12/22/2024 2:23:33 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ផ្កាយ១ ព្រហ្ម ចាន់​សុខា ឡើងមេថ្មី ជំនួសផ្កាយ៣ វុធ ផល្លី កន្លែងធ្វើប៉ាស្ព័រ កាន់តែមានការ រិះគន់ខ្លាំងឡើងៗ ទាំងរឿងធ្វើ និង​ពន្យារ​លិខិតឆ្លងដែន... !
Mar 13 2016 9:27AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2257នាក់)


ភ្នំពេញ)៖ បញ្ហាបំណុលដែលកម្ពុជា ជំពាក់អាមេរិកនៅក្នុងទស្សវត្សន៍ទី៧០ បាននិងកំពុងក្លាយជាប្រធានបទក្តៅ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ ប្រធានបទក្តៅត្រង់ថា ពីមួយថ្ងៃទៅមួយថ្ងៃបំណុល ដែលប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកថា «ជាបំណុលកខ្វក់» និង «បំណុលឈាម» នោះបានកើនឡើងជាលំដាប់។

បើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ហើយគាំទ្រសហរដ្ឋអាមេរិក បានដកស្រង់សំដីរបស់ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាថា មកដល់ពេលនេះបំណុលដែលកម្ពុជាជំពាក់អាមរិក កាលពីជំនាន់ លន់ នល់ នោះពេលនេះកើនពី ២០០លានដុល្លារ ដល់ជិត៥០០លានដុល្លារ ហើយថា សហរដ្ឋអាមេរិក មិនដែលបានពិចារណាលុបបំណុលនេះចេញនោះឡើយ។

បន្ទាប់ពីថ្លែងអះអាងយ៉ាងដូច្នេះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវក្តីសោកស្តាយ ដោយចាត់ទុកថា ជាការលើកឡើងដើម្បីបន្ថែមក្តីឈឺចាប់ ខ្លោចផ្សារបស់ប្រជាជនខ្មែរ និងជនរងគ្រោះ រួមទាំងជនពិការដោយសារគ្រាប់បែក របស់អាមេរិកប៉ុណ្ណោះ។ 

នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហាញហេតុផល ជាឧទាហរណ៍ជាក់ស្តែងចំនួន៣ ដែលសហរដ្ឋអាមេរិក គួរតែខ្មាសអៀន និងចេញមុខទទួលខុសត្រូវ ជុំវិញការទម្លាក់គ្រាប់បែក យ៉ាងសាហាវឃោឃៅ លើទឹកដីកម្ពុជា។ លោក ហេង រតនា បានដាក់ចំណងជើង អត្ថបទដែលលោកបានសរសេរថា «សំណល់ជាតិផ្ទុះពីសង្គ្រាម និងសោកដនាកម្មដោយសង្គ្រាម​ ជាមួយកាតព្វកិច្ចខាងសីលធម៌​ និងកាតព្វកិច្ចខាងផ្លូវច្បាប់​ (Morale and Legal Obligations) ៖​

ក្នុងចំណោមអនុសញ្ញាអន្តរជាតិ សំខាន់ចំនួន៣​គឺ​ ១៖ អនុសញ្ញាអន្តរជាតិ ស្តីពីហាមប្រើប្រាសមីនប្រឆាំងមនុស្ស​។ ២៖​ អនុសញ្ញាអន្តរជាតិ ហាមប្រើគ្រាប់បែកចង្កោម​ និង៣៖ ​អនុសញ្ញាអន្តរជាតិហាមប្រើអាវុធគីមី​។ កម្ពុជាបានក្លាយជារដ្ឋសមាជិក នៃអនុសញ្ញាអន្តរជាតិចំនួន២ គឺ​១៖​ អនុសញ្ញាគ្រាប់មីនប្រឆាំងមនុស្ស និងអនុសញ្ញាហាមប្រើអាវុធគីមី។

ការអនុវត្តកាតព្វកិច្ចផ្លូវសីលធម៌ និងផ្លូវច្បាប់ ចំពោះសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម និងសោកដនាកម្មសង្គ្រាម នៅតំបន់អាស៉ីនេះ មានជាឧទាហរណ៍ដូចជា៖​

១៖ ជប៉ុន​និងចិ​ន​៖​ កាលពីឆ្នាំ១៩៩៧ ជប៉ុនបានយល់ព្រមជាមួយចិន ​សងលើសោកដនាកម្ម​ដោយសារសង្គ្រាម ដោយសុំទោស និងចំណាយលើការ បោសសំអាតអាវុធគីមី ដែលជប៉ុនបានបង្កនៅស្រុកចិនទាំងស្រុង​ ដែលជប៉ុនបង្កឡើងតាំងពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៤៥។

ជប៉ុនបានឯកភាពផ្តល់ប្រាក់សំណង តាមរូបភាពជំនួយឥតសំណង ប្រមាណជិត២០០០លានដុល្លា​រឲ្យទៅចិន​ តែពេលនោះចិនប្រកែកមិនយកប្រាក់ ទាំងនោះទេ​ ដោយចិនតំរូវឱយជប៉ុនសុំទោស និងធ្វើការបោសសំអាតដីស្រុកចិន ឲ្យស្អាតធ្វើយ៉ាងឲ្យអស់គ្រាប់សំណល់ជាតិផ្ទុះ និងអាវុធគីមីដោយ កំលាំងជំនាញជប៉ុន​ សម្ភារបច្ចេកទេស និងការចំណាយជាបន្ទុក របស់ជប៉ុនផ្ទាល់តែម្តង។​

ជប៉ុនសន្យាធ្វើឲ្យចប់ជូនចិន នៅឆ្នាំ២០០៧ រួចហើយសុំពន្យារពេលដល់ឆ្នាំ២០១២​ ហើយបន្តសុំពន្យារពេលរហូតដល់ឆ្នាំ២០២២។​ ចិនមហាអំណាចនឹងខ្លាំង​ ដូចនេះនិយាយ និងធ្វើសមតាមបំណងជាមួយជប៉ុន។​ ដូចនេះជប៉ុនចំណាយមិនតិចកោតលានដុល្លាទេ ​សំរាប់បំពេញកាត្វកិច្ច ខាងសីលធម៌ និងកាត្វកិច្ចផ្លូវច្បាប់ ជូនប្រទេសនិងប្រជាជនចិន។

២៖​ ជប៉ុន និងកូរ៉េខាងត្បូង​៖​ ករណីស្ត្រីបំរើផ្លូវភេទក្នុងសង្គ្រាមលោកលើកទី២ ​ដោយសារប្រទេស និងប្រជាជនកូរ៉េខាងត្បូង តវ៉ាទាមទារឲ្យរដ្ឋាភិបាលជប៉ុន សុំទោស និងផ្តល់សំណងដល់ស្ត្រីបំរើផ្លូវភេទទាំងនោះ។ ជប៉ុនបានសំរេចសុំទោស និងផ្តល់សំណងចំនួន១ពាន់លានយ៉េន សំរាប់ជួយថែទាំស្ត្រីទាំងនោះ ដែលនៅមានជីវិតចំនួន៤៦នាក់។

៣៖​ ឡាវ និងអាមេរិក​៖​ អតីតប្រធានាធិបតីអាមេរិក​ អូប៉ាម៉ា​ នៅចុងឆ្នាំ​២០១៦ ​បានប្រកាសផ្តល់ជំនួយជាង៩០លានដុល្លារ សំរាប់រយៈពេល៣ឆ្នាំ ​២០១៧-២០១៩​ ដើម្បីគាំទ្រការងារស្រាវជ្រាវ និងបោសសំអាតគ្រាប់បែកចង្កោម នៅក្នុងប្រទេសឡាវ ដែលអាមេរិកទំលាក់ ក្នុងសម័យសង្គ្រាមឥណ្ឌូចិន។ ដោយទទួលស្គាល់ថា នេះជាទង្វើរបស់អាមេរិក បង្កឡើងលើប្រជាជនឡាវ ហើយនេះកាតព្វកិច្ចខាងសីលធម៌ដែលអាមេរិក។

សុំបញ្ជាក់ខ្លីថា​ ក្នុងសង្គ្រាមឥណ្ឌូចិន​កម្ពុជា​ វៀតណាម​ ឡាវនេះ​ ប្រជាជនឡាវស្លាប់ដោយសារការទំលាក់គ្រាប់បែក មានចំនួនប្រមាណ២ម៉ឺននាក់។ រឺឯកម្ពុជាត្រូវគ្រាប់ទំលាក់ចំស្លាប់ផ្ទាល់ មានចំនួនប្រមាណ​៥០ម៉ឺននាក់​។

សង្គ្រាមបានបង្កសោកដនាកម្ម និងបំផ្លិចបំផ្លាញគ្មានសល់ ទាំងរចនាសម្ពន្ធ័រូបវន្ត​ និងសង្គមមនុស្ស​ ដូចនេះហើយបានជានៅ ក្នុងអនុសញ្ញាអន្តរជាតិ​ គេបានឲ្យនិយមន័យ ជនរងគ្រោះដោយសារគ្រាប់ចង្កោមក្តី​ ដោយសារមីនក្តីថា​ «​ជាជន​ត្រូវបានសំលាប់​ បង្កឲ្យមានរបួសទាំងកាយ និងផ្លូវចិត្ត​ បែកបាក់សង្គមគ្រួសារ​ បាត់បង់សិទ្ធិជាដើម។ល។​ ដូចនេះកាត្វកិច្ចខាងសីលធម៌ និងកាត្វកិចខាងផ្លូវច្បាប់​ ត្រូវតែយកមកអនុវត្ត ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព​ សំរាប់ដោះស្រាយវិបតិ្តក្រោយសង្គ្រាម។ ​ សូមកោតសរសើរថ្នាក់ដឹកនាំ និងប្រជាជនជប៉ុន​ ដែលមានសេចក្តីក្លាហាន ក្នុងការដោះស្រាយវិបតិ្តក្រោយសង្គ្រាម​ មិនមែនក្លាហាន តែក្នុងពេលធ្វើសង្គ្រាមនោះទេ»

សូមជម្រាបថា បើតាមអគ្គនាយក CMAC លោក ហេង រតនា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់