12/22/2024 8:15:29 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ធម្មិកោ ហៅ​របប​បច្ចុប្បន្ន​ថា «តិរច្ឆាន»
Aug 13 2016 3:03PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2311នាក់)


ខេត្ត​ព្រះ​សីហ​នុ ៖ លោក យ៉ឹ​ក យូ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ជំនួស​លោក គិ​ន លី ដែរ​បាន​ចូល​និវត្តន៍​។ លោក យ៉ឹ​ក យូ អតីត​ប្រធាន សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ផ្លាស់​ប្ដូរ ទៅ​កាន់​ជា​ប្រធាន សាខា​គយ និង​រដ្ឋាករ កំពង់​ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ត្រូវ​បាន​បែកធ្លាយ​ភាព​មិន​ក្រ​ក្រ​តី​មួយ​ចំនួន នៃ​ការ​ដឹកនាំ របស់​អង្គភាព​គយ តាំងពី​នៅ​ជា​ប្រធាន សាខា​គយ និង​រដ្ឋាករ ខេត្ត​ព្រះ​សីហ​នុ​។

ការ​ផ្លាស់​ប្ដូរ​តួនាទី​នេះ គេ​សង្ឃឹមថា នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន ដោយសារ​តែ លោក​យ៉ឹ​ក យូ ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​ថា បាន​ប្រព្រឹត្ត​នូវ អំពើ​ពុក​រលួយ យ៉ាង​ពេញបន្ទុក កាល​នៅ​ជា​ប្រធាន សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​។ ដូច្នេះ​ការ​ដែល លោក យ៉ឹ​ក យូ ទៅ​កាន់​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ កំពង់​ផែ​អន្តរជាតិ ក្រុងព្រះសីហនុ អាច​នឹង​យក​រូបមន្ត​ចាស់ ទៅ​ប្រើប្រាស់ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មានការ​លើក​ឡើង​ថា​លោក យ៉ឹ​ក យូ អតីត​ប្រធាន សាខា​គយ​ខេត្ត​ព្រះ​សីហ​នុ ដែល​ធ្លាប់​មានរឿង​អាស្រូវ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​ការ​ធ្វើ​ឲ្យ​បាត់​ចំណូល​ពន្ធ មិន​ត្រូវ​បាន​ដាក់​ពិន័យ បែរជា​ត្រូវ​បាន​តែងតាំង ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ កំពង់​ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ទៅ​វិញ​។

ការ​តែងតាំង​លោក យ៉ឹ​ក យូ មាន​មន្ត្រី​គយ​មួយ​ចំនួន ក៏​មិន​សប្បាយចិត្ត​ដែរ ដោយ​កន្លង​ទៅ​លោក​ដឹកនាំ​មាន​ភាព​អសកម្ម​បែប​បក្ខពួក​និយម​។ តាម​ការ​លើក​ឡើង ពី​ប្រភព​មន្ត្រីខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា​៖ ក្នុងអំឡុងពេល​ដែល លោក យ៉ឹ​ក យូ កាន់​តំណែង​ជា ប្រធាន​សាខា​គយ ខេត្ត​ព្រះ​សីហ​នុ គេ​សង្កេត​ឃើញ ក្រុម​ឈ្មួញ​មានឱកាស​ពេញលេញ ក្នុង​ការ​ដឹក​ជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់​ខេត្ត​ដោយ​រលូន​។ លោក យ៉ឹ​ក យូ ក្នុង​នាម​ជា​ប្រធាន​សាខា​គយ ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ស្និទ្ធ​ក្រោម​ឱវាទ ប្រមូល​លុយ​ពី​ឈ្មួញ ដោយ​មិន​ខ្វល់ ពី​ការ​កែទម្រង់ អ្វី​នោះ​ឡើយ​។

ដោយសារ​តែ ភ្លើង​ខៀវ​របស់ លោក យ៉ឹ​ក​យូ ទំនិញ​នាំ​ចូល ត្រូវ​បង់ពន្ធ​ខ្ពស់ បង់ពន្ធ​ជា​ប្រភេទ ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ ហើយ​បង់​ត្រឹមតែ​៣០​ទៅ​៤០ ភាគរយ ដែល​នាំ​ឲ្យ​រដ្ឋ ត្រូវ​បាត់បង់​ចំណូល​ពន្ធ រាប់​សិប​ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែ​ៗ តែ​ប្រាក់​ទាំងនោះ​ត្រូវ បាន​ធ្លាក់​ចូល​ហោប៉ៅ លោក យ៉ឹ​ក យូ និង​បក្ខពួក​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។

មតិ​មហាជន ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​ដែល​រៀបចំ​តំណែង​ឲ្យ​លោក យ៉ឹ​ក យូ ទៅ​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ជំនួស​លោក គិ​ន លី សង្ស័យ​ជា​ខ្សែ ឬ​ក៏​ជា​មនុស្ស​ស្និទ្ធ របស់​លោក អគ្គនាយក​គយ គុណ ញឹ​ម ផង​ក៏​មិនដឹង? ទើប​លោក យ៉ឹ​ក យូ មានឱកាស និង​មានសំណាង​បាន​ទៅ​កាន់​កន្លែង ខ្លាញ់​បែប​នេះ​។ ពាក់ព័ន្ធ​ករណី​ខាងលើ យើងខ្ញុំ​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក យ៉ឹ​ក យូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ផែ​អន្តរជាតិ ក្រុងព្រះសីហនុ នៅឡើយ​ទេ​ជុំវិញ​ករណី​នេះ​៕

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់