លោកគង់ ក្រឹង ល្បីបានងារជាឯកឧត្តម ខិតខំជំរុញប្រជាពលរដ្ឋបោះបង់មុខរបស់ត្រឹមត្រូវ មករកស៊ីកាប់ឈើដឹកអោយគាត់
រតនគីរី ៖ ថ្មីៗបើតាមក្រុមអាជ្ញាធរដែនដីមិនមែនជំនាញបានខ្សឹបទម្លាយអោយការិយាល័យរបស់យើងដឹងថា៖ គឺឈ្មោះ មិន ផុន ដែលគេស្គាល់ថា ជាប្ដីរបស់ស្ត្រីជាមេឈ្មួញបទល្មើសព្រៃឈើយ៉ាងល្បីល្បាញប្រចាំខេត្តរតនគិរី ឈ្មោះ វ៉ាន់ ចន្នី (ហៅ ច្រឹប) គឺបុគ្គល មិន ផុន ដែលសំអាងតួនាទីជាមេប៉ុស្ដិ ខ្លាធំ ជាប់ច្រករបៀងព្រំដែនប្រទេសយួននោះ បានយកតួនាទី របស់ខ្លួន ទៅចាំកាងការពារនាំបទល្មើសព្រៃឈើប្រពន្ធរបស់ខ្លួនទៅលក់នៅស្រុកយួនជាប្រចាំឡើងវិញដោយពុំខ្លាចខុសច្បាប់ ឫខ្លបខ្លាចក្រុមអាជ្ញាធរសូម្បីបន្តិចណាសោះ។ ហើយដែលសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើបានយ៉ាងសុវត្ថភាពទៅបាននេះបានបង្ហាញពីការពើងទ្រូងសម្ដែងចេញអោយឃើញពីការត្រូវរ៉ូវឃុបឃឹតគ្នាជាមួយក្រុមអាជ្ញាធរដែនដីជាប្រព័ន្ធតាំងពីថ្នាក់ក្រោមរហូតដល់កំពូលថ្នាក់ខេត្ត រតនគិរី ទាំងមូល ទើបបានជាពុំមានការបង្ក្រាបមុខជំនួញបទល្មើសព្រៃឈើរបស់មេឈ្មួញ ចែ ច្រឹប ឫ ចែ វ៉ាន់ ចន្នី អោយដឹកឈើល្មើសច្បាប់ខ្លងដែនទៅលក់នៅស្រុកយួន តាក ច្រករបៀងខ្លាធំ ព្រំដែនយួន យ៉ាងសុវត្ថភាព ជាប្រចាំនោះ។
បើតាមមន្ត្រីផ្ទៃក្នុងខេត្តនេះបានទម្លាយអោយដឹងទៀតថា៖ ដោយសារតែមានការបើកភ្លើងខៀវ ពីសំណាក់ ក្រុមអាជ្ញាធរពាក់ព័ន្ធ ដូចជា មេជំនាញរដ្ឋបាលព្រៃឈើ អាវុធហត្ថខេត្ត ស្នងការខេត្ត និង គណះអភិបាលខេត្តរតនគិរី ផងដែរទើបបានជាមុខជំនួញបទល្មើសព្រៃឈើ របស់មេឈ្មួញ ចែ ច្រឹប ប្រពន្ធរបស់មេប៉ុស្ដិ ខ្លាធំ ក្លាយទៅជាមេឈ្មួញ ដ៏មានអំណាច នឹង ឥទ្ធិពលពាសពេញទាំងខេត្ត រតនគិរី ទាំងមូល។ដែលប្រភពបានអះអាងទៀតថា៖ គឺអំណាចលុយទុច្ចរឹត បទល្មើសព្រៃឈើ របសមេឈ្មួញរូបនេះបានធ្វើអោយក្រុមអាជ្ញាធរអស់នោះងងឹតដោយសារតែទឹកលុយជះបិទមាត់អោយជា ប្រចាំខែ ប្រចាំថ្ងៃ និង ប្រចាំជើងផងដែរ។ ហើយក្នុងនោះបើតាមប្រភពឈ្មួញតូចតាចមាត់ស្អុយ ក៏បានទម្លាយផងដែរពីជំនូនកាដូរ លុយ ឡាន ទៅដល់ក្រុមមន្ត្រីធំថ្នាក់ឡុះ ក្នុងខេត្តនេះ ដែលមានសិទ្ធិអំណាចជាងគេផងដែរទើបបានជាមុខជំនួញបទល្មើសព្រៃឈើ របស់ប្រពន្ធលោកមេប៉ុស្តិខ្លាធំ ដឹកយកទៅលក់យ៉ាងកាក់កបយ៉ាងរលូននោះ ។
មិនតែប៉ុណ្ណោះ តាមភ្នាក់ងារបានរាយការណ៍អោយដឹងទៀតថា៖ កាលពីវេលាម៉ោងប្រមាណ៩,០០នាទីយប់ថ្ងៃទី០៥ ខែ មេសា កន្លងទៅនេះ គេបានឃើញក្បួនរថយន្តដឹកបទល្មើសព្រៃឈើរបស់ ចែ ច្រឹប ជាប្រភេទរថយន្តបាកុង ចំនួន ៨គ្រឿង បានចូលទៅដឹកឈើ នៅចំណុច ត្រពាំងច្របក់ ស្ថិតក្នុងភូមិ កែវសាន ឃុំសេដា ស្រុកលំផាត់ ខណះដែលឈើទាំងអស់នោះត្រូវបានគេកាប់ដឹកចេញជាស្រេចពីតំបន់ដែនជម្រកសត្វព្រៃ លំផាត់ ដែលជាដែនព្រៃហាមឃាត់ ការពារដោយ ព្រះរាជក្រឹត្យ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងបន្ដថា៖ មេឈ្មួញឈើធំឈ្មោះ ចែ ច្រឹប រួមទាំងក្រុមសែស្រឡាយជាបក្ខពួកមួយចំនួនទៀតនោះគឺជាមេឈ្មួញឈើធំដុសស្លែប្រចាំខេត្ត រតនគីរី ហើយអ្នកណាក៏គេស្គាល់ ចែ ច្រឹប ថា៖ គឺជាមេក្លោងឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់ប្រចាំខេត្តនេះដែរ ព្រោះតែក្រុមសមត្ថកិច្ច សុទ្ធតែជាបក្ខពួករបស់គាត់ចាយលុយបិទមាត់ធ្វើអោយខ្វាក់ភ្នែកងាប់ត្រគៀកទាំងអស់។
បើទោះជាសកម្មភាពកាប់បំផ្លាញព្រៃឈើ និង ដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ ចែ ច្រឹប ដឹកខូងស្ទើរខ្ទេចខ្ទីផ្លូវជាតិ ក៏ដោយ ប៉ុន្តែ គេពុំដែលឃើញក្រុមអាជ្ញាធរខេត្តនិង សមត្ថកិច្ចពាក់ព័ន្ធ ឬ មន្ត្រីជំនាញណាមួយហ៊ានចេញមុខបង្ក្រាបជំនួញឈើខុសច្បាប់ របស់ ចែ ច្រឹប ប្រពន្ធលោក មិន ផុន មេប៉ុស្តិ ខ្លាធំ នោះឡើយ។ព្រោះតែជំនួញបទល្មើសព្រៃឈើខុសច្បាប់វាលអស់ព្រៃព្រះរាជក្រឹត្យនោះ គឺជាឆ្នាំងបាយត្រូវប៉ាន់ជាប្រចាំរបស់ក្រុមសមត្ថកិច្ចជំនាញ និង អាជ្ញាធរពាក់ព័ន្ធនោះ។
ផ្ទុយទៅវិញទន្ទឹមនឹងការសង្ស័យនោះ គេក៏មិនដឹងថា៖ តើក្រុម គណកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៏ ផ្កាយមាស៤ សៅ សុខា វង្វេងវង្វាន់គ្រប់ថ្នាក់រត់ទៅជ្រកពូនត្រូវប៉ាន់កន្លែងណាអស់នោះទេ បានជាស្ងាត់ឲ្យឈឹងដូចគ្នាទាំងកណ្ដាល យប់ កណ្ដាល ថ្ងៃ កណ្ដាល ខេត្តរតនគិរី បែបនេះ។
ព័ត៌មានប្រភពបានរាយការណ៍ទៀតថា៖បច្ចុប្បន្នបន្ទាប់ពីបានផ្អាកមួយរយះក្រោយការចរចារអោយចររាចរបទល្មើសព្រៃឈើឡើងវិញនេះគឺ មេឈ្មួញឈើម្នាក់នេះកំពុងតែមមាញឹកក្នុងការនាំបទល្មើសព្រៃឈើចេញទៅលក់នៅប្រទេសយួន ដើម្បីតភ្ជាប់បណ្តាញឈ្មួញនិងអាជ្ញាធរនៅទីនោះ ជាថ្មី បន្ទាប់ពីអាក់ខានសម្រាប់ការនាំចេញឈើមួយរយះនោះ ។ ហើយក្នុងនោះឯចំណែកមេការជាដៃជើងនៅខាងក្នុងប្រទេសក៏បាននឹងកំពុងតែមមាញឹកក្នុងការរត់ការបង់លុយតាមសមត្ថកិច្ចជំនាញ អាជ្ញាធរពាក់ព័ន្ធចាប់ពីមូលដ្ឋានរហូតថ្នាក់ខេត្ត ដើម្បីឲ្យជួយបិទបាំងមុខជំនួញខុសច្បាប់របស់ឈ្មួញឈ្មោះ ចែ ច្រឹប នេះអោយដំណើការ
ធម្មតាឡើងវិញ ។
តាមមជ្ឈដ្ឋានទូទៅក្នុងខេត្តនេះកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដឹងថា៖ ឈ្មួញឈើល្បីឈ្មោះ ចែ ច្រឹប ជនជាតិយួនជើងខ្លាំងដែលបានផ្អាកសកម្មភាពមួយរយះនោះ បានចាប់ផ្តើមរកស៊ីបទល្មើសព្រៃឈើយ៉ាងសកម្មឡើងវិញ ក្នុងខេត្តរតនគីរី ដែលគេដឹងថា ជាជំនួញកាប់ឈើខុសច្បាប់យ៉ាងធំ ។ ហើយកំពង់តែកម្រើកកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារមួយចំនួនរួមទាំងព្រៃឈើក្នុងតំបន់ដែនអភិរក្សផងដែរ ដែលកំពង់តែរងការបំផ្លាញស្ទើរតែ
ក្លាយទៅជាវាលរហោស្ថាន ។ ប៉ុន្ដែពុំត្រូវបានហាមឃាត់ពីសំណាក់ក្រុមជំនាញ និង ក្រុមអាជ្ញាធរ សូម្បី បន្តិចណាសោះ ។
បច្ចុប្បន្នតាមព័ត៌មានទទួលបានគឺក្រុមឈ្មួញយួនម្នាក់នេះបានកំពង់តែរត់ការចប់សព្វគ្រប់អស់ហើយ ទាំងនៅយួន និង នៅក្នុងខេត្តរតនគីរី ខណដែលសកម្មភាពជំនួញបទល្មើសព្រៃឈើរបស់ខ្លួនកំពង់តែចាប់ផ្តើមដឹកយ៉ាងគគ្រឹគគគ្រេងនៅអំឡុង បុណ្យចូលឆ្នាំប្រពៃណីខ្មែរ កន្លងមក និង បច្ចប្ប្នន្ន នេះ ។
តាមរយះច្រករបៀង ខ្លាធំ ដែលមានប្ដីរបស់ខ្លួនជាមេប៉ុស្តិជាំកាងការពារ ផង ក៏ដូចជាដឹកតាមច្រកទ្វារទីតាំងចាស់ គឺច្រកទ្វារ អន្ដរះជាតិ អូរយ៉ាដាវ ដែលមាន លោកមេប៉ុស្ដិអន្ដោប្រវេស្ដន៏ ឈ្មោះ អ៊ី ចំរើន ដែលល្បីល្បាញជាជើងកាងសម្របសម្រួលនោះ ។
ដោយឡែក អ្វីដែលមជ្ឈដ្ឋានទូទៅមានការភ្ញាក់ផ្អើលខ្លាំងនោះគឺការចេញចររាចរបទល្មើព្រៃឈើលើកនេះគឺក្រុមឈ្មួញយួនឈ្មោះ ចែ ច្រឹប បានយកឈ្មោះថ្នាក់ដឹកនាំខេត្តរួមទាំងនាយឧត្តមសេនីយមួយរូបដាក់បញ្ចូលទៅក្នុងកន្ត្រកជំនួញបទល្មើសព្រៃឈើល្មើសច្បាប់របស់ខ្លួនទុកកាងការពារជំនួញបទល្មើសព្រៃឈើ ដោយមេឈ្មួញរូបនេះគេបានដើរព្រូសអួតក្អេងក្អាងថា៖ ពួកគេបានត្រូវរ៉ូវនិងបង់លុយឲ្យថ្នាក់ដឹកនាំខេត្ត និង នាយឧត្តមសេនីយ ជំនាញរូបនោះរួចរាល់អស់ហើយ។ ដោយមិនខ្ចីព្រឺខ្លាចនរណាទៀតឡើយ (ស៊ិក) ។
គេនូវចាំបានថា៖ប្រភពព័ត៌មានបានរាយការណ៍ថា ប៉ុន្មានថ្ងៃជាប់ៗ គ្នានេះ មេការឈ្មួញយួន ចែ ច្រឹប បានដើរបាចលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងទីរួមខេត្ត រតនគីរី ដើម្បីជាថ្នូរ នឹង ការបិទភ្នែកបិទមាត់ច្រមុះក្រុមអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ ដើម្បីអោយជួយការពារជំនួញបទល្មើសព្រៃឈើខុសច្បាប់របស់ខ្លួន ខណដែលសាម៉ីខ្លួន ចែ ច្រឹប បានចេញទៅបាចលុយនៅតាមព្រុំដែនជាមួយម៉ូយប្រទេសយួន ។
ជុំវិញព័ត៌មានបទល្មើសព្រៃឈើដ៏រសើបវិញនោះឯការិយាល័យព័តមានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីមេឈ្មួញម្នាក់នេះបានឡើយ ។ ហើយដែលក្នុងខណះ បែកធ្លាយ ជំនួញបទល្មើសព្រៃឈើរបស់មេប៉ុស្ដិខ្លាធំនាំកាងចេញឈើអោយប្រពន្ធយ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃតាំងពីបុណ្យចូលឆ្នាំខ្មែរមកនេះតាមរយះទូរស័ព្ទសុំការបំភ្លឺពីសំណាក់អាជ្ញាធរពាក់ព័ន្ធប៉ុន្តែគ្មានមន្ត្រីថ្នាក់ខេត្តណាមួយលើកទូរស័ព្ទឡើយ ។ ប៉ុន្ដែសម្រាប់មន្ត្រីធំជំនាញមួយរួបបានទទួលស្គាល់ថា ឈ្មោះ ចែ ច្រឹប គឺជាមេឈ្មួញឈើដ៏ធំពិតប្រាកដជាមានក្នុងខេត្តនេះមែន ហើយកន្លងមកសមត្ថកិច្ច ក៏ធ្លាប់បានធ្វើការព្រមានច្រើនលើក ហើយឲ្យបញ្ឈប់ការជួញដូរឈើកាប់បំផ្លាញឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារខាងលើនោះ ។
ទោះយ៉ាងណាក៏ដោយ មន្ត្រីរូបនោះអះអាងថា៖ នឹងចាត់វិធានការទៅលើការអសមត្ថភាពរបស់ក្រុមមន្ត្រី។ ហើយ ក៏ដូចជាមានវិធានការអោយមន្ត្រីជំនាញតាមដានករណីនេះ ព្រោះថា ៖ បទល្មើសព្រៃឈើកំពុងតែត្រូវបានស្ថិតក្រោមការឃ្លាំមើលជាប្រចាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ តែថា៖ NGO ព្រៃឈើបានចាត់ទុកថា៖ ជាការឥតប្រយោជន៏ ព្រោះតែមន្ត្រីអាជ្ញាធរមួយចំនួនបានក្លាយទៅជា «ជនរួមដៃពុករលួយកាប់បំផ្លាញព្រៃឈើជាមួយក្រុមឈ្មួញយ៉ាងជាក់ស្ដែងដូចក្នុងខេត្ត រតនគិរី នោះ ៕
ដោយ រាជសីហ៏