«វាសនាលិច-អណ្តែត»របស់អ្នកធ្លាប់ជេរប្រមាថ និងប្រឆាំងថ្ងៃ០៧ មករា ១៩៧៩ !
ប្រជាពលរដ្ឋរាយការណ៏ឲ្យដឹងថាចាប់តាំងពីលោកព្រាបគារ៉ាតឡើងជាមេគយចល័តគេសង្កេតឃើញឈ្មួញរកស៊ី តូចតាច មានការខឹងសម្បារនិងលោកព្រាបគារ៉ាតគាប បង្ខំឲ្យបង់លុយ ដោយគ្មានការយោគយល់ឡើយ។ ប៉ុន្តែសម្រាប់ក្រុមឈ្មួញធំៗ ដែលរកស៊ីនាំចូល ទំនិញគេចពន្ធ និងអ្នករកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅប្រទេសវៀតណាម ទទួលបានការយោគយល់ពីលោកព្រាបគារ៉ាតព្រោះការដឹកជញ្ជូន បទល្មើសទាំងនោះ គឺជាប្រភពចំណូលមិនចេះរីងស្ងួតសំរាប់លោកព្រាបគារ៉ាតដាក់ចូលហោប៉ៅផ្ទាល់ខ្លួន។ប្រជាពលរដ្ឋ បានរាយការណ៍បន្តថា សព្វថ្ងៃលោកព្រាបគារ៉ាត(ហៅសិត)ប្រព្រឹត្តអំពើពុករលួយចំហរ ព្រោះមានទំនិញគេចពន្ធ ជាច្រើនប្រភេទ ដែលឈ្មួញធំៗនាំឆ្លងកាត់ គឺជំនាញគយ របស់លោកព្រាបគារ៉ាតបានឃុបឃិតជាមួយឈ្មួញ បង់ពន្ធរបៀបជាទំនិញក្លែងភេទ និងបង់ពន្ធមិនគ្រប់ជាដើម។ ពេលខ្លះឈ្មួញ ដឹកសុទ្ធតែថ្នាំពេទ្យ គ្រឿងសំណង់ និងទំនិញមានតម្លៃ តែគេបង់ពន្ធ ជារបៀបទំនិញចាប់ហួយ ឬតុ កៅអី ជ័រ ទៅវិញ ហើយការបង់ពន្ធ ក្លែងភេទទំនិញនេះ ក៏គេមិនបង់ទាំងស្រុង មិនគ្រប់ចំនួននោះដែរ យ៉ាងច្រើនគេបង់ ត្រឹមតែ ៤០ទៅ៥០ ភាគរយប៉ុណ្ណោះ ធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ រាប់លានដុល្លារ ក្នុងមួយខែៗ។សំរាប់ប្រជាពលរដ្ឋ ដែលដឹកផលកសិកម្ម ទៅលក់នៅប្រទេសវៀតណាម បានឲ្យដឹងថា ពួកគាត់ដឹកដំឡូងមី ពោត គ្រាប់ស្វាយចន្ទី បានប្រាក់ចំណេញ តិចតួចប៉ុណ្ណោះ ត្រូវកូនចៅរបស់លោកព្រាបគារ៉ាតគាបយកលុយ ហើយប្រឈមនឹងការស្តីបន្ទោស មើលងាយមើលថោក ដោយសម្តីអសុរោះ។ គេមិនដែលឃើញ លោកព្រាបគារ៉ាត(ហៅសិត)បញ្ចេញឫកពាឬប្រើសម្តីធំៗ ទៅលើក្រុមឈ្មួញទាំងនោះ ម្តងណាឡើយ ហើយឃុបឃិតគ្នា ជាមួយអ្នករកស៊ីល្មើសច្បាប់ ដើម្បីបានលុយច្រកហោប៉ៅ ដោយមិនខ្វល់ពី ការកែទម្រង់របស់លោក គុណ ញឹម ដែលជាមេគយនោះទេ។
ទំនិញគេចពន្ធទាំងនេះ មិនអាចគេចផុត ពីក្រសែភ្នែកសមត្ថកិច្ចគយ បានទេ តែលោកព្រាបគារ៉ាតបានចាត់ទុកជាឆ្នាំងបាយ ជាប្រយោជន៍ សម្រាប់បំពេញសេចក្តីត្រូវការ របស់ថ្នាក់លើ និងសម្រាប់ការពារតួនាទីនិងតំណែងខ្លួនតែប៉ុណ្ណោះ ។ជាក់ស្តែងកាលពីព្រឹកថ្ងទី៨ខែឧសភា២០១៧ក្រុមមន្ត្រីគយចល័តនៃនាយកដ្ឋានគយដឹកនាំដោយលោកព្រាបគារ៉ាត់មេគយចល័តបានសហការ ជា មួយកម្លាំង កងរាជអាវុធ ហត្ថលើផ្ទៃប្រទេសបាន ប្រតិបត្តិការ ចុះចាប់ បង្ក្រាបរថយន្តស៊េរីទំនើបៗនៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ ធ្វើឲ្យមាន ការភ្ញាក់ផ្អើលដល់ពលរដ្ឋ។រថយន្តដែលគយចលត័ចាប់រឹប អូសយកទៅទុកចំនួន៨ គ្រឿងមានដូចជាម៉ាក Land Cruiser , Lexus, Camry… ។ករណីនេះត្រូវបានក្រុមមន្ត្រីគយអួតថា ជា ស្នាដៃរបស់អង្គភាពខ្លួន ក្នុងការស្រាវជ្រាវ និង បង្ក្រាបរថយន្តទំនើបៗ ដើម្បីជំរុញឲ្យម្ចាស់រថយន្ត ទាំងនោះទៅបង់ពន្ធចូល រដ្ឋ ។ប៉ុន្តែសំរាប់អ្នកប្រើ ប្រាស់រថយន្ត និងមហា ជនបានលើកឡើងថា ការ ដែលគយចុះចាប់រថយន្ត តាមផ្ទះឬតាមផ្លូវក្នុងក្រុង របៀបនេះ គឺដូចជាបំពារ បំពានលើសិទ្ធិពួកគាត់ ខ្លាំងណាស់ហើយក៏គ្មានប្រសិទ្ធភាពដែរព្រោះបើគយចង់កុំឲ្យមានរថយន្តអត់ពន្ធធ្វើចរាចរណ៍គឺងាយស្រួលហើយមានប្រសិទ្ធភាពទៀតគឺគយត្រូវចាប់ក្រុមឈ្មួញនាំរថយន្តទំនើបៗនិងមន្ត្រីគយ នៅគ្រប់មាត់ច្រក ចេញ ចូលតាមព្រំដែនទៅវាអត់ លំបាកទេ ។ប្រជាពលរដ្ឋ បន្តទៀតថា តែនេះជា ល្បិចគៀបស៊ីរបស់ពួក គយព្រោះទាំងគយ នៅមាត់ច្រក និងគយចល័តគឺ បានដឹងច្បាស់លាស់ ណាស់អំពីមុខសញ្ញា ឈ្មួញនាំរថយន្តចូល។ ប៉ុន្ត ពួកគេ(គយ) ធ្មេចភ្នែកឲ្យ ចូលដើម្បីស៊ីលុយក្រោមតុ ១លើកសិនរួចចាំ ចាប់គៀបស៊ីម្តងទៀត ។ ចឹង!ទេ ករណីគយចាប់ ឡានទំនើបៗអត់ពន្ធនេះគឺគ្មានប្រសិទ្ធភាពទេ។សូម្បីតែលោកព្រាបគារ៉ាតខ្លួនឯងក៏ត្រូវបានឈ្មួញដែលរកស៊ីតាមផ្លូវលេខ១និងផ្លូវលេខ៧និយាយដើមថាការនាំចូលមកទោះជាបង់ពន្ធឲ្យគយតាមមាត់ច្រកក៏ដោយក៏ត្រូវសែនឲ្យលោកមេគយព្រាបគារ៉ាតផងដែរ។បើមិនចឹង!ច្បាស់ជាត្រូវព្រនង់ហើយ។សារពត៌មានយើងមិនអាចទំនាក់ទំនងលោកព្រាបគារ៉ាតបានទេរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕