ឧញ៉ា ទៀ វិចិត្រ នាំចូលប្រេងគេចពន្ធកក្រើក ខេត្តព្រះសីហនុ ដោយមិនមានការទប់ស្កាត់ និងបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ឌ

លោក រដ្ឋមន្ត្រីសេដ្ឋកិច្ច អូន ព័ន្ធមុនីរ័ត្ន និងលោក គុណ ញឹម អគ្គនាយក
គយនិងរដ្ឋាករកម្ពុជា។
រយៈពេលប្រមាណមួយសប្តាហ៍កន្លងមកហើយដែលអំពើពុករលួយរបស់លោក ស៊ុន ឆាយ ប្រធាន
អង្គភាពគយនិងរដ្ឋាកររាជធានីភ្នំពេញត្រូវបានបែកធ្លាយជាសាធារណះ ក៏ប៉ុន្តែមិនទាន់មានស្ថាប័ន
ពាក់ព័ន្ធណាមួយមានវិធានការលើបុគ្គលនេះនៅឡើយទេ។
ពាក់ព័ន្ធនឹងអំពើពុករលួយរបស់បុគ្គល ស៊ុន ឆាយនេះ សារព័ត៌មានបានទាក់ទងលោក
អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើការសម្ភាសន៏ពីករណីនេះតែមិនទាន់ឃើញឆ្លើយ
តបនៅឡើយទេ។
ហេតុនេះហើយទើបមជ្ឈដ្ឋាននានា អំពាវនាវឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើល
បញ្ហាខាងលើនេះផងព្រោះវិធានការកែទម្រង់ស៊ី ជម្រៅក្នុងស្ថាប័នគយ កំពុងបរាជ័យទាំងស្រុង
តែម្តង។ ជាងនេះទៅទៀតលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួររស៊ើប
អង្កេតរឿងអាស្រូវពុលរលួយរបស់ លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញជាបន្ទាន់ពី
ព្រោះមួយរយៈកន្លងទៅនេះ អំពើពុករលួយរាលដាលកាន់តែខ្លាំងឡើងៗហើយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងកំពង់ផែស្វយ័តភ្នំពេញ បានបង្ហើបឲ្យដឹងថា ក្នុង មួយខែៗ
លោក ស៊ុន ឆាយ ប្រមូលលុយលើតុនិងក្រោមតុយ៉ាងច្រើនសម្រាប់យកទៅធ្វើមានធ្វើ បានផ្ទាល់
ខ្លួនដោយគ្មានញញើតច្បាប់អ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋាន
គយនិងរដ្ឋាករកម្ពុជាគឺលោក ហ៊ីវ គឹមហេងជាអគ្គនាយករងគយនិងរដ្ឋាករកម្ពុជា។ សូម្បីតែទំនិញ
វិនិយោគដែលនាំចូលតាមច្រកកំពង់ផែស្វយ័តភ្នំពេញ ក៏ជាប្រភពចំណូលដ៏ធំរបស់
លោក ស៊ុន ឆាយ និងបក្ខពួកដែរ ដោយលោក ស៊ុន ឆាយ និង បក្ខពួកបំពានទៅលើវិធានការរបស់
រាជរដ្ឋាភិបាលយ៉ាងគឃ្លើន ហើយធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ទឹកចិត្តអ្នកវិនិយោគទុន។ ក្រុមមន្ត្រីគយក្នុង
កំពង់ផែស្វយ័តភ្នំពេញដែលឃុបឃិត ប្រព្រឹត្តអំពើពុករលួយជាមួយលោក ស៊ុន ឆាយ មានដូចជា លោក ស្វាយ មរ៉ា
,លោក សាយ សូផា, លោក បុស ចំរើន និងអ្នកស្រី ប៊ូ ផល្លី ជាដើម។
រឿងអាស្រូវពុករលួយរបស់លោក ស៊ុន ឆាយ និងបក្ខពួកត្រូវបានបែកធ្លាយជាយូរ មកហើយ ដូច្នេះ
លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញនិង បក្ខពួកមិនអាចបិទបាំងអំពើពុករលួយរបស់
ខ្លួនបានតទៅទៀតទេ។ មានប្រភពខ្លះសង្ស័យថា លោក គុណ ញឹម អគ្គ នាយកនៃអគ្គនាយកដ្ឋាន
គយនិងរដ្ឋាករកម្ពុជា ទំនងជាទទួលបានផលប្រយោជន៍ពីលោក ស៊ុន ឆាយ និងបក្ខពួកជាប្រចាំ
ទើបបណ្តោយឲ្យអំពើពុករលួយរបស់មន្ត្រីគយអង្គភាពកំពង់ ផែស្វយ័តភ្នំពេញកើតឡើងយ៉ាង
ពេញបន្ទុកបែបនេះ។ ប្រការនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុ គួរពិនិត្យ
មើលឡើងវិញខ្លះផងពីព្រោះលោក ស៊ុន ឆាយ និងបក្ខពួកកំពុងតែប្រព្រឹត្តអំពើពុករលួយតាម
រូបភាពជាច្រើនដោយគ្មានញញើតច្បាប់និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់ប្រមុខ
រាជរដ្ឋាភិបាលនោះទេ៕