12/22/2024 8:40:35 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោកស ខេងមិនត្រូវបណ្តោយឲ្យលោកចាន់ វណ្ណធឿន និងលោកអ៊ុំ ម៉ូនីបង្កើតបក្ខនិយមនិងពុករលួយនៅក្នុង នាយកដ្ឋាននគរបាលសេដ្ឋកិច្ច
Jul 5 2016 1:50PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2490នាក់)


រាជធានី​ភ្នំពេញ​ ៖ ចំពោះ​ប្រជាពលរដ្ឋ​ក៏ដូចជា អ្នក​រកស៊ី​ក្នុង​ក្រុង​ភ្នំពេញ គេ​ពុំ​ស្គាល់​លោក ប៊ុន សេរី ទេ តែ​ចំពោះ​មន្ត្រីរាជការ ទូ​ទាំង​ភ្នំពេញ​វិញ គេ​ស្គាល់  ប៊ុន សេរី ច្បាស់​ដូច​ថ្ងៃ​អញ្ចឹង គ្រាន់តែ​គេ​ឮសូរ​ឈ្មោះ ប៊ុន សេរី គេ​ស្គាល់​ដល់​គ្រឿង​ក្នុងប្រ​ម៉ាត់ ថ្លើម​របស់ ប៊ុន សេរី ដែល​ពូកែ​ខាង​ជំនាញ​ពុករលួយ​ស្អុយគគ្រុក​ដូច​ប្រហុក​ជះ​ក្លិន អា​សោច​ន៍​ពាសពេញ​ក្រុងភ្នំពេញ ។​

​ចំពោះ​អ្នក​ខ្លះ​ទៀត គេ​ឱ្យឈ្មោះ ប៊ុន សេរី ថា ជា​អធិរាជ​ស្តេច​លុយ​ច​ប្រចាំ​សាលាក្រុង​ភ្នំពេញ ដែល​គ្មាន​វត្ថុ​ស័ក្តិ​សិទ្ធ ណាមួយ​អាច​មក​វ៉ៃ​បំបែក​កំចាត់​កំចាយ រូបមន្ត​ពុករលួយ​របស់ ប៊ុន សេរី បានឡើយ ។​

​ពី​ដើមឡើយ​ក៏​ដូច​សព្វថ្ងៃ​នេះ​ដែរ ប៊ុន សេរី គឺ​គេ​ក៏​ប្រដូច​ទៅ​នឹង​សត្វ​លា តែ​បែរជា​មាន​មហិច្ឆតា​ទាញ​ស្បែក​ខ្លា​មក ពាក់​បន្លាច​គេ​បន្លាច​ឯង​ពេញ​ក្រុងភ្នំពេញ ហើយ​ក៏​នៅតែ​ខំ​ប្រឹងប្រែង​បូម​បឺត​ជញ្ជក់​ឈាម​ជាតិ មិន​ឆ្អែត​មិន​ឆ្អន់ មិន​ខ្លាច​បែក ពោះ​ទេ​ឬ លោក ប៊ុន សេរី ដ៏​មហិមា ។​

​រាល់​ប្រភពព័ត៌មាន សុទ្ធសឹង​ត្រូវបាន​ចោទប្រកាន់​ទាំង​ស្រុង​ទៅលើ​លោក ប៊ុន សេរី ថា ជា​មនុស្ស​ប៉ិនប្រសព្វ​ពូកែ​ផុត លេខ​ក្នុង​រឿង​ជំនាញ​ពុករលួយ​ហើយ ប៊ុន សេរី បាន​ប្រើ​រូបមន្ត​វចនានុក្រម​ពុករលួយ​ជា​ខ្សែចង្វាក់​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ ជុំវិញ​សាលាក្រុង​ភ្នំពេញ គឺ​គេច​មិន​រូ​ច​ពី​សំណាញ់​របស់​ក្រុម ប៊ុន សេរី ឡើយ ។​

​គេ​តែងតែ​និយាយ​ជារឿយៗ​សឹង​រិច​អណ្តាត​ទៅហើយ អំពី​ករណី ប៊ុន សេរី នេះ​ថា តើ​មាន​បារមី​អ្វី​មក​រារាំង​ពាំង ឃាំង លោក ប៊ុន សេរី មិន​ឱ្យ​គេ​ចាក់​ការ ប៊ុន សេរី បាន​នោះ ធ្វើ​អ្វី ប៊ុន សេរី មិនកើត​មែន គ្រប់​តែ​ចៅហ្វាយក្រុង តាំងពី ជំនាន់​លោក ជា សុផារ៉ា​, កែប ជុតិមា មកដល់ ប៉ា សុជាតិ​វង្ស នៅតែ ប៊ុន សេរី ដើរ​ពើងទ្រូង​ធ្វើ​ស្តេចត្រាញ់​កាន់​ឃ្លាំង​លុយ យ៉ាង​រំភើយ​ដដែល ។​

​មានមតិ​ច្រើន​សម្បើម​ណាស់ គេ​សំណូមពរ​យ៉ាងទទូច​ឱ្យ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួសរាន់​ពិនិត្យ​សកម្ម ភាព​ការងារ​របស់ ប៊ុន សេរី ជាបន្ទាន់ ដើម្បី​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​នេះ​ថា ជា​រឿង​ដែល​មាន​ភស្តុតាង​ត្រូវ​ចោទ ប្រកាន់ ប៊ុន សេរី ជា​មេខ្លោង​ពុករលួយ​ប្រចាំ​សាលាក្រុង​ភ្នំពេញ មែន​ឬ​មិនមែន ។​

​ប្រសិន​ណា ប៊ុន សេរី បាន​ប្រព្រឹត្ត​បទល្មើស​ពុករលួយ​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​មាន​ភស្តុតាង​រឹងមាំ ប្រាកដជា​មិន​អាច រួចខ្លួន​ពី​សំណាក់​ច្បាប់​បានឡើយ បើទោះបី ប៊ុន សេរី មាន​ខ្នង​ក្រាស់​ជា​បង្អែក​យ៉ាងណាក៏ដោយ​ក៏​ទប់​មិន​ជាប់​ពី​ព្រនង់​ច្បាប់ បាន​ជាដាច់ខាត ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប៊ុន សេរី មកទល់ពេលនេះ គេ​ថា គាត់​មាន​អាយុ​ជិត ៧០​ឆ្នាំ ហើយ​មិន​ទាន់​ចូលនិវត្តន៍​ទៀត នៅ​ប្រឹង​ធ្វើ​មុខ​ក្រាស់​ក្រាញននៀល​ធ្វើឱ្យ​គេ​ស្អប់ខ្ពើម​ពេបជ្រាយ​ពេញ​សាលាក្រុង ឬមួយ ប៊ុន សេរី ប្រុង​ធ្វើ​ការ​នៅ​សាលា ក្រុង​អស់​មួយជីវិត ? ។​/

 

bunserey_w1

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់