12/22/2024 2:00:12 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឧកញ៉ា​ដែល​មាន​តួនាទី​ជា​មេ​គយ​និង​រដ្ឋាករ​២​នាក់​ ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​
Feb 26 2016 12:03PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2284នាក់)


ខេត្តកោះកុង ៖   ប្រជាពលរដ្ឋ​បានធ្វើ​ការរិះគន់​  យ៉ាងខ្លាំង​ចំពោះ​គណកម្មការ​  បង្ក្រាប​បទ​ល្មើស​នានា​លើ​ ផ្ទៃសមុទ្រ នេះ

ដោយ​ពួក គាត់​អះអាងថា  មច្ឆា​ជាតិ​ក្នុង​ដែន សមុទ្រ​កម្ពុជា ត្រូវ​បំផ្លាញ​ ស្ទើរតែ​រលាយ​សូន្យ​ ទៅហើយ  ដោយសារតែ​គណកម្មកា​រ ​នេះ​បាន​បណ្តោយ​ឲ្យ​ ក្រុម​នេសាទ​វៀតណាម​ និង​ថៃ​ចូលមក​នេសាទ​ បែប​អាណាធិបតេយ្យ​ រាល់ថ្ងៃ​ដូច្នេះ ។​

​ប្រជាពលរដ្ឋ​ ថែមទាំង​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ  សំខាន់​សម្តេច ហ៊ុន សែន ចាត់​វិធាន​ជាបន្ទាន់​ចំពោះ​គណកម្មការ​បង្ក្រាប​បទ​ល្មើស​លើ​ផ្ទៃសមុទ្រ ដែល​កំពុង​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម និង​ថៃ​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ក្នុង​សមុទ្រ​ខ្មែរ ដោយ​មិន​គិតគូរ​ថែរក្សា និង​បង្ហាញ​នូវ​ស្មារតី​ការពារ​អធិបតេយ្យភាព​កម្ពុជា​នោះឡើយ ។​

​ គណកម្មការ​បង្ក្រាប​ប​ទ​ល្មើស​នានា​លើ​ផ្ទៃសមុទ្រ​នេះ ដឹកនាំ​ដោយ​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង​ជា​ប្រធាន និង​មាន​លោក​វរសេនីយឯក យឹម សម្បត្តិ មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះកុង​ជា​អនុប្រធាន​ប្រចាំការ​នៅ​កោះ​ស្តេច​តែម្តង ។​
​ កម្លាំង​កងរាជអាវុធហត្ថ​ស្រុកស្រែ​គី​រី​សាគរ ពុំមាន​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ទេ ហើយ​អ្នក​ដែល​ចេញមុខ​កាង​បទល្មើស​នោះ​គឺ​ឧ​ត្ត​មនា​វី​ត្រី ឯក សំអាន ហើយក៏​ជា​អ្នកប្រមូល​លុយ​និង​បែងចែក​លុយ​ពីបទ​ល្មើស​នេសាទ​ក្នុង​ដែនសមុទ្រ​ខាងលើនេះ ខណដែល​លោក​អភិបាលខេត្ត​អង្គុយចាំតែ​ទទួល​ចំណែក​ប្រចាំខែ​ប៉ុណ្ណោះ ?។

គណកម្មការ​បង្ក្រាប​ប​ទ​ល្មើស​នានា​លើ​ផ្ទៃសមុទ្រ កម្ពុជា កំពុង​រង​នូវ​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ ទាក់ទង​ការ​សម្ងំ​កើប​លុយ​ពី​ទូក​នេសាទ​ជនជាតិ​វៀតណាម និង​ថៃ ដែល​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា ដោយ​ខុសច្បាប់​និង​អាណាធិបតេយ្យ ។​

​ តាមពិត​គណកម្មការ​បង្ក្រាប​បទល្មើស​នានា​លើ​ផ្ទៃសមុទ្រ​នេះ សម្ងំ​កើប​លុយ​ស្ងាត់ៗ តាំងពី​ត្រូវបាន​បង្កើត​មក​ម្លេះ ហើយ​ពុំដែល​មានការ​រិះគន់​នោះទេ ព្រោះ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​សុទ្ធតែ​បាន​សើម​មាត់​សើ​មកពី​គណកម្មការ​មួយ​នេះ ។​

​ ​ទូក​នេសាទ​ជនជាតិ​វៀតណាម​និង​ថៃ តែងតែ​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា​បែប​អនាធិបតេយ្យ​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា ។ ចំណែក​គណកម្មការ​បង្ក្រាប​បទល្មើស​នានា​លើ​ផ្ទៃសមុទ្រ​ដែលជា​ភ្នែក​ច្រមុះ​រាជរដ្ឋាភិបាល មិនដែល​ខ្វល់​ក្នុងការ​បង្ក្រាប​នោះឡើយ ។ ប៉ុន្តែ​គណកម្មការ​នេះ​បែរជា​កំណត់​យកលុយ​ឬ​យកលុយ​ដាក់​ខែ​ពី​ក្រុម​ទូក​នេសាទ​ជនជាតិ​បរទេស​នោះ​យ៉ាង​រំភើយ​ទៅវិញ ។​

​ ចំពោះ​ទូក​នេសាទ​ជនជាតិ​កម្ពុ​ជា ដែលមាន​លក្ខណៈ​ជា​នេសាទ​គ្រួសារ​ត្រូវបាន​គណកម្មការ​នេះ​រិត​បន្តឹង​និង​ធ្វើទុក្ខបុកម្នេញ​ជា​រៀងរាល់ថ្ងៃ ។ និយាយ​រួម​គឺ​គេ​រារាំង​មិន​ឲ្យ​ជនជាតិខ្មែរ​យើង​រកស៊ី​ដោយ​សុខ​ស្រួល​នោះឡើយ ។ ដោយឡែក​ទូក​នេសាទ​វៀតណាម និង​ថៃ​វិញ គឺ​មករក​ស៊ី​ម៉ា​សេរី ដោយ​គ្រាន់តែ​បង់លុយ​ឲ្យ​គណកម្មការ​បង្ក្រាប​បទ​ល្មើស​លើ​ផ្ទៃសមុទ្រ​ប៉ុណ្ណោះ ។​

​ចំណែក ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង ជា​តំបន់​ដែល​ទូក​នេសាទ​វៀតណាម​និង​ថៃ​ចូលមក​នេសាទ​យ៉ាង​អនាធិបតេយ្យ ហើយ​ចូល​រាល់ថ្ងៃ ជាក់ស្តែង​ថ្ងៃទី​២៥,២៦ ខែធ្នូ​នេះ ទូក​នេសាទ​វៀតណាម​ចំនួន​៤​គ្រឿង​បំពាក់​ដោយ​ឧបករណ៍​នេសាទ​ទំនើបៗ បាន​ចូលមក​នេសាទ​នៅ​តំបន់​នេះ ហើយ​ក្បែរ​ច្រមុះ​ទីតាំង​របស់​គណកម្មកា​រ​បង្ក្រាប​បទល្មើស​តែម្តង ។ ប៉ុន្តែ​ពុំមាន​ការបង្ក្រាប​នោះទេ ព្រោះ​ក្រុម​នេសាទ​វៀតណាម​ត្រូវបាន​គេ​ដឹងថា បាន​ឃុបឃិត​បង់លុយ​ឲ្យ​គណកម្មការ​នោះ​រួចរាល់​ហើយ តាមរយះ​ស្ត្រី​វៀតណាម​ជើងឆើត​ម្នាក់​ឈ្មោះ មី​កា​ទៀង ។ ចំណែក​ទូក​នេសាទ​ថៃ​ក៏​បង់​ជា​ប្រចាំខែ​ដូចគ្នា ។​

​តាម​មន្ត្រី​បង្ក្រាប​បទល្មើស​នេសាទ​សមុទ្រ​ប្រចាំការ​នៅ​កោះ​ស្តេច​ឲ្យ​ដឹងថា ក្នុង​មួយខែៗ គណកម្មការ​នេះ ប្រមូលបាន​រាប់សិប​ម៉ឺន​ដុល្លារ​ពី​ទូក​នេសាទ​វៀតណាម និង​នេសាទ​ថៃ​តែ​ភាគច្រើន​ទូក​នេសាទ​វៀតណាម ។ ចំណែក​ការបង់​ចូល​ថវិការដ្ឋ​គឺមាន​តិចតួច​បំផុត ព្រោះ​ក្រុម​នេះ បាន​ឃុបឃិត​គ្នា​ប្រមូល​ដាក់​ហោប៉ៅ​រៀង ៗ​ខ្លួន​អស់ហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់