12/22/2024 8:03:08 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់​ម៉ាស៊ីន​ពិសោធន៍​ទំនិញដ៏ទំនើបមួយ ដើម្បី​វិភាគរក​ជាតិគីមី និង​គុណភាព​ម្ហូបអាហារ​
Nov 19 2016 8:43AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2265នាក់)


 

ខេត្តក្រចេះ ៖ គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួលស្គាល់ ការ​កាប់​ព្រៃឈើ​នេះ គឺ​ត្រូវ​តែ​មានទោស​ទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ សុខា មិន​ទាន់​បាញ់ ១ គ្រាប់​នៅឡើយ​ទេ​។ ខ្ញុំ​ឲ្យ​បាញ់​…​បើ​ថា​វា​(​ក្រុម​បំផ្លាញ​ព្រៃឈើ​) ព្រហើន​… រ៉ុ​ក​កែ​ត​ដាក់​ពីលើ​ម្តង​ទៅ​»​។ មិនតែប៉ុណ្ណោះ សម្តេច​តេ​ជោ បាន​ស្តីបន្ទោស​ថា​៖ «​ដឹកឈើ អាហ្នឹង​ដឹក​ឡាន​… ហើយ​ធំ​ៗ​ណាស់​… ចុះ​អ្នក​ទៅ​ណា​អស់ ? ទាំង​ភ្នែក​ទាហាន​, ទាំង​ភ្នែក​ប៉ូ​លី​ស​, ទាំង​ភ្នែក​ប៉េ​អឹ​ម​, ទាំង​ភ្នែក​រដ្ឋបាល​ព្រៃឈើ​, បរិស្ថាន ទៅ​ណា​អស់ហើយ ? ឬ​ក៏​អាហ្នឹង ជាមួយ​គេ​ដែរ ? វា​ណាស់​តែ​អ៊ីចឹង​»​។

ប៉ុន្តែ​បើ​ទោះបី សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជា​ធ្ងន់​ៗ និង​បាន​ស្តីបន្ទោស មន្ត្រី​ៗ​ពាក់ព័ន្ធ​ត​ៗ​គ្នា ជា​បន្តបន្ទាប់​មក យ៉ាងណា​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា ពួក​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅ​តែ​មិន​ខ្លាចញញើត​ទេ​… តួយ៉ាង​ដូច​ជា មន្ត្រី​យោធា​ម្នាក់​ពាក់​សក្ដិ​៥​ម្នាក់ ឈ្មោះ​ពេញ​គឺ ថន ប៊ុ​ន​ធី គេ​ហៅ​ក្រៅ ធី បាញ់ ដែល​ជា​ឈ្មួញ​ដុះ​ស្លែ ប្រចាំ​ខេត្តក្រចេះ ល្បី​ខាង​ដឹក​ជញ្ជូន​ឈើ ទៅ​ស្រុក​យួន​។ បច្ចុប្បន្ន​នៅ​តែ បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ និង​ដឹក​ជញ្ជូន​ឈើ ទៅ​លក់​នៅ​ស្រុក​យួន ដូច​មុន​ដដែល ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ ឈ្មួញ​ឈើ​ឈ្មោះ ថន ប៊ុ​ន​ធី ហៅ ធី​បាញ់ បាន​បង្កើន​សកម្មភាព ដឹក​ជញ្ជូន​ឈើ​ប្រណីត តាម​រថយន្ត​យី​ឌុ​ប​ធំ​ៗ និង​រថយន្ត​សាំ​យ៉ុ​ង ជា​ច្រើន​គ្រឿង​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តក្រចេះ តាម​ផ្លូវជាតិ​លេខ​៧ យក​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន ក្នុងស្រុក​មេមត់ ដោយ​ឆ្លងកាត់ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​៣​ខេត្ត គឺ​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុង​ខេត្ត​យ៉ាង​រលូន​បំផុត​។ តាម​ប្រភព​ព័ត៌មាន បាន​ប្រាប់​ទៀត​ថា ក្រៅពី​ការ​រកស៊ី​ឈើ​ដោយ​ខ្លួនឯង​នោះ ឥឡូវនេះ​ទាហាន​សក្ដិ​៥ រកស៊ី​ឈើ​ដុះ​ស្លែ ធី បាញ់ ដែល​បាន​ស្គាល់ កន្លុកកន្លៀត​ច្បាស់ និង​ស្គាល់​មន្ត្រី​ៗ​ពាក់ព័ន្ធ​កាន់តែ​ច្រើន បាន​និង​កំពុង​អាង​ស្បែក ជា​មន្ត្រី​យោធា​មាន​លុយ ដោយ​បង្កើត​មុខរបរ​មួយ​បន្ថែម​ទៀត​គឺ គាត់​ធានា​ប៉ាវ​ផ្លូវ កាង​ឡាន​ដឹកឈើ ប្រចាំ​នៅ​ភូមិភាគ​ឦសាន​តែ​ម្ដង ឲ្យ​តែ​ឈ្មួញ​ឈើ​ណា​ហ៊ាន​ឲ្យ​តម្លៃ​ថ្លៃ អាច​កាត់កង​ទៅ បាន​ចំណេញ​ច្រើន ជំនួស​ឲ្យ​ការ​ដឹកឈើ​របស់​ខ្លួន​។

កន្លង​មក​មាន​ព័ត៌មាន​ថា សកម្មភាព​កាង​រថយន្ត ដឹក​ជញ្ជូន​ឈើ​ប្រណីត របស់​ក្រុម​ទាហាន ធី បាញ់ ក៏​ធ្លាប់​បាន​ប៉ះទង្គិច រហូត​ដល់​ការ​ផ្ទុះអាវុធ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក ហាក់ ហ៊ាន ព្រះរាជអាជ្ញា​រង អម​សាលាដំបូង ខេត្តក្រចេះ​ផង​ដែរ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ បណ្តាល​ឱ្យ​គ្រាប់កាំភ្លើង ផ្លា​តទៅ​ត្រូវ​ស្ត្រី​កូនខ្ចី​ម្នាក់​រង​របួស​គួរ​ឲ្យ​ភ័យ​ខ្លាច​។ សកម្មភាព​ដឹក​ជ​ញ្ចូ​ន​ឈើ​របស់​ក្រុម​ទាហាន ធី បាញ់ ដែល​ស្ទើរ​ក្លាយជា​ស្ដេចត្រាញ់​ឈើ នៅ​ខេត្តក្រចេះ​នោះ ក៏​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ជា​រឿយ​ៗ​ពួក​គេ តែងតែ​ប្រើប្រាស់​រថយន្ត​យី​ឌុ​ប​ពី​២ ទៅ​៣​គ្រឿង ដឹក​ជញ្ជូន​ឈើ​ប្រណីត ចេញពី​តំបន់​ស្រែ​ស្បូវ នៅ​ចំណុច​ព្រំប្រទល់​៣​ខេត្ត គឺ​ខេត្តស្ទឹងត្រែង​, មណ្ឌលគិរី និង​រតនគិរី ឆ្លងកាត់​តំបន់​ខ្លា​ស្ទុះ មក​លើ​ស្រុក​ស្នួល ឆ្ពោះទៅ​ស្រុក​យួន តាម​ច្រក​ជាំ​ក្រវៀន ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ចូល​ទៅ​ដល់ ចាប់ពី​ចំណុច​ស្ពាន​ជ្រាវ មាន​លោក​ឧកញ៉ា សឹ​ង្ហ សំ​អុល ជា​អ្នកម៉ៅការ​ប៉ាវ​ផ្លូវ នៅ​ចាំ​យក​លុយ ក្នុង​ឈើ​ប្រណីត​១​ម៉ែត្រគូប​ពី​៧០០ ទៅ​៨០០​ដុល្លារ​អា​មេ​រិ​ក យ៉ាង​ស្រួល​ផង​ដែរ​។

មិនតែប៉ុណ្ណោះ កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន មាន​ព័​ត៌​ថា ទាហាន​សក្ដិ​៥ រកស៊ី​ឈើ​ដុះ​ស្លែ ធី បាញ់ បាន​ដឹកឈើ​ប្រណីត ចេញពី​ចំណុច​ព្រែក​ប្រសព្វ​យក​ទៅ​លក់​យ៉ាង​រំភើយ​ចិត្ត ដោយ​ឥត​មានការ​រំខាន ពី​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​សោះឡើយ​។ ទាំងនេះ​ដែល​គេ​អាច​និយាយ​បាន​ថា ប្រហែលជា​លោក ធី បាញ់ ចេះ​មន្តអាគម បំបាំងកាយ ឬ​បំបាំង​ឡាន​យី​ឌុ​ប​ធំ​ៗ ដឹកឈើ​ពេញ​ៗ​ទេ​។ អ្វី​ដែល​ធ្វើ​ឲ្យ​សាធារណជន កាន់តែ​ឆ្ងល់​ថែម​ទៀត​នៅ​ត្រង់​ថា កន្លង​មក សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ឲ្យ​មន្ត្រី​ៗ​សមត្ថកិច្ច ឬ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវ​តែ​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ កុំ​ឲ្យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​នានា​ដូច​ជា បទល្មើស​ព្រៃឈើ​ជាដើម​។

អ៊ីចឹង​គេ​សួរ​ថា តើ​ហេតុ​អី​បានជា​មេ​ៗ​ទាហាន​ថ្នាក់លើ នៅ​តែ​បណ្ដោយ​ឲ្យ​ទាហាន​សក្ដិ​៥​ឈ្មោះ ថន ប៊ុ​ន​ធី ហៅ ធី បាញ់ បន្ត​រកស៊ី​ដឹកឈើ ស្ទើរ​រាល់​យប់​ថ្ងៃ​បែប​នេះ ? ឬ​មួយ​ក៏​ពួក​គាត់​ខ្លះ​មាន​អាថ៌​កំបាំង ឬ​ត្រូវ​មន្តអាគម​អី ពី​មន្ត្រី​ទាហាន​សក្ដិ​៥​រូប​នេះ ? ប្រជាពលរដ្ឋ រស់នៅ​ខេត្តក្រចេះ បាន​សួរ​គ្នា​លេង​ថា តិច​លោ​ដោយសារ​តែ ថន ប៊ុ​ន​ធី ហៅ ធី បាញ់ មានឈ្មោះ​ហៅ​ក្រៅ ស្រ​ដៀង​គ្នា​នឹង​ឈ្មោះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង ការពារ​ជាតិ (​មួយ ធី បាញ់​… មួយទៀត ទៀ បាញ់​…) ទេ​ដឹង​បានជា ទាហាន​សក្ដិ​៥ ធី បាញ់ អាច​រកស៊ី​ឈើ តាម​អំពើ​ចិត្ត​នោះ​…​? និង​ថាបើ​ឯកឧត្តម ផ្កាយ​មាស​៤ ទៀ បាញ់ មិន​ហ៊ាន​ប៉ះពាល់ ទាហាន​សក្ដិ​៥ ធី បាញ់ នោះ​ទេ​… ចុះ​ឯកឧត្តម ផ្កាយ​មាស​បួន សៅ សុខា ជា អគ្គមេបញ្ជាការ​ង នៃ​កង​យោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ជា​ប្រធាន គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ម៉េច​មិន​ចាត់ការ​ផង​ទៅ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រៃឈើ​នេះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុង​វេទិកា ស្តី​ពី​ការ​ការពារ និង​អភិរក្ស ធនធានធម្មជាតិ នៅ​វិមាន​សន្តិភាព បាន​មាន​ប្រសាសន៍​ថា ៖ « យើង​ពិនិត្យ​មើល​អ៊ីចេះ​… យើង​ចាប់​បាន តែ​អ្នករ​ម៉ិ​រ​ម៉ក់​… ប៉ុន្តែ​អា​អ្នកធំ​ពិតប្រាកដ អា​អ្នក​រកស៊ី​ពិតប្រាកដ ដែល​ជា​ម្ចាស់ ម្ចាស់​នៃ​មធ្យោបាយ​… គឺ​មិន​ដែល​រក​ឃើញ រក​មិនឃើញ​តា​ម៉​ង​… តើ​វា​នៅ​ណា​…​? អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា រឿង​នេះ​ត្រូវ​រៀបចំ​នូវ​ប្រព័ន្ធ​ព័ត៌មាន​ជាក់លាក់ នៃ​ការ​ស្រាវជ្រាវ​ជា​ពិសេស ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​… ហើយ​ដែល​ក្នុង​នោះ យើង​ក៏​ត្រូវ​មាន​វិធី ដើម្បី​ការពារ​នូវ​អ្នក​ដែល​ផ្តល់​ព័ត៌មាន ឱ្យ​យើង​ផង​ដែរ​… តួនាទី​នេះ​ឯកឧត្តម សៅ សុខា ត្រូវ​បន្ត​ទៅ​ទៀត យុទ្ធនាការ​នេះ មិន​អាច​កាត់​បន្ថយ​ទេ​… ៕ www.friendship-news.com

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់