លោក នួន ប៉ុក ឡើងជាប្រធានមន្ទីរបាន៤ខែ ដកមន្ត្រីគ្មានកំហុសអាចជាអំពើពុករលួយ និងបក្ខពួកនិយម
ថ្មីៗនេះមានករណីមន្ត្រីក្រោមឧិវាទអភិបាលស្រុកស្នួលបានហែកលីអូលោកនាយ គង់ គឹមនី ថាគាត់ពិតគឺជាខ្នង បង្អែកគាំទ្រឧិយមេឈ្មួញ គង់ ក្រឹង បានទទួល ងារ គោរម្យងារឧកញ៉ា និង ផ្កាយ១ក្នុងជំនួញទុច្ចរិតបទល្មើសព្រៃឈើ យ៉ាងដុះស្លែ យូរឆ្នាំមកហើយប្រចាំស្រុកស្នួល ខេត្តក្រចេះ នោះ ។
មកទល់ពេលនេះរឿងបទល្មើសព្រៃឈើដែលហោះឆ្លងកាត់ស្រុកស្នួលខេត្តក្រចេះទៅបានសុទ្ធតែមានការបង់លុយទៅអោយលោកនាយមេស្រុកស្នួល និង លោកនាយមេខេត្តក្រចេះទាំងអស់។ រឿងអភិបាលស្រុកស្នួលនោះមិនត្រឹមតែប៉ុណ្នឹងទេ ! រឿងដែលមន្ត្រីហែកលីអូជាបន្តទៀតនោះ គឺរឿងលាមក់យកអំណាចកេរ្តិឈ្មោះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅគំរាមក្រុមមន្ត្រីថា ៖ « ខ្លួនជាកូនធម៌ » ហើយដោយសារតែឥទ្ធិពលកូនធម៌របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះហើយ បានធ្វើអោយឥទ្ធិពលអភិបាលស្រុកស្នួល គង់ គឹមនី ល្បីល្បាញពាសពេញទាំងខេត្តក្រចេះទាំងបេក្ខបណ្ដាខេត្តឥសាន្ដប្រទេសទាំងមូលហើយដែលរាល់ចំណូលបទល្មើសព្រៃឈើឆ្លងកាត់មកពីអណាខេត្តរតនគិរី ស្ទឹងត្រែង និង ក្រចេះផង បង់អោយគណះអភិបាលខេត្តប៉ុន្មាន អភិបាលស្រុកស្នួលក៏ បានប៉ុន្នឹងដែរ ។
និយាយរួមស្ទើរតែគ្មានមេឈ្មួញបទល្មើសព្រៃឈើ១ណាដែលថាហ៊ានរំលងមិនបង់លុយក្បាលឡានឆ្លងកាត់ ទៅអោយលោក គង់ គឹមនី ជាអភិបាលស្រុកស្នួល នោះទេ ។ ព្រោះតែគាត់មានអំណាចដ៏លើសលប់(ក្នុងស្រោមអំ ណាចតាមពាក្យចចាមអរាមជាកូនធ៌មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន)នោះ ។ ដូចនេះសម្រាប់ប្រទេសកម្ពុជារឿងអី ដែលថា ៖ ឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រីគ្មានអំណាច សម្រាប់បុគ្គលជាបក្ខពួក សែស្រឡាយបងប្អូនសាច់ញាត ដែលនិយមប្រើអំណាចពាលពុករលួយលួចយកទៅប្រើកាងបន្លាចសម្រាប់ប្រមូលផលប្រយោជន៏ផ្ទាល់ខ្លួននោះ។
គួររំលឹកទម្លាយតាមព័ត៌មានរបស់ប្រភពអោយដឹងទៀតថា ៖ ដោយសារតែមានឥទ្ធិពលអំណាចកាងពីក្រោយថា៖ជាកូនធ៌មនោះហើយ បានធ្វើអោយឥទ្ធិពលនេះមានកម្លាំងពុករលួយរឹងមាំដែលសូម្បីតែអំណាចលោក ស ចំរុង ក្នុងនាមជាគណះអភិបាលខេត្តក្រចេះក្ដាប់រួម ក៏គ្មានឥទ្ធិពល ឫហ៊ានហើបមាត់ប៉ះពាល់ការអសមត្ថភាពផ្កាប់មុខរឿងពុករលួយបទល្មើសព្រៃឈើជាមួយចៅហ្វាយស្រុកស្នួលសូម្បីបន្តិចមកទល់ពេលនេះ ។
មិនធម្មតាមែន ហេស៎ ! ដោយសារឥទ្ធិពលរបស់គាត់ គង់ គឹមនី ជានាយគណះអភិបាលស្រុកស្នួលពិតជាមានអំណាចមែន រហូតទៅកាងនាយឈ្មួញ(អតីតជានាយសឹករងស្រុកស្នួល)ដែលជាមេឈ្មួញបទល្មើសព្រៃឈើធំ(ស្មើនឹងជនទុច្ចរិត,ឧក្រិដ្ឋកម្មព្រៃឈើ) អោយបានក្លាយទៅជាឧត្តមសេនីយ៏ ក្លាយជាឧកញ៉ា ហើយទៅកាងឈូសដីព្រៃដីរដ្ឋខុសច្បាប់បើកច្រករបៀងខុសច្បាប់ D2 D3 របៀងព្រំដែននាំបទល្មើសព្រៃឈើទៅលក់អោយឈ្មួញយួនយ៉ាងសុវត្ថភាពមកទល់ថ្ងៃនេះជាការពិត ។ ហើយដែលឥទ្ធិពលកូនធ៌មពុករលួយបែបនេះបានធ្វើអោយគាត់ល្បីល្បាញ នាំក្រុមឈ្មួញបទល្មើសព្រៃឈើពីតាមបណ្ដារខេត្តភាគឥសាន្តទាំងនោះមកចុះចូលសម្រុកនាំចេញឈើខុសច្បាប់តាមច្រករបៀងចេញឈើរបស់មេឈ្មួញ ផ្កាយ១ ឧកញ៉ាគង់ ក្រឹង ផងដែរ ។ ហើយដែលករណីនេះបានធ្វើអោយមានការរិះគន់ពីមន្ត្រីក្រោមឧិវ៉ាទរឹតតែខ្លាំងៗថា ៖ លោក គង់ គឹមនី មិនត្រឹមតែពូកែអួតអាងប្រើអំណាចលោកនាយករដ្ឋមន្ត្ដីទៅគំរាមក្រុមមន្ត្រីអោយខ្លបខ្លាចអំណាចប៉ុណ្ណោះទេថែមទាំងល្បីល្បាញខាងគាងគគោះក្រុមឈ្មួញបទល្មើសព្រៃឈើអោយចូលបង់លុយអោយខ្លួនក្នុងមួយខែៗរាប់សឹបសែនដុល្លារទៀតផង ។
ជុំវិញសកម្មភាពបទល្មើសព្រៃឈើដែលក្រុមឈ្មួញឆ្លងខេត្តក្នុងខេត្តកំពង់តែសកម្មដឹកចេញឆ្លងកាត់ស្រុមស្នួលខេត្តក្រចេះយ៉ាព្រហើនទាំងយប់ទាំងថ្ងៃក្រោមការអសមត្ថភាពធ្វើមិនដឹងមិនឭរបស់គណះអភិបាលខេត្តក្រចេះ និង គណស្រុកស្នួល គង់ គឹមនី នេះគឺជាអំពើពុករលួយឃុបឃិតយ៉ាងទ្រង់ទ្រាយធំមួយគៃបំបាត់ពន្ធរដ្ឋ និង រួមដៃគ្នាជាមួយមេឈ្មួញបទល្មើសព្រៃឈើកាប់បំផ្លាញព្រៃឈើឧធ្យានជា់តិ និង តំបន់ព្រៃហាមឃាត់ព្រៃព្រះរាជក្រិត្យក្នង ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក៏ដូចជាតំបន់ព្រៃឡងដ៏ទីប្រជុំខេត្តទាំងបីទាំងបួនភាគឥសាន្ដប្រទេស និង តំបន់ព្រៃឈើកន្ទុយនាគក្នុងស្រុក តាវែង និង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដែលកំពងតែរងការបំផ្លាញដោយក្រុមឈ្មួញព្រៃឈើមានអំ ណាចធំៗរាប់សឹបនាក់ មានមេឈ្មួញឈើ ដុះស្លែ ឈ្មោះ អាវ៉ៃ អាណាក់ កាច្រឹប និង មេឈ្មួញមេក្លោងធំដុះស្លែប្រចាំស្រុកស្នួល គង់ ក្រឹង នោះស្រាប់។
ប្រភពមន្ត្រីធំខេត្តក្រចេះបានចង្អុលបង្ហាញទៀតថា ៖ ទង្វើរបស់អភិបាលស្រុកស្នួល និង អភិបាលខេត្តក្រចេះបច្ចប្បន្នដែលនូវបន្ដគាំទ្រអោយក្រុមឈ្មួញបន្ដដឹកបទល្មើសព្រៃឈើឆ្លងកាត់ខេត្តស្រុក និង បន្ដរួមដៃជាមួយមេក្លោងបទ ល្មើសព្រៃឈើ គង់ ក្រឹង ក្នុងខណះដែល លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកំពង់តែគំរាមស្វែងរកមុខចាប់ខ្លួនឈ្មួញ គង់ ក្រឹង នេះ។ មានន័យកំពង់តែពាំងមុខប្រឆាំងនិងបទបញ្ជារបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថានយ៉ាងចេញមុខបំផុត ។
គេនៅចាំបានថាបើតាមសេចក្តីរាយការណ៍ពីឈ្មួញរកស៊ីឈើម្នាក់ទៀតនៅខេត្តក្រចេះបានខ្សឹបអោយយើងដឹងផងដែរថា៖កាលពីប៉ុន្មានខែមុនកន្លងមកនេះគឺមានកម្លាំងប្រតិបត្តការប្រម័ញបង្ក្រាបបទល្មើសព្រៃឈើក្រុមប៉េអឹម ផ្ទៃប្រទេស របស់នាយ ឧត្តមសេនីយ៏ផ្កាយមាស៤ សៅ សុខា បានចុះទៅដល់ ស្រុកស្នួល ខេត្តក្រចេះ ភ្លាមក៏បាន ឡោមព័ទ្ធកន្លែងស្តុបឈើបទល្មើសព្រៃឈើ និង ហ៊ុំព័ទ្ធផ្ទះរបស់មេឈ្មួញគង់ ក្រឹង ភ្លាមៗ ម្តងរួចមកហើយតែតាមពិតទៅវាគឺគ្រាន់តែជាឆាកល្ខោនបំភ័ន្តភ្នែកប្រជាពលរដ្ឋតែប៉ុណ្ណោះ ? ព្រោះថា៖ ក្រោយមកក៏មានការត្រូវរូវគ្នាជាពិសេសទៅវិញបាត់ ហើយក៏ ដកកម្លាំង ចេញទៅវិញភ្លាមផងដែរ ត្រឹមមួយចំអិនក្រពឹស ។ហេតុផលនេះបានធ្វើអោយមហាជនបានដាក់ការសង្ស័យថា ៖ ពួកសមត្ថកិច្ចទាំងនោះរួមមានមេព្រៃនិងប៉េអឹមផ្ទៃប្រទេសព្រមទាំងសមត្ថកិច្ចតាមដងផ្លូវពីស្រុកចិត្របុរីរហូតដល់ស្រុកស្នួលត្រូវបានមេឈ្មួញគង់ក្រឹងដាក់ថ្នាំសណ្តំ និង បិទមាត់អស់ទៅហើយ។
ជាមួយគ្នានេះប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវក្នុងស្រុកស្នួលកំពុងតែរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចខេត្តក្រចេះថាគ្មានសមត្ថភាពក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។ក្រៅពីឈរនៅតាមដងផ្លូវចាំតែយកលុយពីបទល្មើសតែប៉ុណ្ណោះ ហើយ រាជរដ្ឋាភិបាល ដែលខំទុក ចិត្តលោក នាយឧត្តមសេនីយ៏ សៅ សុខា ដែលបាន តែងតាំង ជាប្រធាន គណៈកម្មាធិការទប់ស្កាត់បទល្មើសព្រៃឈើនោះក៏ត្រូវបានបរាជ័យហើយនៅពេលនេះតើរាជរដ្ឋាភិបាលគួរតែទុកចិត្តអ្នកណាទៅវិញ ។
ដោយឡែក មន្ត្រីថ្នាក់ក្រោម មួយចំនួនបានលើកឡើងថា៖ភាព ព្រងើយកន្តើយ នឹង បទបញ្ជា របស់លោកនាយករដ្ឋមន្ត្រីបែបនេះជាអាទ៌ជាពិសេសគឺមន្ត្រីស្រុកស្នួល គង់ គឹមនី តែម្ដងដែលមន្ត្រីនិយាយថាបានដើរអួតអាងថា៖ជាមនុស្សស្និទ្ធរបស់លោកជំទាវ ប៊ុន រ៉ា នី ហ៊ុន សែន ថា៖(ជាកូនធ៌មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន)នោះតែម្តងដែលអសមត្ថភាពមិនបង្ក្រាបបទល្មើសព្រៃឈើទាល់តែសោះ។ក្រៅតែពីអង្គុយចាំកើបប្រមូលយកផលបទល្មើសព្រៃឈើរាប់សឹបសែនដុល្លារយកទៅចែកបក្ខពួក នឹង ធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងលេចធ្លោបំផុតនោះ ។
ពាក់ព័ន្ធនឹងអំពើពុករលួយរបសមេឈ្មួញបទល្មើសព្រៃឈើ គង់ ក្រឹង នឹង ការអសមត្ថរបស់អភិបាលស្រុកស្នួល គង់ គឹមនី ព្រមទាំងអភិបាលខេត្តក្រចេះ ស ចំរុង នេះក្រៅពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលកំពង់តែព្រមានចាប់ខ្លួនមេឈ្មួញព្រៃឈើទុច្ចរិតងារជាឧកញ៉ា និង ផ្កាយ១ទៅ គេសង្ឃឹមថា ៖ លោកទេសរដ្ឋមន្ត្រី ឧិមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង ចាត់ិធានការវដាក់ការស៊ើបអង្កេតរឿងបទល្មើសព្រៃឈើដែលមានអភិបាលស្រុកស្នួលជាអ្នករួមដៃប្រព្រឹត្តអំពើពុករលួយដេកចាំប្រមូលផលបទល្មើសព្រៃឈើនេះ។ដើម្បីកិត្តិយសនិងតម្លាភាពមុខមាត់រដ្ឋាភិបាល៕