ញឹក ប៊ុនឆៃ មិនមែនជាគ្រាប់ពេជ្ររបស់ហ៊្វុនស៊ិនប៉ិចទេ
រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានសម្រេចកំណត់ឱ្យធនាគារ
អេស៊ីលីដា(Acleda) ដែលជាធនាគារល្បីមួយនៅកម្ពុជា ប្តូររស្លាកសញ្ញា(ឡូហ្គោ) រូបហង្សចេញ ដើម្បីធ្វើយ៉ាងណាកុំឱ្យច្រឡំជាមួយនឹងស្លាកសញ្ញាផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងតាមហ្វេសប៊ុករបស់លោកនៅព្រឹក
មិញនេះ។
លោក ខៀវ កញ្ញារីទ្ធក៏បានឲ្យដឹងទៀតថា ប្រមុខរាជរដ្ឋាភិបាលក៏ជំរុញឲ្យទូរទសន្សន៏ជាតិ (ទទក)
ទូរទស្សន៏ឯកជនព្រមទាំងវិទ្យុជាតិនិងវិទ្យុឯកជនទាំងអស់ត្រូវតែផ្សាយថា “គ្រឹះស្ថានហិរញ្ញវត្ថុ ទាំងឡាយ” គឺជារបស់ឯកជន។
ការសម្រេចឱ្យធនាគារដ៏ធំមួយនេះ ដូររូបឡូហ្គោ បានធ្វើឡើងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងឡាយ បិទស្លាកថា មីក្រូហិរញ្ញ
វត្ថុគឺជារបស់ឯកជន មិនមែនជារបស់រដ្ឋ។ ជាមួយគ្នានេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីខាងលើប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក៏ដាក់បញ្ជា
បំរាមដល់មន្រ្តីមូលដ្ឋានមិនឲ្យចូលរួមពាក់ព័ន្ធ នឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុផងដែរ ដើម្បីបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជននៅទូទាំងប្រទេស។
ភ្លាមៗនេះ នៅពេលទំនាក់ទំនងតាមទូរសទ្សន៏ មន្ត្រីគ្រប់គ្រងធនាគារអេស៊ីលីដាសាខាចោមចៅ
បដិសេធធ្វើការឆ្លើយតបនឹងការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលនេះ៕
កិច្ចប្រជុំគណះរដ្ឋមន្ត្រីនៅព្រឹកមិញនេះ ក្រោមអធិបតីនាយករដ្ឋមន្ត្រីហ៊ុន សែន