ព័ស្តុតាងលើគោក ឬកណ្តាលវាល បង្ហាញឲ្យឃើញថា អំពើពុករលួយ និងបទល្មើសគេចពន្ធ ឋិត”ក្រោមក្លៀក”នាយករដ្ឋមន្ត្រី
ខេត្តព្រះវិហារ៖ បើទោះ គេអះអាង ថាក្រុមហ៊ុន ដួងស្រួច បានផ្អាក ដំណើរការ ជាបណ្ដោះ អាសន្ន រយៈពេល ពីរបីថ្ងៃ មកនេះ តែបើគេ គិតត្រឹម ព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០១៧ នេះជា រៀងរាល់ថ្ងៃ គេសង្កេត ឃើញមាន រថយន្ត បង្កុង រាប់សិបគ្រឿង ដឹកឈើ ហ៊ុបមកពី តំបន់នានា ក្នុងស្រុក ជាំក្សាន្ត ចូលទៅក្នុង រោងចក្រ អារឈើ របស់ ក្រុមហ៊ុន ដួងស្រួច ស្ថិតក្នុងភូមិ រំដោះស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ សកម្មភាព នេះបានលើក ទឹកចិត្ត ឲ្យមាន ការកាប់ ឈើជា ទ្រង់ទ្រាយ ធំដែល ក្រុមឈ្មួញ បានកេណ្ឌ កម្លាំង កម្មករកាន់ រណាយន្ត ចូលទៅ កាប់ឈើ នៅក្នុង ព្រៃក្រោម ការឃុបឃិត គ្នាជា ប្រព័ន្ធ ក្រោមលេស អភិវឌ្ឍន៍ គ្រួសារ យោធិន ។ ក្រុមហ៊ុន ដួងស្រួច បង្កើន ចលនា កាប់ឈើ ពីខាងក្រៅ ក្រោមរូបភាព អភិវឌ្ឍន៍ គ្រួសារ យោធិន យ៉ាងផុសផុល នៅគ្រប់ ទិសទី នៃស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ដោយពួកគេ បានដាក់ ម៉ាស៊ីនរ៉ៃ សម្រុក អារឈើ នៅទីតាំង ក្រុមហ៊ុន និងមានម៉ាស៊ីន អារឈើ ប្រមាណ ៧ទៅ៨ គ្រឿង ទៀតផង ដែលក្រុម ឈ្មួញដាក់ អារឈើ នៅខាងក្រៅ ក្រុមហ៊ុន ស្ថិតក្នុង ភូមិបារមី តេជោសែន ឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជារៀង រាល់ថ្ងៃ គេឃើញ មានរថយន្ត យីឌុប ខ្នាតយក្ស ដឹកជញ្ជូន ឈើចេញ ពីដីតំបន់ ក្រៅ ក្រុមហ៊ុន ដោយហែក ប៉េសេ ពីមេព្រៃ តាមរយៈ ក្រុមហ៊ុន ដួងស្រួច ដឹកយក ទៅលក់ នៅតាម បណ្ដា ខេត្តនានា ។ ប្រភព ព័ត៌មាន បានឲ្យ ដឹងថា ប៉េសេ មួយសន្លឹក ត្រឹម១៨ ម៉ែត្រគូប ប៉ុណ្ណោះ តែក្រុម ឈ្មួញដឹក ជាក់ស្ដែង ពី៤០ ទៅ៤៥ ម៉ែត្រគូប ។ ក្រុមហ៊ុន ដួងស្រួច បានដាក់ ពង្រាយ មេការជា ច្រើននាក់ កាប់ឈើ យ៉ាង អនាធិបតេយ្យ ក្នុងស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងនោះ គេលើក យកឈ្មោះ តែ៣នាក់ ប៉ុណ្ណោះ មកបង្ហាញ គឺឈ្មោះ ថៃ គឹមហេង ដែលជា ជំនួយការ ឯកឧត្ដម ស ថាវី អភិបាលខេត្ត ឧត្ដមានជ័យ ។ លោកពៅ និងលោក ប៉េងអាន ដែលពួក គេកំពុង ប្រកូក ប្រកាស ដឹកនាំ កម្លាំង និងរថយន្ត បង្កុង មកពី បណ្ដា ខេត្តនានា កាប់និងដឹក ជញ្ជូន ឈើយ៉ាង កក្រើកដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងខេត្ត ព្រះវិហារ ។ ព័ត៌មាន ខាងលើនេះ ប្រជាពលរដ្ឋ ក៏បាន សំណូមពរ សូមឯកឧត្តម នាយឧត្តម សេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជ អាវុធហត្ថ លើផ្ទៃ ប្រទេស និងជា ប្រធាន គណៈ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើ រួមទាំង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មេត្តា ត្រួតពិនិត្យ ក្រុមហ៊ុន ដួងស្រួច ដែលប្រើ អាជ្ញាប័ណ្ណ អភិវឌ្ឍន៍ គ្រួសារ យោធិន ខុសគោល ការណ៏ ។ ព្រោះបើ រង់ចាំ ចំណាត់ការ អភិបាល ខេត្តព្រះវិហារ ដែលជា អនុប្រធាន គណៈ កម្មការ ដែលទំនង ជាចាំត្រង ស្វែងរក ផលប្រយោជន៍ ពីបទល្មើស ព្រៃឈើ គឺពិតជា ពុំអាច ទប់ស្កាត់ បទល្មើស ព្រៃឈើ ដែលមាន ទ្រង់ទ្រាយ ធំរបស់ ក្រុមហ៊ុន ដួងស្រួច បានឡើយ ៕