12/22/2024 8:41:12 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ជុំវិញជម្លោះរវាងលោក គួច ខេវិន ជាមួយនឹងឧកញ៉ា ឌៀប ចេងហេង
Nov 30 2016 1:10PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2456នាក់)


ពី​ខេត្ត​សៀមរាប ៖ ប្រភព​ក្រុមមន្ត្រី​សាលាក្រុង​សៀមរាប​ខេត្តសៀមរាប​បាន​ទម្លាយ​ព័ត៌មាន​អាស្រូវ​របស់លោក សូ ប្លាតុ​ង អោយ​ការិយាល័យ​យើង​ដឹង​ថា ៖ តាម​ការ​បែកធ្លាយ​ត្រឹម​ក្រុម​សហ​ភាត្តរ បាន​ចេញផ្សាយ​កន្លងមក​នោះ នូវ​ពុំទាន់​ត្រូវ​គ្រប់គ្រាន់​ចំៗ​ចំណុច​ពុករលួយ​
​ទាំងអស់​ទេ គឺ​នូវមាន​រឿងអាស្រូវ​ពុករលួយ​ជាប់​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដែល​មន្ត្រី​ជា​ប្រភព​បាន​នឹង​កំពង់តែ​បំបែក​ទម្លាយ​រឿង​មិន​ប្រក្រតី​ទាំងនោះ​ជា​បន្តបន្ទាប់​រឿង​លោក សូ ប្លាតុ​ង ជា​អភិបាលក្រុង​សៀមរាប​ប្រើ​អំណាច​ពី​លើ​ជា​ឧបនាយករដ្ឋមន្ត្រី ដែល​យើង​ពុំ​ទាន់​បញ្ចេញ​ឈ្មោះ​ទៅ​ពាំង​គំរាម​មន្ត្រី​ថ្នាក់ក្រោម​នឹង​ក្រុម​អាជ្ញាធរ​ដែល​សូម្បី​តែ​គ​ណះ​អភិបាលខេត្ត​សៀមរាប លោក ឃឹម បុន​សុង ដែល​ជា​អ​ណា​ព្យាបាល​ទទឹង​ក្នុង​ខេត្ត​នោះ​ក៏​មិន​ហ៊ាន​ក្អក​ប៉ះពាល់​រោមជើង​លោក សូ ប្លាតុ​ង ដែរ ព្រោះ​តែ​ខ្លាច​អំណាច​ស្រមោល​ឧបនាយក​រដ្ឋមន្ត្រី​ដ៏​ធំ​នូវ​ពីក្រោយ​នោះ​។

​តាម​ប្រភព​បាន​ទម្លាយ​អោយដឹង​ទៀត​ថា ៖ លោក សូ ប្លាតុ​ង ក្រៅពី​ប្រើ​អំណាចប្ដា​ច់ការ​ទៅគាប​កនា​យក​រដ្ឋបាល​សាលាក្រុង អោយ​ស្ដាប់​បង្គាប់​ប្រព្រឹត្ត​អំពើពុករលួយ​បំប៉ោង​គម្រោង​របៀប​ជិះសេះ​លែងដៃ​តាម​មហិច្ឆតា​របស់​ខ្លួន​យ៉ាង​អសមត្ថភាព​បំផុត​។​ហើយ ដែល​បញ្ហា​នេះ​មិនគួរ​បើ​លោក ទេសរដ្ឋមន្ត្រី ជា សុ​ផា​រា ដែល​ជាប់​ឈ្មោះ​ល្បីល្បាញ​ជា​មន្ត្រី​ស្អប់ខ្ពើម​អំពើពុករលួយ​នោះ​មើល​រលង​ពី​សកម្មភាព​អសមត្ថភាព​បក្ខពួកនិយម ពុករលួយ ផ្ដាច់ការ របស់​បុគ្គល សូ ប្លាតុ​ង នោះទេ ។​

​ប្រភព​ព័ត៌មាន​ដដែល បានឱ្យដឹង​ទៀត​ថា ៖  លោក សូ ប្លាតុ​ង ដែល​គេ​ស្គាល់​ថា ជា​អភិបាលក្រុង​សៀមរាប ដែល​ទើបបាន​ទទួល​តួនាទី ជិត​មួយ​អាណត្តិ​រដ្ឋាភិបាល​នេះ គឺ​កំពុងតែ​ត្រូវប៉ាន់ នឹង រួមដៃគ្នា ឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ បង្កើត គ្រួសារនិយម បក្ខពួកនិយម យ៉ាង​ពេញបន្ទុក នៅក្នុង​រដ្ឋបាល​សាលាក្រុង​ទៅលើ​ការចុះបញ្ជី​ការ​ការងារ​ដីធ្លី និង ការ​កាត់​ប្លង់ បំបែក​ប្លង់ ក្បាល​ដី​ជា​ដើម ។​ល​។ ដោយ​អោយ​មន្ត្រី​ណា​ជា​ខ្សែ ហ របស់​ខ្លួន​ទទួល​ការងារ សូ​ប៉ាន់ បង្ក​ភាពអនាធិបតេយ្យ នៅក្នុង​ការិយាល័យ​រដ្ឋ​បាល ដោយ​មិន​គោរព​ច្បាប់​ការងារ​រដ្ឋបាល​របស់​រដ្ឋ​សូម្បី​បន្តិច​។ មិន​តែ​ប៉ុណ្ណោះ​គឺ​លោក សូ ប្លាតុ​ង បាន​បង្ក នូវ​ភាព​ទំនាស់​ផ្ទៃ  ក្នុង​ការងារ​ក្នុង​អង្គភាព​នាំអោយ​មាន​ការបែកបាក់​ក្រោម​ការដឹកនាំ​របស់​ខ្លួន យ៉ាង​អសមត្ថភាព​បំផុត ពោល​គឺ​លោក សូ  ប្លាតុ​ង បាន​ដឹកនាំ​អង្គភាព​តាមរបៀប​បែប​អគតិ នឹង ផ្តាច់ការ​បំផុត​មិនគួរ នឹង មើលរំលង​នោះទេ ។

​បើ​តាម​ប្រភព​ដដែល បានឱ្យដឹង​ទៀត​ថា ៖ លោក សូ ប្លាតុ​ង បាន​វាយឫក លេង​រាង​ក្រអឺតក្រទម មិន​ប្រគល់​ការងារ​ទៅ​អោយ​មន្ត្រី​ក្រោម​ឱវាទ​ណា​ដែល​មិន​ចេះ​ឯបអប​ឧិ​ន​ក្បាល​គោរព​ខ្លួន​នោះទេ​។​ហើយ​ជាងនេះទៅទៀត​បើ​ទោះបីជា​មន្ត្រី​រូប​នោះ​ជា​មន្ត្រី​ជំនាញ​ខិតខំ​បំពេញ​ការងារ​តាម​តួនាទី​របស់​ខ្លួន​ការងារ​ជូន​ប្រជាពលរដ្ឋ យ៉ាង​សកម្ម​យ៉ាងណាក៏ដោយ ជាក់ស្ដែង​
​ដូចជា លោក ឌី ប៊ុន​ហាក់ ដែល​ជា​មន្ត្រី​ស្លូតត្រង់ មាន​អតីតភាព​បំរើ​ការងារ ជា​មន្ត្រី​ជំនាញ​មក​
​ដល់​បច្ចុប្បន្ន​នេះ​គេ​បែរ​ជា​ឃើញ​លោក សូ​ប្លាតុ​ង ដក​គាត់​ដាក់​បញ្ឈរជើង​ដោយ​ដាក់ជំនួស​មកវិញ នូវ​បក្ខពួក​របស់​ខ្លួន​ដើម្បី​ងាយស្រួល​ប្រព្រឹត្ត​អំពើ​ពុករលួយ​គៃបំបាត់​ពន្ធ​រដ្ឋ​យក​ទៅ​ធ្វើ​មានបាន​ចែក​បក្ខពួក​ខ្លួន​ដែល​បញ្ហា​ន​នេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​វិធានការ​ដាក់​ការស្រាវជ្រាវ​ស៊ើបអង្កេត​ជា​បន្ទាន់​ផង ដើម្បី​ជួយ​ទប់ស្កាត់ នឹង ក៏ដូចជា​ជួយ​លុបបំបាត់​ពី​ភាព​រំជើបរំជួល​អោយ​មន្ត្រី​ផ្ទៃ​ក្នុង​ការងារ​បាន​អស់​ចិត្ត​ផង ។​

​ដោយឡែក ប្រភព​បាន​បន្តទៀតថា ៖ បច្ចុប្បន្ន ការដឹកនាំ​រដ្ឋបាល​ការងារ​ផ្ទៃក្នុង​កំពុងតែ​កើត​មាន​ការ​កុងកាច់​គ្នា​យ៉ាង​ពេញបន្ទុក​រវាង​លោក ឌី ប៊ុន​ហាក់ និង លោក សូ ប្លាតុ​ង​ដែល​ជា​អភិបាលក្រុង សៀម រាប​នោះ​។ ដោយសារតែ​លោក ឌី ប៊ុន​ហាក់ មាន​ប្រជាប្រិយភាព ជាង​ខ្លួន​គាត់ សូ ប្លាតុ​ង ហើយ​មាន​ជំនាញ សមត្ថភាព នឹង ការងារ​ជំនាញ​ល្អ​ជាង​ខ្លួន ដែល​ជា​មន្ត្រី​ជំនាញ​មាន​សកម្មភាព នឹង បទពិសោធន៍​ជំនាញ​ការងារ​យូរ​ឆ្នាំ​មក​នោះ​។ ដូច្នុះ ហើយ​ទើប​បានជា​មាន​ការ​កាច់​កុង​បង្កើត​ទៅជា​អំពើពុករលួយ បង្កើត​ជា​បក្ខពួក​និយម​យ៉ាង​ពេញបន្ទុក​ក្រោម​ការដឹកនាំ​របស់​រដ្ឋ​បាល​សាលាក្រុង សៀមរាប ដែល​ទំនាស់​នោះ មិនអាច​នឹង​ផ្សះផ្សា​គ្នា​បាន​ព្រោះ​តែ​ការដឹកនាំ​យ៉ាង​ផ្ដាច់ការ របស់​បុគ្គល សូ ប្លាតុ​ង អសមត្ថភាព​នោះ ៕​

omyentieng_souphlatong

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់