លោក អ៊ុំ មុនី ចាត់តាំងឲ្យលោក សាន សាធុការ ប្រមូលលុយពី បទល្មើសសេដ្ឋកិច្ច យកទៅបង់ជូនថ្នាក់លើ តាមរបៀបពុករលួយ
ខេត្តកំពត ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ពេលពួកគាត់បានទៅធ្វើការទំនាក់ទំនងជាមួយភាគីក្រុមហ៊ុន ដើម្បីទាមទារឲ្យក្រុមហ៊ុនសងថ្លៃដី ឲ្យពួកគាត់គ្រប់ចំនួន តែភាគីក្រុមហ៊ុនមិនបានមកជួប ដើម្បីដោះស្រាយបញ្ហាខាងលើ ជាមួយពួកគាត់នោះឡើយ។ រហូតមកដល់ពេលនេះ ពួកគាត់កើតទុក្ខមិនសុខចិត្តនឹងរកដំណោះស្រាយរួមគ្នាមួយដែលមានពីរដំណាក់កាលទី១-គឺលើកគ្នាឡើងមកសាលាខេត្តកំពត សុំឲ្យអាជ្ញាធរខេត្តជួយអន្តរាគមរកដំណោះស្រាយជាមួយក្រុមហ៊ុន ជូនដល់ពួកគាត់ដែលត្រូវក្រុមហ៊ុនជំពាក់ថ្លៃទិញដី។
ចំពោះដំណាក់កាលទី២- បើអាជ្ញាធរខេត្តដោះស្រាយមិនចេញពួកគាត់នឹងលើកគ្នាឡើងទៅតវ៉ាដល់មុខផ្ទះសម្តេចតេជោ ហ៊ុន សែន ឲ្យសម្តេចជួយរកយុត្តិធម៌ដល់ពួកគាត់។ ប្រភពដដែលបានលើកឡើងនូវមតិសំណូមពរពីបុគ្គលិក កម្មករ ដែលធ្វើការនៅក្នុងរោងចក្រប្រេងឥន្ធនៈនេះដែរថា សូមឲ្យក្រុមហ៊ុននេះគោរពច្បាប់ការងារឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈការងាររបស់ក្រសួងផង ដោយមូលហេតុនេះហើយ បានជាមានកម្មករ និងបុគ្គលិកដែលបម្រើការងារនៅក្នុងរោងចក្រនេះខ្លះ មិនទាន់បានបើកប្រាក់ថ្លៃ ឈ្នួលពលកម្មគ្រប់គ្រាន់ ដោយមានអ្នក ខ្លះពីរខែក៏មាន ខ្លះបីខែក៏មាន ដែលមិនទាន់បាន ទទួលប្រាក់ខែ ពលកម្ម របស់ខ្លួននៅឡើយ។
រីឯពលរដ្ឋខ្លះ បានលើកឡើងនៅបញ្ហាសាងសង់ រោងចក្រស្តុបប្រេងឥន្ធនៈនេះ បានជាប់ពាក់ព័ន្ធ នៅផលប៉ះពាល់ព្រៃកោងកាង បរិស្ថានឆ្នេរសមុទ្រផង។ មិនតែប៉ុណ្ណោះ គេឃើញក្រុមហ៊ុននេះកាយដីភ្នំស្ថិតនៅក្នុងភូមិចង្ហោន ខាងជើងផ្លូវជាតិលេខ៣ ដែលឋិតក្នុងឃុំព្រែកត្នោតនេះ ដឹកទៅចាក់លុបដីព្រៃលិចទឹករាប់រយហិកតានៅក្បែរមាត់សមុទ្រ ដែលស្ថិតក្នុងភូមិឃុំខាងលើ គេពុំដែលឃើញមាន ចំណា
ប្រជាពលរដ្ឋបានបន្តថា ពីព្រោះនៅក្នុងតំបន់នេះ មានព្រៃលិចទឹករាប់រយហិកតា កន្លងមកត្រូវបានគេឈូសឆាយ និងចាក់លុបដែលជាប់ពាក់ពន្ធជាមួយ ស្ថាប័នជលផលផងដែរ។ ចំណែកប្រជាពលរដ្ឋដែលរស់នៅជិតរោងចក្រនោះ ពេលនិយាយប្រាប់់អ្នកសារព័ត៌មានម្តងៗ ស្ថិតក្នុងភាពភ័យខ្លាច ស្ទើមិនហា៑ននិយាយទេ គឺពួកគាត់ខ្លាចពីសុវត្ថិភាពរបស់គាត់ ព្រោះក្រុមសន្តិសុខ លោកឧកញ៉ា ទ្រី ភាព សុទ្ធសឹងតែជាទាហាន ការពារទាំងអស់ មិនមានសន្តិសុខឯកជន នោះទេ។ ទាក់ទិនករណីពលរដ្ឋ រងភាពអយុត្តិធម៌នេះដែរ អ្នកសារព័ត៌មាន មិនទាន់រកការបំភ្លឺពីភាគីក្រុមហ៊ុនបានទេ ចំណែកលោក គង់ ប៊ុនរ៉ា ដែលជាមេឃុំព្រែកត្នោត មិនអាចទំនាក់ទំនងបានទេនៅរសៀលម៉ោង១និង២៥នាទី ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧នេះ ដោយទូរស័ព្ទខលចូល២ដងហើយ មិនមានអ្នកលើក។
ដោយមិនអាចបភ្លឺពីលោកមេឃុំ ភ្នាក់ងារ សារព័ត៌មាន ទំនាក់ទំនងទៅលោក នាក់ សុវណ្ណរី អភិបាលស្រុកទឹកឈូ ដោយតាមរយៈទូរស័ព្ទខលចូលរហូតពីរលើកហើយមិនមានអ្នកលើកដូចគ្នា។ នៅក្នុងពេលបំពេញភារកិច្ចផ្តិតយករូបភាពទីតាំង និងសកម្មភាពរបស់ក្រុមហ៊ុននេះដែរ មានការប៉ះពាល់ពាក្យសម្ដីខ្លះជាមួយក្រុមសន្តិសុខ ដោយពួកគេបានមកហាមឃាត់មិនឲ្យថត ក៏ប៉ុន្តែភ្នាក់ងារ សារព័ត៌មាន មិនបានចូលទៅក្នុងរបងក្រុមហ៊ុននោះទេ គឺថតពីលើផ្លូវលំសារធារណៈប៉ុណ្ណោះ ក្រុមសន្តិសុខរូបនោះថែមទាំងមកគំរាមកំហែងឲ្យលុបរូបភាពទៀតផងដែរ យ៉ាងណាក៏ដោយ ការគំរាមកំហែងរបស់សន្តិសុខមិនអាច ធ្វើអ្វីដល់អ្នកសារព័ត៌មានបានទេ ព្រោះអង្គភាពសារព័ត៌មានធ្វើតាមតែវិជ្ជាជីវៈរបស់ខ្លួនតែប៉ុណ្ណោះ៕