លោក អ៊ឹង ជាវែង ប្រធានការិយាល័យវិនិយោគ មិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយកគយត្រូវ ACU ឃាត់ខ្លួនករណីពុករលួយ
ចំណាត់ការរបស់និយ័តករទូរគមនាគមន៍កម្ពុជា «ចាញ់ប្រៀប» អំណាចទឹកលុយក្រុមហ៊ុនទូរស័ព្ទ ក្នុងរឿងប្រកួតប្រជែងឃោសនាបន្ថែមទឹកប្រាក់
ចំណាត់ការរបស់និយ័តករទូរគមនាគមន៍កម្ពុជា «ចាញ់ប្រៀប» អំណាចទឹកលុយក្រុមហ៊ុនទូរស័ព្ទ ក្នុងរឿងប្រកួតប្រជែងឃោសនាបន្ថែមទឹកប្រាក់ទោះបីនិយ័តករទូរគមនាគមន៍កម្ពុជាបានចេញសេចក្តីណែនាំបែបនេះដល់បណ្តាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តទាំងអស់រួចហើយក្តី ក៏រូបភាពការពិតជាក់ស្តែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុនទូរស័ព្ទចល័ត «Smart» បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មថែមលុយ៨០០០%ដល់អតិថិជនរបស់ខ្លួនសម្រាប់ការបញ្ចូលលុយចាប់ពី២ដុល្លារឡើងទៅដោយ «មិនខ្វល់» ឬមិនរវីរវល់ទៅនឹងសេចក្តីណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជានោះឡើយ ។អ្នកជំនាញខាងវិស័យទូរគមនាគមន៍បានលើកឡើងថា ការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរស័ព្ទដែលមិនគោរពច្បាប់ និងផ្ទុយពីគោលការណ៍ប្រកួតប្រជែងដោយស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍នោះ គឺនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់(អតិថិជន) ក៏ដូចជាចំណូលថវិកាជាតិ ។ ម្យ៉ាងទៀតក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺចំណាត់ការរបស់និយ័តករទូរគមនាគមន៍កម្ពុជា ក៏ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(MPTC) កំពុង«ចាញ់ប្រៀប»យ៉ាងខ្លាំងទៅនឹងអំណាចទឹកលុយរបស់ក្រុមហ៊ុនទូរស័ព្ទចល័តមួយចំនួន ឬសឹងទាំងអស់ក្នុងរឿងប្រកួតប្រជែងឃោសនាបន្ថែមទឹកប្រាក់តាមរបៀបភូតភរ បោកប្រាស់អតិថិជនជាអ្នកប្រើប្រាស់ ៕