងថាតើ លោកនាយបណ្ឌិត គុណ ញឹម ជាអ្នកបើកដៃអោយលោកជំទាវ ប៉ាន់ ត្រាប្រណី ឫ ជំទាវ របស់ខ្លួនជាអ្នកលូកដៃកូរនូវពីខាងក្រោយខ្នងក៏មិនដឹង ឫក៏លោកជំទាវ ពៅ ប្រើសិទ្ធិ នឹងអំណាចជាជំទាវធំទៅគ្របតណ្ដប់លើការតែងតាំងមន្ត្រីគយឫកាងការងារឯកសារមួយចំនួនផងក៏មិនដឹងបានជាអំណាចកូររបស់គាត់បែរជាមានអំណាចយ៉ាងមានប្រសិទ្ធិភាពបំផុតបែបនេះ។
បើតាមក្រុមអ្នកជំនួញស្និទ្ធនឹងមន្ត្រីគយ និងក្រុមមន្ត្រីគយតូចតាចរកលុយបានតិច ហើយឡើងឋានន្តរស័ក្តិយឺតដូចកៅស៊ូមួយចំនួនបានបង្ហើបប្រាប់ឲ្យដឹងទៀតថា៖ ការតែងតាំងមុខតំណែង និងការផ្ទេរភារកិច្ចមន្ត្រីគយនិងរដ្ឋាករគ្រប់លំដាប់ថ្នាក់ក្រោមឱវាតអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាប់ពីភ្នាក់ងារ (ឈរជើងនៅតាមប៉ុស្តិ៍ល្អរកចំណូលបានច្រើន) ជាក់ស្ដែងចាប៉ពី ទីស្នាក់ការគយ សាខាគយ ការិយាល័យ គយ និង នាយកដ្ឋានគយឡើងទៅ គឺសុទ្ធតែមានហាងឆេងខ្ទង់ខ្ពស់រាប់សឹបម៉ឺនដុល្លារអាមេរិកទាំងអស់ ។
ជាក់ស្ដែងប្រភពបង្ហើបទៀតថា៖បើនិយាយពីហាងឆេងប៉ុស្ដិមេសាខាគយនៅកំពង់ផែស្វយ័ត្នខេត្តព្រះសីហនុ មួយនេះវិញ ដែលមេសាខាគយខេត្តនេះឈ្មោះ ទំ ណូ អតីតះជាមេសាខាគយខេត្តប៉លិន ដែលបែកធ្លាយជាប់រឿងអាស្រូវពុករលួយគៃបំបាត់ពន្ធរដ្ឋជាមួយក្រុមឈ្មួញព័ទ្ធខ្លួននោះគឺមិនត្រឹមតែគ្មានទុកទោសនោះទេដែលហ៊ានជះទឹកលុយដល់តម្លៃខ្ទង់លានដុល្លារអាមេរិកនោះបែរជាបានរួចផុតពីការពិន័យ នឹងទទួលបានការតែងតាំងជាពិសេសតែម្តង ខណៈដែលល្បិចកកូរកកាយរបស់ជំទាវធំគយ គុណ ញឹម លូកដៃចេញមុខ «ប្រើក្បាច់» យ៉ាងមានប្រសិទ្ធិភាពបំផុតដោយអំណាច របស់នាយគយធំនៅក្នុងសា្ថប័នគយ។
ប្រភពពីក្រុមអ្នកជំនួញស្និទ្ធនឹងមន្ត្រីគយព្រមទាំងក្រុមមន្ត្រីគយតូចតាចដដែលទាំងនោះ បានបង្ហើបប្រាប់ឲ្យដឹងទៀតថា ៖ គេពុំដឹងថា ៖ ទាំងនេះជាការលើកដៃបាំងមេឃអោយជំទាវរបស់ខ្លួនជាអ្នកកាងកូរនូវពីខាងក្រោយ ឫក៏ជំទាវបណ្ឌិតគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបច្ចុប្បន្នជាអ្នកលូកដៃនោះទេ។
ប្រភពបានទម្លាយទៀតថា៖ជុំវិញការលូកដៃចូលយ៉ាងជ្រៅពីសំណាក់លោកជំទាវ ប៉ាន់ ត្រាប្រណី ហៅ «ពៅ»ជាភរិយាជំទាវថ្នាក់ដឹកនាំគយដទៃទៀតយ៉ាងច្រើនបានហែរហមអបស្ទបរកប៉ុស្ដិខ្លាញ់ ប៉ុស្ដិខ្លឹមសម្រាប់ជាការបិទបាំងអំពើពុករលួយមួយដែលគេ អាចនិយាយបានយ៉ាងសាមញ្ញថា ឥទ្ធិពលរបស់លោកជំទាវ ប៉ាន់ ត្រាប្រណី ហៅ «ពៅ» ភរិយារបស់ឯកឧត្តមមេគយធំ គ្របដណ្តប់លើអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសឹងតែទាំងមូលមិនធម្មតាមែន ។
ផ្ទុយទៅវិញ ទោះយ៉ាងណា មកដល់ពេលនេះមិនទាន់ទទួលបានការបំភ្លឺបញ្ជាក់ពីលោកជំទាវ ប៉ាន់ ត្រាប្រណី ជាភរិយារបស់ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពាក់ព័ន្ធនឹងការចោទប្រកាន់រសើប និងភាពល្បីល្បាញដូចខាងលើនៅឡើយទេ ។ ដែលខាងការិយាល័យរបស់យើងបានធ្វើការព្យាយាមសុំការបំភ្លឺពីសំណាក់លោកបណ្ឌិត គុណ ញឹម ផងដែរជាច្រើនដងទូរស័ព្ទចូលគ្មានអ្នកលើក និង ជាប់រវល់។
គួររំលឹកថា៖លោកបណ្ឌិត គុណ ញឹម អតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានការតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉នដែលដល់អាយុចូលនិវត្តន៍ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៤/១១៧២ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ។
ក្រៅពីមានមុខតំណែង «ខ្លាញ់» ជាមេគយធំ លោកបណ្ឌិត គុណ ញឹម ក៏ទទួលបានការតែងតាំងផងដែរជា សមាជិកឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្នដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៥/៣៩៤ចុះថ្ងៃទី២៩ខែមេសាឆ្នាំ២០១៥ ។ ហើយក្រោយមកទៀត លោកបណ្ឌិត ក៏ត្រូវបានដំឡើងថ្នាក់ជាករណីពិសេសពីឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ មកឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៀតផងតាមរបៀប «ផ្លោះរំលងមេឃ» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៦/៥៩៩ចុះថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៦កន្លងទៅនេះ។
អតីតៈសហក្រុមកម្មសិក្សាប្រមូនិស្សិតឆ្លងដែនប៉ែកកុម្មុយនីសក៏បានលើកឡើងថ្លែងខ្លីៗអៅយដឹងផងថា៖ដោយសារតែមានវាសនាលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បណ្ឌិត អូន ព័ន្ធមុនិរ័ត្ន បានក្លាយខ្លួនជារដ្ឋមន្ត្រីកាលណាមក ក៏បានជួយជ្រោមជ្រែងប្រមូលោកបណ្ឌិត គុណ ញឹម អោយក្លាយទៅជាមេគយធំប្រចាំស្រុកខ្មែរផងដែរ ដូចដែលមានមិត្តភ័ក្ត្រជាប្រមូក្រុមជំនាន់ លោក បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន និងលោកបណ្ឌិត គុណ ញឹម ជាច្រើននាក់ទៀតជាមេសាខាសុទ្ធតែមានវាសនាបន្ដោក ត្រូវបានតែងតាំងការងារធំដុំក្នុងក្របខ័ណ្ឌគយយ៉ាងស្អេកស្កះផងដែរជុំវិញបណ្ឌឹត អូន ព័ន្ធមុនីរ័ត្ន ជាមនុស្សស្និទ្ធ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ។
ដោយឡែក ពាក់ព័ន្ធជុំវិញករណីខាងលើ និង ព័ត៌មានដ៏រសើប ហើយនាំគ្នាខ្ចប់បឹតបាំងនេះ ក្នុងថ្ងៃនេះដែរការិយាល័យរបស់យើងមិនអាចសុំការទំនាក់ទំនងសូមការបំភ្លឺពីលោក បណ្ឌឹត គុណ ញឹម នាយអគ្គនាយកដ្ឋានគយ និង រដ្ឋាករ ព្រមទាំងលោករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឡើយ ព្រោះទូរស័ព្ទខលចូលក្មានអ្នកលើក ហើយក៏បានដាច់៕