ក្តីសង្ឃឹមជាថ្មីរបស់សម្តេចក្រុមព្រះ ចំពោះការរួបរួមកម្លាំងអ្នកស្នេហាជាតិ
រាជធានីភ្នំពេញ៖ ថ្មីៗរយៈពេលប៉ុន្មានខែ ចុងក្រោយមកនេះ នៅតែមានលេចឮ ព័ត៌មានដដែលៗ ស្ដីពីគម្រោងផ្លាស់ប្ដូរ តំណែងអភិបាល រាជធានីភ្នំពេញ ហើយដែលព័ត៌មាន្ដីពីការរកដកតួនាទិលោក ប៉ា សុជាតិវង្ស ចេញពីអភិបាលរាជធានីភ្នំពេញ…ហើយ នឹងដាក់មកវិញ នូវ លោករដ្ឋមន្ត្រីបរីស្ថាន សាយ សំអាល់ នោះបានធ្វើអោយក្បាលម៉ាស៊ីនរចនាសម្ព័ន្ធកាងារមួយចំនួនក្នុងសាលារាជធានីភ្នំពេញចាប់ផ្ដើមរំជើបរំជួល រកខ្នងបង្អែកថ្មីតែម្ដងដែលសូម្បីតែអំណាចគ្រប់គ្រងមន្ត្រីពីសំណាក់អភិបាលក្រុង ប៉ា សុជាតិវង្ស នោះទៅលើក្រុមមន្ត្រីជំនាញមួយចំនួន ឃើញហាក់ដូចជាគ្មានតម្លាភាព ដែលសូម្បីតែប្រធានគណនីយក្រុង ដូចមានឈ្មោះ លោក ប៊ុត សារ៉េត និង លោក វ៉ាសុធា នោះក៏ពុំបានស្ដាប់តាមបទបញ្ជារបស់អភិបាលរាជធានីអោយមានប្រសិទ្ធភាព១០០%ផងដែរ។ ហើយទាំងនេះបានសម្ដែងចេញអោយឃើញពីការមិនគោរព ឫ មានន័យគោរពតែនូវចំពោះមុខមាត់ប៉ុណ្ណោះ។ហើយដល់លុះខាងក្រោយខ្នង បែរជារលាស់គូទខ្ចាយមានន័យស្មើចូកដានជើងរបស់លោកនាយបោះចោលទាំងមិនទាន់បាត់បង់អំណាចផងនោះ ។
តាមមន្ត្រីដែលដើរតាមហែរហមគោរពស្វាម៉ីភ័ក្ត្រ និង អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានទម្លាយវិបត្តអោយយើងដឹងថា៖មានក្រុមមន្ត្រីបានលើក
ឡើងថា នៅចំពោះមុខអភិបាលរាជធានីបច្ចុប្បន្នមិនទាន់ទាំងមានការផ្លាស់ប្ដូរផង បែរជាបុគ្គល ប៊ុត សារ៉េត និង វ៉ា សុធា បានចាយរឹកលេងរាងយ៉ាងសម្បើមយក្ស ដាក់ក្រុមមន្ត្រីធ្វើការនៅសាលារាជធានីភ្នំពេញយ៉ាងជម្លើយ នឹងក្រអឺតក្រទមបំផុតរបៀបបែងចែកការងារ នឹង បក្ខពួកនិយម។
មិនតែប៉ុណ្ណោះ ក្រុមមន្ត្រីនូវ បានសំណូមពរលើកឡើងទៀតថា៖ បើសិនជាមានការដោះដូរ ផ្លាស់ប្ដូរតំណែង អភិបាលរាជធានីភ្នំពេញក្នុងពេលឆាប់ៗមែននោះគួរណាស់តែសូមលោកអភិបាលរាជធានីភ្នំពេញថ្មី មេត្តាត្រួតពិនិត្យកៅអី ឫ ធ្វើអធិការកិច្ចយ៉ាងប្រុងប្រយ័ត្ន ឲ្យខ្ពស់បំផុតទៅលើមន្ត្រីជំនាញ ២នាក់ ដែលល្បីឈ្មោះជាប់ជាជនសង្ស័យជាមេក្លោងប្រព្រឹត្តអំពើរពុករលួយដុះស្លែច្រើនឆ្នាំមកហើយនៅសាលារាជធានី ភ្នំពេញផង ។
បើតាមការប្រត្តិកម្មរបស់ក្រុមមន្ត្រីបានលើកឡើងចង្អុលចំៗឈ្មោះជនទាំងពីរនាក់នោះអោយដឹងទៀតថា៖ទីមួយឈ្មោះលោក ប៊ុត សារ៉េត តួនាទីជានាយកទីចាត់ការលទ្ធកម្មសាលារាជធានីភ្នំពេញ និង បុគ្គលទី២ គឺលោក វ៉ា សុធា ដែលតួនាទីជាប្រធានមន្ទីសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ របស់សាលារាជធានីភ្នំពេញ ហើយដែលគាត់កាន់អំណាចប្រព្រឹត្តអំពើពុករលួយដុះស្លែជិះសេះលែងដៃមកទល់ថ្ងៃនេះពឹតជាមិនធម្មតាមែន ។បានន័យថាក្ដោបអំណាចយ៉ាងមូលលើដៃ (បន្ទាប់ពីលោក កែប ជុតិមា ចូលនិវត្តន៍)។
បច្ចុប្បន្នដោយសារតែអំណាចកេងប្រវ័ញ្ចស៊ីឡាកពីលើជំនាញលទ្ធកម្មសព្វសារពើរបស់សាលារាជធានីទើបធ្វើអោយលោកប្រធានទាំងទ្វេរ គ្រប់ទឹកត្រូវប៉ាន ធ្វើមានបានមិនធម្មតា សល់ លុយ ឡាន ដីឡូ ភូមិគ្រឹះ វិល្លារ ដុល្លារគីបៗ រហូតគាត់ក្លាយទៅជា អ្នកមានទ្រព្យសម្បត្តិ យ៉ាងស្ដុកស្ដម្ភមហាសាល ហ៊ឺហារមិនចាញ់ឧត្តមមន្ត្រី ឧកញ្ញ៉ា និង អភិបាលក្រុងមុនៗចាស់ថ្មីក្នុងសាលារាជធានីភ្នំពេញ ប៉ុន្មាននោះទេ ។
ជាងនេះទៅទៀត បើតាមប្រភពបានឲ្យដឹងទៀតថា ៖ លេសពីក្រោមអំណាចរបស់លោក ប៊ុត សារ៉េត ជានាយកទីចាត់ការលទ្ធកម្ម សាលារាជធានីភ្នំពេញ និង ជាដៃគូរស្និទ្ធលោក វ៉ា សុធា ជាប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញនោះ តែងតែបានឃុបឃឹតគ្នាប្រើល្បិចកិបកេង ដកយកផលប្រយោជន៍ ទៅតាមជំនាញរៀងៗខ្លួន ពីគម្រោងសាងសង់រចនាសម្ព័ន្ធក្នុងក្រុងតាមខ័ណ្ឌនានា លូប្ប៊ីកេងប្រវ័ញ្ចយកថវិការបស់រដ្ឋ ដូចជា ការស្ថាបនាសួនច្បារ ការដាក់លូ និងការជួសជុល ស្ថាបនាផ្លូវថ្នល់ ស្ពាន ផ្លូវលំក្រវ៉ាត់ក្រុងជាដើម។ ហើយក្រៅពីនោះ នូវមានអំពើពុករលួយពីការរៀបចំ កែរលំអរ អំពូលភ្លើង… ជាដើម ។ល។ និង ។ល។ ហើយ ដែលទង្វើពុករលួយទាំងនេះ គឺវាបានដើរ ផ្ទុយពីគោលការណ៍កំណែរទម្រង់ពន្ធរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលកាណ៏របស់សាលារាជធានីភ្នំពេញយ៉ាងពេញបន្ទុកដែលបញ្ហានេះមិនគួរបើអភិ
បាលរាជធានី ភ្នំពេញ ដែលនៅមានអំណាចបច្ចុប្បមើលរំលងពីទង្វើអសមត្ថភាពរបស់បុគ្គលទាំងពីរនោះទេ ! ។
ប្រភពមន្ត្រីមួយចំនួន បាននិយាយរិះគន់ទៀតថា៖ លោក ប៉ា សុជាតិវង្ស មិនត្រឹមតែ មិនហ៊ានប៉ះពាល់ ដល់មន្ត្រីៗទាំង ២នាក់ នោះប៉ុណ្ណោះទេ… គាត់ថែមទាំងបិទភ្នែក បិទត្រចៀក បិទមាត់… ធ្វើមិនឃើញ មិនដឹង មិនឮ ទៀតផង ដែលគេពុំដឹងថា៖តើខ្នងបង្អែកគាត់នូវពីក្រោយនោះប៉ុណ្ណាទេទើបបានជាគាត់អាចនៅបន្តក្រាញអំណាចប្រព្រឹត្តអំពើពុករលួយមកទល់ម៉ោងនេះយ៉ាងស្ថិតស្ថេរនោះ។
ប្រភពក្រុមមន្ត្រីៗខ្លះ បាននិយាយទៀតថា៖ បើសិនជាមានការ ផ្លាស់ប្ដូរតំណែង អភិបាលរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះមែននោះក៏… សូមលោកអភិបាលថ្មី គួរតែពិនិត្យដកមន្ត្រីៗពុករលួយទាំង ២នាក់នោះផង ដើម្បីកុំឲ្យខូចឈ្មោះ ដល់លោកអភិបាលថ្មី ។
ដោយឡែកពាក់ព័ន្ធព័ត៌មានរសើបខាងលើការិយាយើង បានព្យាយាមសុំការទំនាក់ទំនងបំភ្លឺពីអស់លោក មន្ត្រីៗទាំង ២នាក់នោះផងដែរ… តែមិនអាចទាក់ទងបាន នៅឡើយក្នុងថ្ងៃនេះ ៕
ដោយ ស ថ្លា