5/16/2024 5:33:54 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
អគ្គនាយកដ្ឋានកាំកុងត្រូល គ្រោងនាំចូលរថយន្តបំពាក់ឧបករណ៍ចល័ត ពិសោធន៍សារធាតុគីមី និងមេរោគនៅក្នុងម្ហូបអាហារ
Jul 5 2016 1:44PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2167នាក់)


  
 

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពេល​ពួក​គាត់​បាន​ទៅ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភាគី​ក្រុមហ៊ុន ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ថ្លៃ​ដី ឲ្យ​ពួក​គាត់​គ្រប់​ចំនួន តែ​ភាគី​ក្រុមហ៊ុន​មិន​បាន​មក​ជួប ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ ជាមួយ​ពួក​គាត់​នោះ​ឡើយ​។ រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​កើតទុក្ខ​មិន​សុខចិត្ត​នឹង​រក​ដំណោះស្រាយ​រួម​គ្នា​មួយ​ដែល​មាន​ពីរ​ដំណាក់កាល​ទី​១-​គឺ​លើកគ្នា​ឡើង​មក​សាលាខេត្ត​កំពត សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរា​គម​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន ជូន​ដល់​ពួក​គាត់​ដែល​ត្រូវ​ក្រុមហ៊ុន​ជំពាក់​ថ្លៃ​ទិញ​ដី​។

ចំពោះ​ដំណាក់កាល​ទី​២- បើ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​មិន​ចេញ​ពួក​គាត់​នឹង​លើកគ្នា​ឡើង​ទៅ​តវ៉ា​ដល់​មុខ​ផ្ទះ​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​សម្តេច​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់​។ ប្រភព​ដដែល​បាន​លើក​ឡើង​នូវ​មតិ​សំណូមពរ​ពី​បុគ្គលិក កម្មករ ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ប្រេងឥន្ធនៈ​នេះ​ដែរ​ថា សូម​ឲ្យ​ក្រុមហ៊ុន​នេះ​គោរព​ច្បាប់​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​ការងារ​របស់​ក្រសួង​ផង ដោយ​មូលហេតុ​នេះ​ហើយ បានជា​មាន​កម្មករ និង​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​នេះ​ខ្លះ មិន​ទាន់​បាន​បើកប្រាក់​ថ្លៃ ឈ្នួល​ពលកម្ម​គ្រប់គ្រាន់ ដោយ​មាន​អ្នក ខ្លះ​ពីរ​ខែ​ក៏​មាន ខ្លះ​បី​ខែ​ក៏​មាន ដែល​មិន​ទាន់​បាន ទទួល​ប្រាក់ខែ ពលកម្ម របស់​ខ្លួន​នៅឡើយ​។

រីឯ​ពលរដ្ឋ​ខ្លះ បាន​លើក​ឡើង​នៅ​បញ្ហា​សាងសង់ រោងចក្រ​ស្តុ​ប​ប្រេងឥន្ធនៈ​នេះ បាន​ជាប់​ពាក់ព័ន្ធ នៅ​ផល​ប៉ះពាល់​ព្រៃកោងកាង បរិស្ថាន​ឆ្នេរសមុទ្រ​ផង​។ មិនតែប៉ុណ្ណោះ គេ​ឃើញ​ក្រុមហ៊ុន​នេះ​កាយ​ដី​ភ្នំ​ស្ថិត​នៅ​ក្នុងភូមិ​ច​ង្ហោ​ន ខាងជើង​ផ្លូវជាតិ​លេខ​៣ ដែល​ឋិត​ក្នុង​ឃុំ​ព្រែក​ត្នោត​នេះ ដឹក​ទៅ​ចាក់​លុប​ដី​ព្រៃ​លិច​ទឹក​រាប់រយ​ហិ​កតា​នៅ​ក្បែរ​មាត់សមុទ្រ ដែល​ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ គេ​ពុំដែល​ឃើញ​មាន ចំណា

ប្រជាពលរដ្ឋ​បាន​បន្ត​ថា ពីព្រោះ​នៅ​ក្នុង​តំបន់​នេះ មានព្រៃ​លិច​ទឹក​រាប់រយ​ហិ​កតា កន្លង​មក​ត្រូវ​បាន​គេ​ឈូស​ឆាយ និង​ចាក់​លុប​ដែល​ជាប់​ពាក់​ពន្ធ​ជាមួយ ស្ថាប័ន​ជលផល​ផង​ដែរ​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​រោងចក្រ​នោះ ពេល​និយាយ​ប្រាប់់​អ្នក​សារព័ត៌មាន​ម្តង​ៗ ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច ស្ទើ​មិន​ហា៑ន​និយាយ​ទេ គឺ​ពួក​គាត់​ខ្លាច​ពី​សុវត្ថិភាព​របស់​គាត់ ព្រោះ​ក្រុម​សន្តិសុខ លោក​ឧកញ៉ា ទ្រី ភាព សុទ្ធសឹងតែ​ជា​ទាហាន ការពារ​ទាំងអស់ មិន​មាន​សន្តិសុខ​ឯកជន នោះ​ទេ​។ ទាក់ទិន​ករណី​ពលរដ្ឋ រង​ភាព​អយុត្តិធម៌​នេះ​ដែរ អ្នក​សារព័ត៌មាន មិន​ទាន់​រក​ការ​បំភ្លឺ​ពី​ភាគី​ក្រុមហ៊ុន​បាន​ទេ ចំណែក​លោក គង់ ប៊ុ​ន​រ៉ា ដែល​ជា​មេឃុំ​ព្រែក​ត្នោត មិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​រសៀល​ម៉ោង​១​និង​២៥​នាទី ថ្ងៃ​ទី​២៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧​នេះ ដោយ​ទូរស័ព្ទ​ខ​ល​ចូល​២​ដង​ហើយ មិន​មាន​អ្នក​លើក​។

ដោយ​មិន​អា​ចប​ភ្លឺ​ពី​លោក​មេឃុំ ភ្នាក់ងារ សារព័ត៌មាន ទំនាក់ទំនង​ទៅ​លោក នាក់ សុវណ្ណ​រី អភិបាលស្រុក​ទឹកឈូ ដោយ​តាម​រយៈ​ទូរស័ព្ទ​ខ​ល​ចូល​រហូត​ពីរ​លើក​ហើយ​មិន​មាន​អ្នក​លើក​ដូច​គ្នា​។ នៅ​ក្នុង​ពេល​បំពេញភារកិច្ច​ផ្តិត​យក​រូបភាព​ទីតាំង និង​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​ដែរ មានការ​ប៉ះពាល់​ពាក្យ​សម្ដី​ខ្លះ​ជាមួយ​ក្រុម​សន្តិសុខ ដោយ​ពួក​គេ​បាន​មក​ហាមឃាត់​មិន​ឲ្យ​ថត ក៏​ប៉ុន្តែ​ភ្នាក់ងារ សារព័ត៌មាន មិន​បាន​ចូល​ទៅ​ក្នុង​របង​ក្រុមហ៊ុន​នោះ​ទេ គឺ​ថត​ពីលើ​ផ្លូវលំ​សារ​ធារ​ណៈ​ប៉ុណ្ណោះ ក្រុម​សន្តិសុខ​រូប​នោះ​ថែម​ទាំង​មក​គំរាមកំហែង​ឲ្យ​លុប​រូបភាព​ទៀត​ផង​ដែរ យ៉ាងណា​ក៏​ដោយ ការ​គំរាមកំហែង​របស់​សន្តិសុខ​មិន​អាច ធ្វើ​អ្វី​ដល់​អ្នក​សារព័ត៌​មានបាន​ទេ ព្រោះ​អង្គភាព​សារព័ត៌មាន​ធ្វើ​តាមតែ​វិជ្ជាជីវៈ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​៕ ប្រភព ៖ VD7

 

ព័ត៌មានគួរចាប់អារម្មណ៍

បែងទឹកភ្លៀងល្មើសច្បាប់ បើកលេងដោយសេរីចំកណ្តាលទី ក្រុងភ្នំពេញ អាជ្ញាធរមិនបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែងទឹកភ្លៀងល្មើសច្បាប់ បើកលេងដោយសេរីចំកណ្តាលទី ក្រុងភ្នំពេញ អាជ្ញាធរមិនបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី? (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់