11/28/2023 10:35:33 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​លាតត្រដាង​
Apr 19 2016 10:18AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 3403នាក់)


 

តាម​ប្រភព​ព័ត​មាន​ពី​អ្នក​រត់​តាក់ស៊ី​និង​អ្នកបើក​រថយន្ត​ឈ្នួល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយ​ប៉ែត មក​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា​៖ មន្ត្រី​គយ​ដែល​ដាក់​ប៉ុស្ដិ៍​ជជុះ​នៅ​ចំណុច​ផ្លូវ​៥០ ភូមិ​កូនដំរី ក្រុង​ប៉ោយប៉ែត កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ជំរិត​យក​លុយ​ពី​ពួក​គាត់​តាម​អំពើ​ចិត្ត​។ មន្ត្រី​គយ​ប្រចាំ​កុងត្រូលជជុះ​នេះ បាន​តម្រូវឲ្យ​ក្រុម​អ្នក​រត់​តាក់ស៊ី និង​អ្នកបើករថយន្ត​ដឹក​ទំនិញ​បង់លុយ​ក្នុង​១​ខែ​ពី​១៥០​ទៅ​២០០​ដុល្លារ​ដោយ​ពុំ​មាន​វិក្កយបត្រ​ត្រឹមត្រូវ ។

​ប្រសិនបើ​អ្នក​រត់​តាក់ស៊ី​និង​អ្នកបើករថយន្ត​ដឹក​ទំនិញ​ពុំមាន​ទំនាក់ទំនង​ជា​មុន​ជាមួយ​មន្ត្រី​គយ ដែល​ឈរជើង​នៅ​កុងត្រូលជជុះ​ចំណុច​ផ្លូវ​៥០ ភូមិ​កូនដំរី​ទេនោះ ប្រាកដ​ជា​ត្រូវ​ប្រឈម​នឹង​ការដេញ​បង្ក្រាប ។​
​បើ​តាម​មន្ត្រី​គយ ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ខ្សឹប​ឲ្យដឹងថា​៖ ក្រោយ​ពេល​មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ​រួចមក លោក ឆែ សុធា និង​បក្ខពួក​មួយ​ក្ដាប់​តូច​កំពុង​សប្បាយ​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​យ៉ាង​ម៉ា​សប្បាយ ។

​បញ្ហា​នេះ​ហើយ​ដែល​មន្ត្រី​ខ្សឹប​លើកឡើង​ស្នើសុំ​ទៅ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​ត្រូវ​មើលរំលង​នូវ​ទង្វើ​មិន​ប្រក្រតី​ប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក ឆែ សុធា និង​បក្ខពួក​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​នោះទេ​។
​ជាង​នេះ​ទៅ​ទៀត​តាម​មន្ត្រី​គយ​តូចតាច​នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ទម្លាយ​ឲ្យដឹង​ទៀត​ថា ការដែល​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្សែ​អំណាច​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជា​បង្អែក​ដ៏​រឹងមាំ​ផង​ទើបបាន​ជា​ជន​នេះ​គ្រាន់តែ​បាន​កាន់​តំណែង​ភ្លាម​ក៏​ចាប់ផ្តើម​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​គាប​ក​ជម្រឹត​ក្រុម​ឈ្មួញ​យ៉ាង​ល្បី​រន្ទឺរ​ពេញ​ខេត្ត​បន្ទាយមានជ័យ​ទាំងមូល​ភ្លាម​ដែល​គួរអោយ​ថ្នាក់ដឹកនាំ​គយ​ស្ញើចសរសើរ​បំផុត​មិ​នគួរ​ភ្លេច​ចេញ​ប័ណ្ណសរសើរ​គាត់​នោះទេ​។​

​មិនតែប៉ុណ្ណោះ​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ ដែល​ស្អប់ខ្ពើម​អំពើពុករលួយរ​បស់​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ថ្មីៗ និង បក្ខពួក​បានឲ្យដឹង​ទៀតថា​៖ សម្រាប់​រថយន្តក្រុង​ដែលមាន​ដឹក​ទំនិញ​គេច​ពន្ធ​ហូរហែរ និង ទំនិញ​បង់ពន្ធ​មិន​គ្រប់​ត្រូវ​បង់លុយ​ឲ្យ​មនុស្ស​របស់ លោក ឆែ សុធា និង​បក្ខពួក​ក្នុង​១​ខែ​ចាប់ពី​៥០០​ទៅ​១០០០​ដុល្លារ​។
​ចំណែក​ឈ្មួញ​ធំៗ​មួយចំនួន​ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ធំៗ​ភាគច្រើន​ម៉ូយ​ចាស់​របស់​មេ​គយ​អតីតះ ថោង សុខាំ​ភូ គឺ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ឆែ សុធា ដែល​មាន​ការ​ផ្ដាំផ្ញើរ​បន្ដ ពី​បក្ខពួក​គយ​ចាស់​ទើបបាន​ជា​រចនាសម្ព័ន្ធ​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ក្រោម​ឃ្លាក​របស់លោក ឆែ សុធា យ៉ាង​រលូន​ដោយ​គ្មាន​ការទប់ស្កាត់​ទាល់តែសោះ​រហូត​ទាល់តែ​បែកធ្លាយ​ថា​៖​ជិះសេះ​លែងដៃ​ជាមួយ​ឈ្មួញ​ទំនិញ​គេច​ពន្ធ​និង​ក្រុម​ឈ្មួញ​បង់ពន្ធ​មិន​គ្រប់​ស្ទើតែ​គ្រប់​រូបភាព​។​ហើយ​ដែល​គួរតែ​មាន​ការចុះ​ស៊ើបអង្កេត​ជា​បន្ទាន់​ផង​ដែរ​។​

​ព័ត៌មាន​ទម្លាយ​ពី​ឈ្មួញ​ដែល​រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ទ្រង់ទ្រាយ​ធំ តែងតែ​ធ្វើ​ការសម្របសម្រួល​ជាមួយ​លោក ឆែ សុធា ទាំងអស់​ដោយ​ផ្ញើ​រូបភាព​រថយន្ត​និង​លេខ​រថយន្ត​តាម​ហ្វេ​សប៊ុក​ដើម្បី​ចៀសផុត​ពី​ការរំខានឫ​បង្ក្រាបដែល​ជាអាទ៌​នាំ​អោយ​បែកការ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឆែ សុធា ដ៏​ដែល​ក៏​បានឲ្យ​ដឹង​ដែរថា លុយ​ដែល​ឈ្មួញ​រកស៊ី​នាំចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​គេ​មិន​យក​លុយ​ទៅ​បង់​ឲ្យ​លោក ឆែ សុធា ដល់​ស្នាក់ការ​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយ​មានជ័យ​នោះ​ទេ​។

​ផ្ទុយទៅវិញ ឈ្មួញ​ទាំងនោះ​ផ្ញើ​លុយ​ឲ្យ​លោក ឆែ សុធា តាម​វី​ង​គ្រប់​ចំនួន​រហូត​ដល់​ឈ្មួញ​មួយចំនួន​និយាយ​លេង​បន្លំ​មែន​ថា សម័យ​នេះ​មិន​បាច់​បង់លុយ​ដល់​ការិយាល័យ​គយ​តទៅទៀត​ទេ គឺជា​សម័យ​បង់ពន្ធ​តាម​វី​ង​ហេស៎​ដែល​ករណី​នេះ​សុ​វត្ថ​ភាព​បំផុត សូម្បី​តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​មិន​អាច​តាម​ទាន់​សកម្មភាព​ល្មើស​ច្បាប់​របស់​មេ​គយ ឆែ សុធា ទាន់​ទេ​។

​ពាក់ព័ន្ធ​នឹង​ភាព​អសកម្ម​នេះ​ក៏​មាន​ការលើកឡើង​ពី​ក្រុម​មន្ត្រី​គយ​ចំណុះ​អង្គភាព​ស្នើសុំ​អោយ លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ផង ព្រោះថា​តាម​សកម្មភាព​៖​លោក ឆែ សុធា កំពង់តែ​ជិះសេះ​លែងដៃ​គាបសង្កត់​យ៉ាងខ្លាំង​ដៃ​ទៅលើ​ក្រុម​អ្នក​រត់​តាក់ស៊ី និង​អ្នកបើករថយន្ត​ដឹក​ទំនិញ​បន្តិចបន្តួច​នោះ​មិន​ធម្មតា​ទេ​ហើយ​បែរ​ជា​បើកដៃ​ព្រលែង​ជាមួយ​ក្រុមហ៊ុន​ធំ​លោតឆ័ត្រ​គេច​ពន្ធ​យ៉ាង​ពេញបន្ទុក​!៕

aunpoanmonyroath_chhesothear_omyentieng_b

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

នកសា រព័ត៌មានត្រូវបានគេចាត់ ទុកថាជា បញ្ញាវន្តចេះ ដឹងមួយខណៈអ្នកកាសែ តផែងវណ្ណៈមាន ច រឹតពាល (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចហ៊ុន សែនះ-ដីម៉ែលោកឯង!បើភូមិឃុំស្រុក ចុះហត្ថលេខា ទទួលស្គាល់ដីឧ្យពលរដ្ឋត្រូវបាន មន្រ្តីជំនាញភូមិបាលស្រុកស្អាង ចោទថា មិនបានយល់ដឹង តែបើលក់បឹងឧ្យឧកញ៉ា សមប៊នok? (ឃុំក្រាំងយ៉ូ ខេត្តកណ្តាល)ចេញផ្សាយ ថ្ងៃទី August 10, 2023 (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់