ក្រសួងមហាផ្ទៃទាត់ចោលសំណើរបស់លោកញឹក ប៊ុនឆៃ ចង់ដណ្តើមគណបក្សហ៊្វុនស៊ិនប៉ិច ពីសម្តេចក្រុមព្រះ
ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីអ្នកណាក៏បានដឹង និងបាននិយាយគ្រប់គ្នាថា ឈ្មោះ វ៉ៃ ឈ្មោះណូ ឈ្មោះណាក់ ឈ្មោះស្រីម៉ី ឈ្មោះទូច ភូមិថ្មី និងឈ្មោះ ម៉េងស្រម៉ូម ជាឈ្មួញឈើប្រណីតដុះស្លែគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប។ ឈ្មួញទាំងនេះបានដឹកឈើប្រណីត តាមរថយន្តម៉ាកធុនត្រា រថយន្តកូរ៉េ និងរថយន្តភ្លៅ៥ ចេញពីស្រុកវ៉ើនសៃ ឆ្លងកាត់ស្រុកអូរជុំ មកស្តុកទុកនៅឃ្លាំងមួយចំនួនក្នុងក្រុងបានលុង ខេត្តរតនគិរី ដើម្បីចែកចាយបន្តឲ្យឈ្មួញ ក្នុងក្រុងបានលុង និងដឹកជញ្ជូនបន្តឆ្ពោះទៅកាន់ប្រទេសវៀតណាមយ៉ាងរលូន ដោយមិនមានបញ្ហាអ្វីឡើយសមត្ថកិច្ចតាមដងផ្លូវមិនហ៊ានកាក់សួរនាំ ឬបង្ក្រាបសោះឡើយ ព្រោះបានត្រូវរ៉ូវឃុបឃិតគ្នាបង់ប្រាក់ប្រចាំខែរួចរាល់ហើយ។
ឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណីតខេត្តរតនគីរីបន្តតាមបណ្តោយផ្លូវជាតិលេខ៧៨ ឆ្លងកាត់ស្រុកបរកែវ ស្រុកអូរយ៉ាដាវ តាមច្រករបៀងភូមិភិះ និងច្រករបៀងភូមិឡំ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដើម្បីយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងសមត្ថកិច្ចច្រកព្រំដែន មិនដឹងជាទទួលបានផលប្រយោជន៍ក្នុងមួយខែៗប៉ុន្មានទេបានជាបិទភ្នែកមិនទប់ស្កាត់ ឬបង្ក្រាប បណ្តោយឲ្យឈ្មួញឈើទាំងនេះដឹកជញ្ជូនឆ្លងដែនខុសច្បាប់តាមតែអំពើចិត្ត៕