គណៈប្រតិភូគណបក្សហ៊្វុនស៊ិនប៉ិច យាង និងអញ្ជើញទស្សនកិច្ច នៅប្រទេសចិន
ខេត្តសៀមរាប ៖ មានការលើកឡើងថា អំពើពុករលួយនៅអង្គភាពអគ្គីសនីខេត្តសៀមរាប ដែលមានលោក គង់ ពុទ្ធី ជាប្រធានចាប់តាំងពីឆ្នាំ២០១៣ មកនេះគឺមានទំហំធំធេងណាស់ ដែលធ្វើឲ្យបាត់បង់ថវិកាជាតិក្នុងឆ្នាំៗរាប់ពាន់លានរៀល។ ប៉ុន្តែសកម្មភាពនេះ មិនត្រូវបានក្រុមអធិការកិច្ច និងក្រុមសវនកម្ម របស់អគ្គីសនីកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ រកមិនឃើញ ដោយសារលោកប្រធាន គង់ ពុទ្ធី គាត់ពូកែរៀបចំរបាយការណ៍ចំណូល ចំណាយកុហកថ្នាក់លើមានជំនាញខ្ពស់ និងសហការផ្ទៃក្នុងល្អក្នុងការចែកគ្នាដោយសម្ងាត់។
សកម្មភាពប្រព្រឹត្តអំពើពុករលួយ របស់លោកប្រធានអគ្គីសនី គង់ ពុទ្ធី កន្លងមកគឺមានការចូលរួមពីលោកអនុប្រធានអង្គភាពទាំង៣រូប និងប្រធានគណនេយ្យផងដែរ។ នេះបើតាមគេហទំព័រ ក្នុងស្រុកមួយបានចេញផ្សាយ នៅថ្ងៃទី១៨ កុម្ភៈ ម្សិលមិញ។ ការប្រព្រឹត្ត អំពើពុករលួយ របស់លោកប្រធាន និងបក្ខពួកនាពេលកន្លងមកតាមរយៈការកេងបន្លំចំណូលភ្លើង ដែលមួយខែៗកិបកេងបានមិនតិចជាង១០០លានរៀល។
ក្រៅពីនោះពួកគេ បានកិបកេងថវិកាចំណាយលើការកសាងថែទាំជួសជុល និងតបណ្ដាញអគ្គីសនី រួមនឹងការកេងបន្លំ ការចំណាយផ្នែករដ្ឋបាល ប្រាក់បេសកកម្ម របស់មន្ត្រីក្នុង១ឆ្នាំ បាត់ប្រាក់រាប់រយលានរៀលថែមទៀត។ ហើយប្រាក់ដែលគេកិបកេង ត្រូវលោកប្រធាន និងបក្ខពួកចែកគ្នា ស៊ីចាយយ៉ាងសប្បាយហ៊ឺហាធ្វើមានបានរៀងៗខ្លួន។
ចំពោះមន្ត្រីដែលមិនមែនជាបក្ខពួករបស់លោកប្រធានគឺគ្មាននរណាម្នាក់ ទទួលបានផលប្រយោជន៍ ពីការប្រព្រឹត្តអំពើពុករលួយខាងលើទេ ហើយក៏មិនហ៊ានប្រឆាំងតវ៉ារឿងទាមទារចំណែកផលដែរ។ ទោះបីលោកប្រធាន គង់ ពុទ្ធី ស៊ីច្រើនជាងមន្ត្រីសំខាន់ៗនៅក្នុងអង្គភាពក៏ដោយ ដោយសារពួកគាត់យល់ថា លោកប្រធាន គង់ ពុទ្ធី ជាមនុស្សស៊ីចេះចែករំលែក ណាមួយលោកប្រធានក៏យកទៅបែងចែកជូនថ្នាក់លើខ្លះៗដែរ។
ដូច្នេះទើបបានជា លោក គង់ ពុទ្ធី មានវាសនាធ្វើជាប្រធានអង្គភាព អគ្គីសនីខេត្តសៀមរាប លើសអាណត្តិ បានជាង៤ឆ្នាំមកនេះ ប៉ុន្តែសម្រាប់មន្ត្រីមួយចំនួន ជាពិសេសមន្ត្រីតូចតាចគឺពួកគាត់មិនបានទទួលផលប្រយោជន៍អ្វីក្រៅ តែពីប្រាក់ខែ ហើយខំធ្វើការប្រៀបបាននឹងខ្ញុំបម្រើឲ្យអង្គភាព និងលោក គង់ពុទ្ធី និងបក្ខពួក។
ចំណែករាល់ការងារ ដែលមានប្រយោជន៍ធំៗគឺលោក គង់ ពុទ្ធី ផ្ដល់ឲ្យតែមនុស្សជំនិតខ្លួន។ រហូតដល់ពេលនេះ ដោយសារអំពើពុករលួយ បានធ្វើឲ្យ លោក គង់ ពុទ្ធី ក្លាយជាអ្នកមានទ្រព្យដ៏ស្ដុកស្ដមមិនចាញ់ឈ្មួញល្បីៗ នៅក្នុងខេត្តសៀមរាបប៉ុន្មានទេ ទោះបីលោកមិនបានបញ្ចេញដើមទុនក៏ដោយ។
ករណីនេះគួរណាស់តែលោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងស្ថាប័នពាក់ព័ន្ធគួរបើកការស្រាវជ្រាវករណីនេះឲ្យបាន ស៊ីជម្រៅ និងរកឃើញការពិតជាមិនខាន។ ពាក់ព័ន្ធករណីខាងលើនេះ នៅមិនទាន់ ទទួលបានការ បកស្រាយបំភ្លឺពីអង្គភាពអគ្គិសនី សៀមរាប នៅឡើយទេ នៅព្រឹកថ្ងៃ១៩ កុម្ភៈនេះ៕