12/22/2024 8:05:40 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
​លោក ស៊ុន សុធា មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដាក់​កុងត្រូល​យក​ប្រាក់​ពី ឈ្មួញ​!​
Aug 29 2016 1:26PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2462នាក់)


 
លោក សៅ សុខាមេប៉េអឹមលើផ្ទៃប្រទេស និងលោក ថង សាវុធ អភិបាលខេត្តរតនគិរី
បើកដៃឲ្យមេឈ្មួញឈើ ឈ្មោះ​ វ៉ាន់ ចាន្នី ហៅ ច្រឹប (រូបក្រោមឆ្វេង) ចាប់ផ្តើមរកស៊ីដឹកឈើ
ទៅលក់នៅស្រុកយួនឡើងវិញ។

 
ខេត្ត​រតនគិរី ៖ មេបញ្ជាការលើផ្ទៃប្រទេស លោក សៅ សុខាជាប្រធានគណះកម្មការជាតិបង្ក្រាបបទ
ល្មើសព្រៃឈើនៅទូទាំងប្រទេសនៅពេលនេះមិនបានចាត់វិធានបង្ក្រាបបទល្លើសព្រៃឈើរបស់មេ​ឈ្មួញ​ឈើឈ្មោះ វ៉ាន់ ចាន្នី ហៅចែ​ច្រឹប ដែល​មាន​ប្តី​ឈ្មោះ មិន ថុន ហៅ ខ្លាធំ ជា​នាយ​នគរបាល ប៉ុស្តិ៍​ច្រក​ខ្លាធំ និង​ឈ្មោះ​ថា​នដែលបង្កើតជាបក្ខពួកដើម្បីដឹកជញ្ជូនឈើយកទៅលក់នៅស្រុកយួន
ជារៀងរាល់យប់តាមច្រកអូរយ៉ាដាវ។
នៅពេលនេះ ក្រុមរបស់មេឈ្មួញឈ្មោះ ច្រឹប នេះបាន​ជួល​កម្មករ​ពី​ប្រទេស​យួនដែលមានជំនាញ
ខាងកាប់ និងអារឈើ ប្រមាណ​ជាង​១០០​នាក់ បាន​និង​កំពុង​ចាប់ផ្តើម​ធ្វើ​សកម្មភាព​កាប់​ឈើ​និង
ដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសជិតខាងមួយនេះឡើងវិញ​។ ក៏ប៉ុន្តែ លោក សៅ សុខានិង
មន្ត្រីក្រោមឱវាទរបស់លោកដែលទទួលបេសកម្មពីនាយករដ្ឋមន្ត្រី ហ៊ុន សែនដើម្បីចុះទៅបង្ក្រាប
បទល្មើសព្រៃឈើនៅខេត្តភាគឥសាន្ត ជាពិសេសខេត្តរតនគិរីដែលឈ្មួញឈើ ឈ្មោះ ច្រឹប និង ប្តីឈ្មោះ មិន ថុនជាមន្ត្រីនគរបាល ប៉ុស្តិ៍ច្រលខ្លាធំកំពុងដំណើរការជំនួញឈើយ៉ាងអាណាធិបតី
នោះ គឺលោក សៅ សុខានិងកូនចៅរបស់លោក មិនបានបង្ក្រាបតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី
នោះទេ។​
​សេចក្តីរាយការណ៍​ពីខេត្តរតនគិរីឲ្យដឹងថា ការកាប់បំផ្លាញ​ព្រៃឈើ នៅ ដែនជម្រកសត្វព្រៃ​លំផាត់​របស់ក្រុមនាងច្រឹបនិងស្វាមីនេះ បានចាប់ផ្តើម​ក​ក្រើក​ឡើង​វិញ​ម្តង​ទៀត ដោយកម្មករអារឈើទាំង
នោះប្រដាប់​ដោយរ​ណា​យន្ត ដែល​មាន​សម្លេង​ស្ងាត់ រួម​ទាំង​គោយន្ត​សម្រាប់​ដឹក​ឈើ​ចេញ​ជា​ច្រើន​គ្រឿង​ទៀត គឺ​ស្ថិតនៅ ចំណុច​អូរ​បោក អូរ​ច្រាប អូរផ្តៅ ក្នុងភូមិ​-​ឃុំ​សមុទ្រ​សេ​ដា​លើ​និង​សមុទ្រ​សេ​ដា​ក្រោម ជាពិសេស​ក្រុម​ឈ្មួញ បានរៀបចំ ឃ្លាំង​សម្រាប់​ស្តុក​ឈើ​ដែល​ពួកគេ​បាន​កាប់​លាក់ទុក​នៅ​ទីនោះ​ដើម្បី​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម ។​
​ប្រភព​បាន​អោយដឹងថា មេ​ឈ្មួញ​​ឈើ​ខុសច្បាប់​២​នាក់​បងប្អូន​គឺ​ឈ្មោះ ច្រឹប ប្តី​ឈ្មោះ​ មិន ថុន ហៅ ខ្លាធំ មេ​ប៉ុស្តិ​ខ្លាធំ​និងមេឈ្មួញម្នាក់ទៀត ឈ្មោះ ថា​ន នៅតែ​ឈ​លំដាប់​ជួរមុខ ក្នុង​ការកាប់​បំផ្លាញ ព្រៃ​កំពុងតែ​ដាក់​មេការ​ជា​ជនជាតិ​យួន​សម្រាប់​មើល​ការខុសត្រូវ និង​ដឹកឈើ ទៅកាន់​ប្រទេស​យួន ដែល​មានឈ្មោះ ឡែ​ប និង​ទុង​បាន​ដាក់​គ្រឿងចក្រ​និង​កម្មករ មាន​ទាំង​ខ្មែរ និង​យួន​ពេញ​ព្រៃ សហគមន៍ ក្នុង​ស្រុក​លំផាត់​តហូតដល់​ស្រុក​អូយ៉ាដាវ ខេត្ត​រតនៈគីរី គឺពួកគេកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការហាមឃាត់​ពី​សំណាក់​សមត្ថកិច្ច រួម​ទាំង​អាជ្ញាធរ​ណាមួយ​នោះឡើយ ហើយក្រុមមន្ត្រីកងរាជអាវុធហត្ថខេត្តក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថ​បញ្ជូនពីភ្នំពេញ
របស់លោក សៅ សុខាក៏មិនយកភ្នែកមើលក្រុមឈ្មួញឈើនិងមេឈ្មួញឈើឈ្មោះ ច្រឹបនេះដែរ។​
​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​រតនគិរី និង​លោក ផុន ខេមរិន្ទ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ថ្មី ឡើង​ជំនួស​លោក ជូ សុភ័ក្ត្រ​មិនទាន់​បាន​បង្ហាញ​ស្នាដៃ​ធំដុំ​ណាមួយ​ក្នុង​ការបង្ក្រាប​ជំនួញ ឈើ​ខុសច្បាប់​ក្នុង​ខេត្ត​រតនគិរី​នោះទេ​ហើយ​ពេល​ចូល​កាន់តំណែង ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​កន្លងមក​នេះ គេ​សង្កេតឃើញថា មន្ត្រី​ក្រោមបង្គាប់របស់លោកទាំងពីរនាក់ចេញ​ប្រតិបត្តិការ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់ ឈ្មួញ​តូចតាច​មួយ​ចំនួន​ប៉ុណ្ណុះ ប៉ុន្តែ​មិន​ដែល​ហ៊ាន ប៉ះពាល់​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ របស់ ស្រី ច្រឹប និងប្តីជាមន្ត្រីនគរបាលម្តងណា​ឡើយ​។​
​នរណាក៏ដឹង​ដែរថា មេ​ឈ្មួញរកស៊ី​ឈើ​ខុសច្បាប់​ឈ្មោះ ច្រឹប ប្តី​ឈ្មោះ មិន ថុន ហៅ ខ្លាធំ មេ​ប៉ុស្តិ៍​ខ្លាធំ និង​ឈ្មោះ ថា​ន បានធ្វើ​សកម្មភាព​រាន​ដីព្រៃ កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ឆ្លង​ទៅស្រុកយួន​ឡើង​ដុះ​ស្លែ​ទៅហើយ ក៏ប៉ុន្តែគ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​ទេ ព្រោះតែ​ក្រុមឈ្មួញនេះបានផ្តល់​ផលប្រយោជន៍ជូនសមត្ថកិច្ចទាំងនោះ​។​
​នៅពេលនេះ ​ក្រុម​ឈ្មួញ​ទាំងនោះ​កំពុង​ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ សម្រាប់​មន្ត្រី​ជំនាញរដ្ឋបាល
​ព្រៃឈើ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​លោក អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ព្រោះ​សូម្បី​តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ក៏​មិន​ដែល​ហ៊ាន​ក្អក ឬ
បង្ក្រាប ​សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​មេ​ឈ្មួញ​ឈ្មោះ ច្រឹប និង ប្តីឈ្មោះ មិន ថុនទាំង​នេះ​ទេ​។​
​នៅពេលនេះ ប្រជាពលរដ្ឋនៅខេត្តរតនគិរីកំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ចំណាត់ការ​របស់លោក សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​និង លោក ថង សាវុន អភិបាលខេត្ត​រតនគីរី តើ​មាន​វិធានការ​បែបណា ចំពោះ​បទល្មើស​កាប់​បំផ្លាញ​ព្រៃ ឈើ ស្ថិតនៅ
ចំណុចអូរ​បោក អូរ​ច្រាប អូរផ្តៅ ក្នុងភូមិ​-​ឃុំ​សមុទ្រ​សេ​ដា​លើ និង​សមុទ្រ​សេ​ដា​ក្រោម ដែល​មេ​ឈ្មួញ​ជួញ​ឈើ​ខុសច្បាប់​ឈ្មោះ ច្រឹប និងប្តី​ឈ្មោះ មិន ថុន ហៅ ខ្លាធំ មេ​ប៉ុស្តិ​ខ្លាធំ និង​ឈ្មោះ ថា​ន ដែល​ជួល​កម្មករ​ពី​ប្រទេស​យួន ប្រមាណ​ជាង​១០០​នាក់ ដែល​ប្រដាប់​ដោយរ​ណារ​​យន្ត ដែល​មាន​សម្លេង​ស្ងាត់ រួម​ទាំង​គោយន្ត សម្រាប់​ដឹក​ឈើ​ចេញ​ជា​ច្រើន​គ្រឿង​ទៀត​ជាពិសេស​ក្រុម​ឈ្មួញនេះ​បាន​រៀបចំ​ឃ្លាំង​សម្រាប់​ស្តុក​ឈើ​ដែល បាន​កាប់​លាក់ទុក​នៅ​ទីនោះ​ដើម្បី​ត្រៀម​ដឹកជញ្ជូន​បន្តទៅ​ប្រទេស​យួនតាមច្រកអូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោក ​ អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក
ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ៕​

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់