រដ្ឋមន្ត្រីកាសែតជ្រើសរើសអើងកាសែតទៅទទួលនាយករដ្ឋមន្ត្រី… !
ខេត្តរតនគិរី ៖ វាគឺជារឿងដ៏ឈឺសើច នឹង គួរអោយអស់សំណើចបំផុត ដូចពាក្យបុរាណ្យលោកពោលថា ៖ « ពេលឈឺយក ដំរី បន់ ពេលស្រន់ យកពងមាន់ទៅសែន » ហើយវាក៏មិនខុសដូចពាក្យថា ៖ «ដល់ត្រើយសើយគូទ ពេលមានទុកពឹងកាសែតអោយជួយ ពេលទទួលលាភសក្ការដល់ត្រើយសើយគូទ» ពេលដែលត្រូវរ៉ូវផ្សះផ្សាគ្នាហើយបែរជាលុប្ប៊ី ទម្លាក់កំហុសប្ដឹងអ្នកកាសែត ។ ហើយវាគឺជារឿងដែលធ្វើអោយក្រុមអ្នកកាសែតជាច្រើនអង្គភាព បានចុះផ្សាយរឿងអាស្រូវកេរ្ដី សាហាយស្មន់ រំលោភសេពសន្ធវះ បទជួយដូរផ្លូវភេទ នោះ ក្នុងនាមជួយ ស្ដ្រីជាជនរងគ្រោះដែលត្រូវគេរំលោភបំពាន ហើយបោះបង់ចោលគ្មានការទទួលខុសត្រូវនោះ សោះ ! តែដឹងអី ក្រោយឆ្លងផុតពីភ័យគ្រោះអាសន្ន បែរជាត្រឡប់មកប្ដឹងក្រុមអ្នកកាសែតដែលមានបំណងល្អជួយខ្លួននោះទៅវិញ ហេស៎ ! បែបនេះវាមិនមែនជារឿងដ៏គួរឈឺចាប់ទេឫ ?
ជាងនេះទៅទៀតជាការអាម៉ាស់មុខរបស់ក្រុមអ្នកកាសែតជាច្រើនអង្គភាពដែលធ្លាប់បានចេញផ្សាយលាតត្រដាងនូវរឿងអាស្រូវរបស់លោក តេង ប៊ុនថុន ស្នងការរងខេត្តរតនគិរី (ជួយស្ត្រីរងគ្រោះជាដៃគូរឡើងគ្រែរបស់គាត់)។
ផ្ទុយទៅវិញ ដឹងអីកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ មានភាពភ្ញាក់ផ្អើលជាច្រើនសម្រាប់ក្រុមអ្នកកាសែត បែរជាត្រូវលោកសានប៊ុនធឿន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរីបានចេញដីកាកោះហៅអោយចូលខ្លួនទៅបំភ្លឺ ក្នុងនាម(ឋានៈជាសក្សី) ឲ្យចូលទៅបំភ្លឺពីដំណើររឿងបទ គំរាមកំហែង និង ហែកកេរ្តិ៍ នៅថ្ងៃទី ១៣ ខែមិថុនា២០១៧ ខាងមុខនេះនៅសាលាដំបូង ខេត្តរតនគិរី ។
គួររំលឹកថា ៖ កាលពីអំឡុងខែមិនា ឆ្នាំ២០១៦ កន្លងទៅ គឺលោក តេង ប៊ុនថុន មានតួនាទីជាស្នងការរងខេត្តរតនគិរី នោះត្រូវបានស្ត្រីវ័យ ២៧ឆ្នាំ ម្នាក់ឈ្មោះលី ស្រីភាព ជនជាតិខ្មែរកាន់លិខិតឆ្លងដែនN ០០០៩៦២៦៩ នឹងកាន់អត្តសញ្ញាប័ណ្ណលេខ១៩០៧១៣៧៣៣ មានទីលំនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នោះ បានមកពឹងពាក់ពួកក្រុមអ្នកកាសែតក្នុងពាក្យបណ្ដឹង ថា ៖ « ប្ដឹង » នឹងបានអះអាងថាប្ដឹងឈ្មោះ តេង ប៊ុនថុន ជាស្នងការរងខេត្តរតនគិរី នោះ ។
តាមរយះពាក្យបណ្ដឹងនោះរូបនាងជនរងគ្រោះបានដាក់ពាក្យបណ្តឹងនូវតុលាការខេត្តរតនគិរី ចោទប្រកាន់លោកតេង ប៊ុនថុន ស្នងការរងខេត្តរតនគិរី រួចហើយកាលពីរសៀលថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៦ កន្លងទៅដោយចោទពីបទលួងលោមឆបោករូបនាងយកទៅរំលោភ បានសម្រេចដោយសន្យាថា ៖ នឹងផ្តល់ប្រាក់ឲ្យនាងចំនួន៤០០០$យកទៅរករកស៊ី ។
បើយោងតាមការប្ដឹងចោទប្រកាន់ពីសំណាក់នារីវ័យក្មេងឈ្មោះ លី ស្រីភាព នេះ គឺបានទាមទារឲ្យលោកស្នងការរងរូបនេះទទួលខុសត្រូវ នឹង ត្រូវផ្តល់ជាសំណងជំងឺចិត្តចំនួន ១៥០០០$ ( មួយម៉ឺនប្រាំពាន់ដុល្លារសហរដ្ឋអាមេរិច ) ជាសំណងលួងចិត្ត ដើម្បីបញ្ចប់រឿងការជួញដូរផ្លូវភេទ បែបសាហាយស្មន់លួចលាក់ដ៏អាស្រូវនេះ។
ផ្ទុយទៅវីញពាក់ព័ន្ធ នឹងការចុះផ្សាយតាមស្ត្រីរងគ្រោះមកពឹងពាក់ក្រុមអ្នកកាសែតចំនួន៩អង្គភាពនោះ បើយោងតាមប្រភពបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួនបានអះអាងតាមសំដីរបស់លោកស្នងការរងនោះបដិសេធន៏ថា៖ករណីការចោទប្រកាន់របស់នារីខាងលើនេះពុំមែនជាការពិតនោះទេហើយបានចោទប្រកាន់វិញថាជាសកម្មភាពនិងទង្វើមិនពិត ដែលនាងបានធ្វើគឺជាអំពើឆបោកចង់បានប្រាក់របស់លោកតែប៉ុណ្ណោះ ។
មិនតែប៉ុណ្ណោះ កាលនោះនារីវ័យក្មេងឈ្មោះ លី ស្រីភាព បានអះអាងថា ៖ គឺលោក តេង ប៊ុនថុន ជាស្នងការរងខេត្តរតនគិរី បានចាប់រំលោភបំពានមកលើរូបរាងកាយរបស់នាងនៅក្នុងអំឡុង ដែលនាងមកបំរើការងារនៅក្នុងផ្ទះរបស់លោកស្នងការរូបនេះ ក្នុងខេត្តរតនគិរី ។
បើតាមប្រភពពីមន្ត្រីនគរបាលម្នាក់នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក៏បានបង្ហើបឲ្យដឹងដែរថា ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះគេឃើញនារីវ័យក្មេងឈ្មោះលី ស្រីភាព បានចូលមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានប្ដឹងពិតប្រាកដមែន។ ហើយការមកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សរបស់នារីវ័យក្មេងខាងលើនេះ គឺក្នុងបំណងមកប្តឹងដល់លោកស្នងការរង តេង ប៊ុនថុន ឲ្យសងជំងឺចិត្តជាប្រាក់ចំនួន ៤ពាន់ដុល្លារសហរដ្ឋអាមេរិច ជាថ្នូរ នឹង ការរំលោភបំពានលើរូបរាងកាយរបស់នាង ក្នុងអំឡុងពេលនាងមកបំរើការងារនៅក្នុងផ្ទះរបស់លោកស្នងការរងម្នាក់នេះ ។
ពាក់ព័ន្ធជុំវិញបញ្ហាខាងលើនេះលោក តេង ប៊ុនថុនស្នងការរងខេត្តរតនគិរី បានប្រាប់ការិយាល័យយើងអោយដឹងថា ៖ រឿងរ៉ាវខាងលើលោកមិនបានប្រព្រឹត្តដូចពាក្យចោទប្រកាន់ខាងលើឡើយ ។ ដែលលោកស្នងការងរូបនេះបានលើកឡើងថា ៖ ព្រោះតែស្ត្រីខាងលើនេះបានទូរស័ព្ទមកសុំទារប្រាក់ពីលោកចំនួន ៤ពាន់ដុល្លារសហរដ្ឋអាមេរិចបើសិនជាលោកមិនអោយទេស្ត្រីរូបនោះ នឹង ប្ដឹង ថែមទាំងបានគំរាមបង្ហោះរឿងនេះ តាមប្រពន្ធ័សង្គមហ្វេសបុក ទៀតផង ។ ហើយដល់ពេលលោកមិនអោយ ស្រាប់តែនាងបង្ហោះមែន ហើយថែមទាំងបានអោយអ្នកកាសែតព្រោងព្រាតចុះផ្សាយទៀតផង។
សំដីដដែលលោកបានបញ្ជាក់តថា ៖ ករណីដែលនាងឈ្មោះ លី ស្រីភាព បានទូរស័ព្ទគំហែងលោកទាមទារប្រាក់នេះ លោកបានកំពង់តែដាក់ពាក្យបណ្តឹង ហើយ នឹង បានចេញដីកាកោះហៅ លើកទី១ ហើយតែនាងមិនទទួលយក ហើយពេលនេះបានចេញដីកាកោះហៅលើកទី២ទៀតហើយ ។
មកដល់ពេលនេះគេពុំទាន់បានទទួលព័ត៎មានអ្វីពីតុលាការនូវឡើយក្រៅពីលិខិតកោះហៅក្រុមអ្នកកាសែត ចំនួន ៩ អង្គភាពអោយចូលខ្លួនបំភ្លឺ មាន ដូចជា ១.ប្រធានសមាគមន៏សារព័តមាន អ្នកឃ្លាំមើល លោក ទូច ណូរ៉ា ២.លោក គឹម សារឿន ប្រធានសមាគមន៏អ្នកសាព័តមានប្រជាធិបតេយ្យ ៣. លោក ស្រី ជ័យ ចាន់ដាវី ចាងហ្វាងកាសែត សេរីភាពខ្មែរ ៤. លោក ឃួន រដ្ឋា ចាហ្វាងកាសែត ម្ចាស់ស្រុក ៥. កាសែតកំណើតថ្មី នឹង ក្រុមអ្នកកាសែត ៤ អង្គភាពកាសែតផ្សេងៗទៀត ដែលសុទ្ធតែត្រូវមានឈ្មោះអោយចូលបំភ្លឺនូវតុលាការក្នុងខែ ថ្ញៃតែមួយ ។
ជុំវិញបញ្ហាដំបៅមិនឈឺយកឈើចាក់នេះ រឿងរលុបបា់ត់ការអាម៉ាស់មុខដល់ទៅជាងមួយឆ្នាំនេះ ហើយគាស់ប្ដឹងយកមកបន្ដបញ្ហានេះត្រូវបានគេយល់ថា ៖ លោក ស្នងការង តេង ប៊ុនថុន ហាក់ដូចជាយករបស់លាមក់មកប៉ាតមុខមាត់ខ្លួនឯងអោយស្អុយ ។ ហើយមិនតែប៉ុណ្ណោះ មន្ត្រីនគរបាលដែលដឹងរឿងក្នុងខេត្តនេះក៏បានរិះគន់លើកឡើងផងដែរថា ៖ ប្រឈមនឹងរឿងមិនល្អបែបនេះ គេគួរតែជីកកប់ប់ចោល ឫបំបាត់មិនអោយគេដឹងមិនមែនសុខៗ ទៅគាស់ខ្មោចអោយស្អុយអសោចចេញក្រៅនោះទេ ! មានតែមនុស្សដែលល្ងង់បំផុត ទើបធ្វើរឿងបែបនេះ ។ ហើយវាមិនត្រឹមតែធ្វអោយមានរឿងអាស្រូវលេឮ ប៉ុណ្ណោះទេ ថែមទាំងប្រឈមការស៊ើបអង្កេតពីនាយអង្គភាព មហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ និង ច្បាប់អាជ្ញាកម្មបទល្មើសព្រុំទណ្ឌជួញដូរ ផ្លូវភេទ ទៀតផង ។ ហើយដែលមកទល់ពេលនេះ ការិយាល័យរបស់យើងនូវពុំទាន់បានការបំភ្លឺបែបណាមួយពីសំណាក់លោក ស្នងការងខេត្តរតនគិរី តេង ប៊ុនថុន នូវឡើយ ៕
ដោយ ស្នាយ ពល