12/22/2024 1:52:43 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ប្រជាប្រិយភាព ហ្វ៊ិន ស៊ិន ប៉ិច នៅតែលេចធ្លោរ ទោះមានអ្នកនាំបំផ្លាញយ៉ាងណាក៏ដោយ
Dec 20 2016 2:05PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2346នាក់)


ភ្នំពេញ:  ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​ធ្វើ សន្និសីទ​សារព័ត៌មាន​រួមគ្នា ជា​សាធារណៈ ស្តីពី​ចំណាត់ការ​ផ្លូវច្បាប់ ចំពោះ​អង្គការ​មូលនិធិ អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ (AIF) , សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) និង​ក្រុមហ៊ុន Empire Big Capital Limited (EBC) និង​បុគ្គល​ពាក់ព័ន្ធ ក្នុងករណី​ប្រតិបត្តិការ​គ្មាន​ការអនុញ្ញាត ក្នុង​វិស័យ​មូល​ប​ត្រ​ទាក់ទង ការ​ឆបោក​លុយ​ប្រជាពលរដ្ឋ ជាង ៦០ លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឡើង តាមរយៈ​ការដាក់ទុន​វិនិយោគ​។​

សន្និសីទ​នេះ ធ្វើ​នៅ​សាលប្រជុំ​អគារ S ទីស្តីការ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម ពី​លោក​ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​។ លោក​កើត រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួង​ក្រសួងយុត្តិធម៌​។ លោក​ងី ច័ន្ទ​ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​។ លោក ស៊ូ សុជាតិ អគ្គនាយក គណៈកម្មាធិការ មូល​ប​ត្រ​កម្ពុជា​។ លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ការធ្វើ​សន្និសីទកាសែត​បានធ្វើ​ឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ​ជាច្រើន នៅតាម​បណ្តា​រាជធានី ខេត្ត បានដាក់​ពាក្យបណ្តឹង​ប្តឹង ប្រធាន​អង្គការ AIF , ICA និង​ក្រុមហ៊ុន EBC ទៅ​ស្ថាប័ន​តុលាការ ក្រសួងមហាផ្ទៃ រដ្ឋសភា ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ផ្សេងៗ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧ ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​។​

​លោក​ងី ច័ន្ទ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ខាង​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ អំពី​ការងារ​ដែល​បានធ្វើ និង​វិធានការ ដែល​បាន​ដាក់ចេញ និង​ជម្រាប​ប្រជាពលរដ្ឋ អំពី​សារបាន​ដែល​បានធ្វើ​កន្លងមក ហើយនឹង​សកម្មភាព ឆ្លងដែន​ខុសច្បាប់​របស់​អង្គការ និង​សមាគម ទាំងបី​នោះ ហើយ​ក៏បាន​ជម្រាបជូន អំពី​វឌ្ឍនភាព នឹង​ដំណើរការ​នីតិវិធី តាមផ្លូវ​ច្បាប់ ដែល​បាន​ធ្វ​ល​កន្លងមក​។ ក្រសួង​បាន​សហការ ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​បន្ត​ជម្រុញ​នីតិវិធី​ច្បាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​ទទួលផល​មកវិញ ក៏ដូចជា​ចាប់ខ្លួន ឬក៏​ជន​ដែល​បង្ក​ការបោកប្រាស់ ប្រជាពលរដ្ឋ​។​

លោក​បាន​បញ្ជាក់ថា បញ្ហា​នេះ កើតឡើង​តាំងពី​២​ឆ្នាំមុន​ម្ល៉េះ ដោយ​រាជរដ្ឋាភិបាល បាន​បង្កើត​ក្រុមការងារ និង​មាន​វិធានការ​ផង ហើយ​បាន​ផ្អាក​សកម្មភាព របស់​អង្គការ សមាគម និង​ក្រុមហ៊ុន ទាំងបី​នេះ និង​បាន​ផ្សព្វផ្សាយ​ទៅដល់ ប្រជាពលរដ្ឋ សូមកុំ​ឲ្យ​ចាញ់បោក​បន្តទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ បាន​មានប្រសាសន៍ថា ជនល្មើស​ដែល​ដើរ​បោកប្រាស់ ប្រជាពលរដ្ឋ កន្លងមកនេះ មានដូចជា ឈ្មោះ Tan Tze Chin ហៅ Saen Tan ជនជាតិ​ម៉ាឡេស៊ី ប្រធាន​ក្រុមហ៊ុន EBC​។ ឈ្មោះ ឡុង សម្បត្តិ ប្រធាន​ក្រុមហ៊ុន ប៊ី​អិន អ៊ិន​វេស​មិន អ៊ែត​វ៉ា​យ​ហ្សី​រី និង​ជា​ប្រធាន​ទីផ្សារ របស់​ក្រុមហ៊ុន EBC​។ ឈ្មោះ ជី​ហ្គោ សាលី ប្រធាន​សមាគម ICA ។ ឈ្មោះ ហួត សុវណ្ណ ប្រធាន​អង្គការ AIF​។​

ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា សូម​ឲ្យ​ប្រជាពលរដ្ឋ បាន​យល់ បាន​ជ្រាប មុននឹង​ធ្វើការ​សម្រេច​ចិត្ត ដាក់ទុន​វិនិយោគ ទៅលើ​អ្វីមួយ សូម​ឲ្យ​សិក្សា​ស្រាវជ្រាវ ជាពិសេស​ពិភាក្សា ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថា តើ​អង្គការ ឬក៏​ក្រុមហ៊ុន នឹង​ពិតប្រាកដ​ដែរឬទេ​? ហើយក៏​សូម​ផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​របស់ នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ ផងដែរ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដែលមាន​បញ្ហា​ជួបប្រទះ ករណី​ចាញ់បោក​ដាក់​ប្រាក់ ទទួល​ការប្រាក់​បាន​ខ្ពស់​។ លេខ​ទូរស័ព្ទ ០៣១ ៦០១២៣៤៥ , ០៣១ ២០១២៣៤៥​។​

ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន អែម​ផាយ ប៊ី​ក ខា​ភី​ថ​ល ស៊ី (EBC) ប្រធាន​អង្គការ​មូលនិធិ អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ (AIF) និង​ប្រធាន​សមាគម អ្នក​ប្រឹក្សា​យោបល់ វិនិយោគ (ICA) បាន​ត្រូវ​ប្រជាពលរដ្ឋ រាប់រយ​នាក់ មកពី​តាម​បណ្ដា​ខេត្ត​រាជធានី លើកគ្នា​មក​ដាក់​ពាក្យបណ្ដឹង នៅ​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧ រឿង​ឆបោក​លុយ​ជាង ៤៦ លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឡើង តាមរយៈ​ការដាក់ទុន​វិនិយោគ​។ បណ្ដឹង​នេះ​មាន​ប្រជាពលរដ្ឋ ចំនួន​៥.៦៧៤​គ្រួសារ នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូទាំងប្រទេស បាន​មូលមតិ​គ្នា ប្ដឹង​បុគ្គល​ឈ្មោះ ស៊ាន តាន់ ជនជាតិ​ម៉ាឡេស៊ី ជា​ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន អែម​ផាយ ប៊ី​ក ខា​ភី​ថ​ល (Empire Big Capital Limited) ហៅ​កាត់​ថា ក្រុមហ៊ុន អ៊ី​.​ប៊ី​.​ស៊ី (EBC) បុគ្គល​ឈ្មោះ ហួត សុវណ្ណ ជា​ប្រធាន​អង្គការ​មូលនិធិ អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ (AIF) និង​ឈ្មោះ ជិ ហ្គោ​សាលី ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) ទាក់ទង​នឹង​រឿង​ឆបោក​លុយ​ជាង ៦០​លាន​ដុល្លារ

 

 
 
 
 

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់