10/13/2024 7:58:50 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
មេឈ្មួញឈ្មោះទូច និងប្រពន្ធឈ្មោះណាត ដឹកឈើកក្រើកប្រជាពលរដ្ឋស្រុកវើនសៃ និងស្រុកអូរជុំមន្ត្រីជំនាញធ្វើមិនឃើញ
Dec 9 2016 10:14AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 3846នាក់)


​រាជធានី​ភ្នំពេញ ៖ តាម​មន្ត្រី​ក្រុម​កា​ងារ​នាយកដ្ឋាន​ឥស្សរិយ​ស​របស់​ទីស្ដីកា​រគ​ណះ​រដ្ឋបាន​រអ៊ូរទាំ​លើក​ឡើង​ពី​ភាពមិនប្រក្រតី​នៃ​ការ តែងតាំង​មន្ត្រី ឧត្តមមន្ត្រី មួយចំនួន​អសមត្ថភាព​មិន​ប្រក្រតី​លើក​ឡើង​អោយ​ការិយាល័យ​យើង​ដឹងថា ៖ ងារ គោ​រម្យ​ងារ ជា​អនុក្រឹត្យ និង​ក្រឹត្យ​ព្រះរាជក្រឹត្យ​ដ៏​ថ្លៃថ្លា​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្ស័ត្រ​ព្រះរាជាណាចក្រ កម្ពុជា និង លោកនាយក​រដ្ឋមន្ត្រី ហុន សែន ១​ចំនួន​ត្រូវបាន​គេ​ទម្លាយ​ចេញ​មក​ថា​មាន​ភាពមិនប្រក្រតី​ជុំវិញ​ការតែងតាំង​លើកទឺកចិត្ត និង​តម្លើង​បុណ្យស័ក្ដិ​ទៅអោយ​ក្រុមមន្ត្រី ឧត្តមមន្ត្រី ងារ និង គោ​រម្យ​ងារ​ជា​ឧកញ៉ា​មួយចំនួន​កន្លងមក ។ ហើយ​ដែល​បញ្ហា​នេះ ក្រុម​មន្ត្រី​ក៏​បាន​សំណូមពរ​លើកឡើងថា គួរ​ណាស់​តែ​ថ្នាក់​ដឹកនាំ​ជា​អគ្គលេខាធិការ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ចំណុះ​អោយ​ទីស្ដីកា​រ​គណះរដ្ឋមន្ត្រី និង អគ្គនាយកដ្ឋាន​ឥស្សរិយ​ស​ក្រសួង​ការពារជាតិ គួរតែ​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​ពី​ភាព​អសកម្ម​ជុំវិញ​ការតែងតាំង​មន្ត្រី​មិន​ប្រក្រតី​មួយចំនួន​ដែល​កើតឡើង​ពី​អំពើ​ឃុបឃិត​ពុករលួយ​កើតឡើង​ដោយសារ​ក្រុម​រត់ការ លុ​ប្ប៊ី​បន្លំ​យក​សមិទ្ធផល​ការងារ​របស់​ក្រុម​សបុរ​សជន​ឥស្សរជន​ជួយ​ជាតិ​ពឹត​ប្រាកដ​មួយចំនួន​យក​ទៅ​បន្លំ​តែងតាំង​អោយ​ក្រុម​ឈ្មួញ​រកស៊ី​ទុច្ចរិត​កាប់បំផ្លាញ​ព្រៃឈើ​ជាតិ លួច​គៃ​ពន្ធ​រដ្ឋ​ដូច​ដែល​គេ​បាន​ឃើញ ងារ និង គោ​រម្យ​ងារ​មួយចំនួន​ត្រូវបាន​គេ​ឃុប​ឃឹត​គ្នា​មិនយ​កទៅតែងតាំង​អោយ​ក្រុមមន្ត្រី​ស្នេហា​ជាតិ​ធ្វើ​ពលី​កម្ម​ការពារជាតិ ទឹក​ដី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា  ​សៀម យួន សោះ បែរ​ជា​ឃើញ​គេ​នាំ​ងារ និង គោ​រម្យ​ងារ​ថ្លៃថ្លា​នោះ​ទៅ​តែង​អោយ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​​ទុច្ចរិត ប្រឆាំង​នឹង​ច្បាប់​រដ្ឋាភិបាល​កម្ពុជា បង្ក្រាប​បទល្មើស​ព្រៃឈើ​ទៅវិញ​។​

​ក្រុមមន្ត្រី​បាន​សម្ដែង​ការខកចិត្ត​លើកឡើង​ទៀតថា ៖ ដែល​បញ្ហា​នេះ​បាន​កើតមានឡើង​យ៉ាង​ពេញបន្ទុក ទៅលើ​​ការតែងតាំង​ក្រុមមន្ត្រី ឧត្តមមន្ត្រី និង ងារ គោ​រម្យ​ងារ ជា​ឧកញ៉ា​មួយចំនួន​កន្លងមក​ដែល​គេ​មើលឃើញ​ថា ៖ ត្រឹមតែ​ជា​​មន្ត្រី​យោធា​ម្នាក់​សាម័ញ មាន​តំណែង​ជា​មេ​រង​ស៊ុប​ស្រុក​ស្នួល ខេត្ត​ក្រចេះ ហើយ​ដែល​អ្នកស្រុក​គេ​ស្គាល់​មុខ​ឡើង​សាំ​ថា​ ៖ ជា​ស្ដេចត្រាញ់​ដុះ​ស្លែ​ជា​កំពូល​មេ​ឈ្មួញ​ខាង​រកស៊ី​បទល្មើស​ព្រៃឈើ​ឈ្មោះ គង់ ក្រឹ​ង គ្មាន​គុណបំណាច់​អ្វី​ជា​ដុំកំភួន​​ជួយ​ដល់​ប្រទេសជាតិ​សោះ​។ ហើយ​ដែល​ល្បីល្បាញ​តែ​ខាង​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ និង ល្បី​តែ​នូវ​ពីក្រោយ​ខ្នង​ជា​ជំរុញ​​អោយ​ប្រជាពលរដ្ឋ​ឡើង​ភ្នំ​ចូល​ទៅ​កាប់​ព្រៃ​ក្នុង​តំបន៉​ព្រៃ​ហាមឃាត់​។​ហើយ​ដែល​គ្រាន់តែ​ល្បីល្បាញ​តាម​គេ​ពោល​អួតថា​​ជា​ខ្សែ​ហ​ឧបកនាយករដ្ឋមន្ត្រី ទៀ បាញ់ សោះ បែរជា​ត្រូវបាន​ជម្រុញ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​ស្រុក​ស្នួល និង អភិបាល​​ខេត្ត​ក្រចេះ អោយ​ឈ្មួញ​ទុច្ចរិត​បានទទួល​ងារ​តែងតាំង​អោយ​ក្លាយជា​ឧកញ៉ា និង តែងតាំង​តម្លើង​ថ្នាក់​ជា​ផ្កាយ​១ ថ្នាក់​​ឧត្តមសេនីយ៏ត្រីយ៏ បន្ថែម​ពីលើ​ងារ​ឧកញ៉ា ព្រោងព្រាត ដោយសារ​តែ​ជា​មេ​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​មាន​ខ្នងបង្អែក​​ចេះ​បុកលុយ សូកប៉ាន់ មែនទេ៎ ! ទើប​ត្រូវបាន​តែងតាំង ជា​ឧកញ៉ា​អោយមាន​ងារ​មុខមាត់​ធំ​សម្រាប់​យកមក​កាង​កា​រកស៊ី​បទល្មើស មិនធម្មតា​មែន មេ​ឈ្មួញ គង់ ក្រឹ​ង ហេស៎ ! ។​

​គួររំលឹកថា ៖ មកដល់ពេលនេះ រឿង​ជំនួញ​បទល្មើស​ព្រៃឈើ​ដ៏​ល្បីល្បាញ​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង នូវតែ​ជា​កម្មវត្ថុ​ក្ដៅគគុក ហើយ នឹង ឈ្មួញ កំពង់តែ​សម្រុក​ដឹក​បទល្មើស​ព្រៃឈើ​ឡើង​កក្រើក​ស្រុក​ស្នួល ខេត្តក្រចេះ​ទាំងយប់​ទាំង​ថ្ងៃ មិន​រំខាន​ក្រុម​អាជ្ញាធរ​ស្រុក នឹង ខេត្ត​នេះ​សូម្បី​បន្តិច​។​

មិនតែប៉ុណ្ណោះ ​រឿង​ដែល​មិន​ប្រក្រតី​នោះ ដោយសារ​តែ​មេ​ឈ្មួញ គង់ ក្រឹ​ង បាន​ជះ​ទឹក​លុយ​ពុករលួយ​ពី​បទល្មើស​ព្រៃឈើ ទៅ​បិទមាត់​ដាក់​ខែ​បង់លុយ​ខែ​អោយ​ពួក​នោះ​ជា​ប្រចាំ ដល់​ទៅ​រាប់សឹប​ម៉ឺន រាប់សែន​ដុល្លារ ដូច្នេះហើយ​បានជា​អាជ្ញាធរ​ស្រុក​ស្នួល លោក គង់ គឹម​នី និង អាជ្ញាធរ​ខេត្ត​ក្រចេះ លោក ស ចំ​រ៉ុង ក្នុងនាម​ជា​គ​ណះ​អភិបាលខេត្តទាំង​ភ្នែន បាន​ធ្វើ​ជា​ងងឹត​ងងុល​មិនដឹង​មិន​ឭ​ហើយ​ដូចជា​មាន​ចេតនា​គាំពារ​អោយ​ជំនួញ​បទល្មើស​ព្រៃឈើ​ឈ្មួញ​បាន ឆ្លងកាត់​ខេត្ត​ក្រចេះ យ៉ាង​រលូន​នោះឯង ។​

​បើ​តាម​ការកត់សម្គាល់​ជាក់ស្ដែង​ការធ្វើ​ប្រងើយ​កន្ដើយ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើរ​បស់​លោក​អភិបាល​ខេត្ត​ក្រចេះ ស ចំ​រុង ប្រៀប​ដូច​ជា​ខែល​កាង​ការពារ​បទល្មើស​ព្រៃឈើ​នោះ ក៏​ព្រោះតែ​បក្ខពួក​ក្រុម​ឈ្មួញ​ទុច្ចរិត​បទល្មើស​ព្រៃឈើ ដុះ​ស្លែ គង់ ក្រឹ​ង និង ក្រុម​ឈ្មួញ ដទៃៗ​ទៀត បាន​បង់លុយ​ជើង លុយ​ខែ អោយ​ជា​ប្រចាំ​ទៅ​អោយ​មិន​ដែល​ខកខាន​ទេ ។ ហេស៎ ! បើ​មិន​ជឿ មិនចាំបាច់​ថ្ងៃស្អែក​ទេ រឿង​បទល្មើស​ព្រៃឈើ ឆ្លងកាត់​ខេត្ត​ក្រចេះ និង ស្រុក​ស្នួល មិន​ថា​តែ​ថ្ងៃ​ណា​ទេ អោយ​តែ​ឆ្លងកាត់ ហើយ​លោតឆ័ត្រ មិន​បង់លុយ​ប្រក​ដ​ជា​ត្រូវ​បាន​បង្ក្រាប​យ​កបុង​មិន​ខាន​( ស៊ិច​)​។​

ជា​ការពិត​ណាស់​ដែល​ប្រភព​បាន​លើកឡើង​ថា ៖ រឿង​ជំនួញ​កាប់បំផ្លាញ និង ដឹក​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​នឹង​ ឆ្លងកាត់​ខេត្ត​ក្រចេះ នោះ​គឺ​បាន​កើតមាន​យ៉ាង​ដុះ​ស្លែ​យូរ​ឆ្នាំ​ទៅ​ហើយ ។ ហើយ​នៅ​ពីក្រោម​ភាព​អសកម្ម នឹង អសមត្ថភាព​ក្រោម​ការដឹកនាំ​របស់​គ​ណះ​អភិបាល​ខេត្ត​ក្រចេះ ស ចំ​រ៉ុង នោះ ដែល​ក្នុង​នាម​ជាគ​ណះ​អភិបាល​ខេត្ត​ក្រចេះ​ក្ដាប់​រួម​ទាំងមូល គួរ​ណាស់​តែ​មាន​វិធានការ​លើក​កំពស់​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​អោយមាន​ប្រសិទ្ធភាព​តាម​ទិសដៅ​នយោបាយ​ដែល​រដ្ឋាភិបាល​ដាក់ចុះ ក្នុងនាម​ជា​សេនាធិការ ក៏​ប៉ុន្ដែ​លោក ស ចំ​រុង ទំនង​ធ្វើជា​មិនដឹង​ស្អី​បែរ​ជា​លោក​គ​ណះ​អភិបាលខេត្តទៅ​រួមដៃ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​និង​មេ​ឈ្មួញ ដែល​ជា​បក្ខពួក​ក្រុម​មេ​ឈ្មួញ​ឈើប្រណិត​ដុះ​ស្លែ គង់ ក្រឹង​ទៅវិញ ។ ហើយ​ទាំងនេះ​ដែល​មិនមែន​ស្ដែង​ពី​ការ​អ​សមត្ថ​របស់​របស់លោក​អភិបាល​ខេត្ត​ក្រចេះ ស ចំ​រុង ទេ​ឫ​ស្អី ! ។

​តាម​ប្រភព​បាន​លួច​បង្ហើប​អោយដឹង​ទៀត​ថា ៖ គេ​មិនដឹងថា​តើ​អំណាច​លុយ​របស់​ក្រុម​បក្ខពួក​មេ​ឈ្មួញ គង់ ក្រឹ​ង ខ្លាំង​ឫ​ក៏​ខ្នងបង្អែក​របស់​មេ​ឈ្មួញ​ទុច្ចរិត គង់ ក្រឹ​ង ខ្លាំង​នោះ​ទេ​ទើបបាន​ជា​មក​ដល់​ពេលនេះ​បាន​ធ្វើអោយ​គណ​អភិបាល​ស្រុក​ស្នួល និង គ​ណះ​អភិបាល​បញ្ជាការ​ឯកភាព​ខេត្ត​ក្រចេះ នូវតែ​បន្ត​លុត​លូន​ក្រាប​ខ្លាច​អំណាច​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​ថ្នាក់​នេះ​។​ហើយ​បើ​តាម​ប្រជា​ក្រុម​អ្នកស្រុក​បាន​លើកឡើង​ថា ៖ គេ​ពុំ​ដែល​ឃើញ​ក្រុម​អាជ្ញាធរ​ទឹកដី​ស្រុក​ស្នួល និង ខេត្តក្រចេះ​បង្ក្រាប​មុខ​ជំនួញ​រកស៊ី​បទល្មើស​ព្រៃឈើ​របស់​ឈ្មួញ ទុច្ចរិត គង់​ក្រឹង​នោះទេ ។​

ដោយសារ​តែ​ខ្លាច​អំណាច​ស្រមោល​នៅ​ពីក្រោយ​នោះ​ហើយ​ទើប​បានជា​មាន​ក្រុម​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រាក់ៗ​មួយចំនួន​បាន​ក្លាយខ្លួន​ជា​អ្នក​ជួយ​សម្រួល​នឹង​ក្លាយជា​អ្នក​អែបអប​មើល​ការខុសត្រូវ និង ជួយ​លាក់បាំង​បទល្មើស​ព្រៃឈើ​កុំ​អោយ​ដឹង​ឭ​ដល់​ថ្នាក់លើ​ដើម្បី​ជា​ប្រយោជន៏​ជួយ​មើលផ្លូវ​ការពារ​មុខរ​បរមេ​ឈ្មួញ​គង់​ក្រឹង​កុំអោយ​មាន​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ងាយស្រួល​ក្នុងការ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ល្មើសច្បាប់​នោះ​យកទៅលក់​នៅ​ស្រុក​យួន អោយ​សុ​វត្ថ​ភាព​នោះ ។​

ភាពមិនប្រក្រតី​នេះ​មន្ដ្រី​យោធា​អតីតះភាព​ការងា​រយូ​រ​ឆ្នាំ​បាន​លើកឡើង​ទៀតថា ៖ ប្រកា​នេះហើយ​បានធ្វើអោយ​ជះឥទ្ធិពល​អាក្រក់​ដល់​កិត្តិយ័ស នឹង សេចក្ដីថ្លៃថ្នូរ ងារ និង គោ​រម្យ​ងារ ដ៏​ថ្លៃថ្នូរ​របស់​ក្រសួង​ការពារជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ឯកភាព​តែងតាំង​ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រឹត្ត ក្រឹត្យ និង អនុក្រឹត្យ ដោយ​ព្រះមហាក្ស័ត្រ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​នោះ​។​

​ដោយឡែក បញ្ហា​នេះ​ផង​ដែរ​ក៏​មាន​ក្រុមមន្ត្រី​បាន​លើកឡើង​ជូន​ទៅ​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​អោយបាន​ជ្រាប​ទៀតថា ៖ ជុំវិញ​ការតែងតាំង ងារ គោ​រម្យ​ងារ និង គ្រឿង​ឥស្សរិយ​ស​នានា និង ការតែងតាំង​តម្លើង​បុណ្យស័ក្ដិ លើកទឹកចិត្ត​ដល់​សប្បុរសជន មន្ត្រី ឧត្តមមន្ត្រី ឥស្សរជន​ឆ្នើម ក្រុមហ៊ុន អ្នករកស៊ី​សុច្ចរិត​បង់ពន្ធ​ស្របច្បាប់​ជូន​រដ្ឋាភិបាល​កម្ពុជា មិនមែន​ជា​មេ​ឈ្មួញ​ទុច្ចរិត​រកស៊ី​បទល្មើស​ព្រៃឈើ​នោះ គួរតែ​រដ្ឋាភិបាល​ក្នុងនាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​វិធានការ​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់​ផង​ទៅលើ​អគ្គ្តលេខាធិកា​រដ្ឋានរ​ដ្ឋា​ភិបាល​កម្ពុជា ដែល​ជា​អគ្គលេខាធិការដ្ឋាន​ផ្ទាល់​របស់​រដ្ឋាភិបាល និង អគ្គនាយកដ្ឋាន នាយកដ្ឋាន​ឥស្សរិយ​ស​ទីស្ដីកា​រ​គណះរដ្ឋមន្ត្រី ក៏ដូចជា​អគ្គ និង នាយកដ្ឋាន​ឥស្សរិយ​ស​ក្រសួង​ការពារជាតិ នោះ​ផង ដែល​គេ​សង្ស័យថា​មាន​អំពើ​ពុករលួយ​ឃុបឃិត ចេញពី​ការ​រត់​ការ ឡុ​ប្ប៊ី​បន្លំ​យក​គុណសម្បត្តិ​ការងារ​របស់​ក្រុមមន្ត្រី ឈ្មួញ ឧកញ៉ា មន្ដ្រី​ស្នេហា​ជាតិ និង អ្នក​ជួយ​ជាតិ ពិតប្រាកដ និង រាល់​គុណសម្បត្តិ​ដែល​ជា​សមិទ្ធិផល​នានា​របស់​រដ្ឋាភិបាល​កម្ពុជា មាន​ស្រាប់​(​ក្លុំបេ​)​បន្លំ​យកទៅ​ដាក់​អោយ​បក្ខពួក​ក្រុម​ឈ្មួញ​ទុច្ចរឹ​តដែល​រកស៊ី​ខិលខូច​កាប់បំផ្លាញ​ព្រៃឈើ ខុសច្បាប់​រដ្ឋាភិបាល​កម្ពុជា ដែល​ថ្មីៗ​នេះ​ត្រូវបាន​គេ​សង្ស័យថា មាន​អំពើ​ពុករលួយ ជំរុញ​រហូត​ធ្វើអោយ​ថ្នាក់ដឹកនាំ​កំពូល​តែងតាំង ងារ និង គោ​រម្យ​ងារ គ្រឿង​ឥស្សរិយ​ស មិន​ប្រក្រតី មួយចំនួន​កន្លងមក ទៅ​អោយ​ឈ្មួញ​ទុច្ចរិត និង មន្ត្រី​ពុករលួយ​អសមត្ថភាព​រកស៊ី​ក្បត់ជាតិ​មួយចំនួន ដូចដែល​គេ​ឃើញ​ស្គាល់មុខ​នោះ​។​

​ជាងនេះទៅទៀត ក៏​មាន​ការលើកឡើង​ទៀតថា ៖ គួរតែ​ក្រសួងមហាផ្ទៃ​ដាក់​ការស៊ើបអង្កេត​ផងដែរ​ទៅលើ​ក្រុម​អាជ្ញាធរ​ដែនដី​ស្រុក​ស្នួល និង អភិបាល​ខេត្ត​ក្រចេះ​ផង ដែល​គេ​សង្ស័យថា ៖ មាន​អំពើ​ពុករលួយ​ស៊ីជម្រៅ​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​យ៉ាង​ដុះ​ស្លែ​ក្នុង​ខេត្ត​ក្រចេះ ដូច​ឈ្មោះ គង់ ក្រឹ​ង និង ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​ជា​ច្រើន​នាក់​ទៀត​ដែល​ខាង​អាជ្ញាធរ​ស្នេហា​ជាតិ អះអាងថា ៖ គ្មាន​ឃើញ​ធ្វើ​ស្អី គ្មាន​គុណសម្បត្តិ​និង​ប្រទេសជាតិ​សោះ​ក្រៅពី​រកស៊ី​ខុសច្បាប់​កាប់បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នោះ បែរ​ជា​ទទួល​ការតែងតាំង​ឡើង​ងារ​ជា ឧកញ៉ា ឧត្តមសេនីយ៏ត្រី ផ្កាយ​១​ផ្កាយ​ពីរ​ព្រោងព្រាត​ពេញ​ទាំង​ខេត្ត​ដោយសារតែ​មុខរបរ​ទុច្ចរិត​កាប់បំផ្លាញ​ព្រៃឈើ​ជា​ប្រចាំ​ប្រឆាំង​និង​រដ្ឋាភិបាល​លោក​ហ៊ុន សែន នោះឯង​។​ហើយ​ដែល​បញ្ហា​នេះ​ក៏​មាន​ការអំពាវនាវ​សុំអោយ​ក្រសួង​មហាផ្ទៃ ក៏ដូចជា​ក្រសួង​ការពារជាតិ និង ក្រសួង​ទីស្ដីកា​រ​គណះរដ្ឋមន្ត្រី​គួរតែ​ពិនិត្យ​ឡើងវិញ មិន​ត្រូវ​បណ្ដែតបណ្ដោយ​អោយ​ភាព​អសកម្ម​ចូល​ទៅ​លាយឡំ​បន្លំ​ជាមួយ​មន្ត្រី​មាន​ស្នាដៃ មានគុណ​បំណាច់នឹង​ប្រទេសជាតិ បង្ក​បញ្ហា​នាំអោយ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​ស្អាតស្អំ « ដែល​ជា​អាទ៌​ហៅ​ថា​អតិផរណា​មាន​តែ​មន្ត្រី​ពុករលួយ​នោះ​ទ​» ចូល​ទៅ​លាយឡំ​ប៉ះពាល់​ដល់​កិត្តិយស ងារ និង គោ​រម្យ​ងារ ដ៏​ថ្លៃថ្នូរ របស់​សប្បុរសជន​ស្នេហា​ជាតិ ពិតប្រាកដ​នោះ​ទេ ៕

 

kroeng4

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់