12/22/2024 1:47:06 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ធ្លាយរឿង លោកលូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ មានអំណាច ជីកកកាយដីភ្នំយកទៅចាក់ចូលសមុទ្រ យកដីធ្វើកម្មសិទ្ធិឯកជន
Feb 26 2016 9:25AM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2264នាក់)


មន្ត្រីគយមួយចំនួនបាន  ឲ្យដឹងថាលោកភេសុមុនី  ប្រធានសាខាគយនិងរដ្ឋាករ  រាជធានីភ្នំពេញ បានចាត់ ឲ្យមន្ត្រីរបស់ខ្លួនជាច្រើន ក្រុមដើប្រមូលលុយ ពីតាមខ្លាំងស្តុក ទំនិញក៏ដូចជាកន្លែង  បោះដុំនិងលក់រាយ ទំនិញ ក្នុងរាជធានីភ្នំពេញ   ។ ទោះបីទំនិញទាំងនោះ នាំចូលដោយ គេចពន្ធ ឬបង់ពន្ ធត្រឹមត្រូវកឺកូនចៅលោក ភេសុមុនី តម្រូវឲ្យបង់លុយតាមការ ទាមទារ របស់ពួក គេដដែល  បើមិនដូច្នេះទេពួកគេទាម  ទាររើកកាយ ឬត្រួតពិនិត្យ យឯកសារ ជាមិនខាន ។ ឈ្មួញ និងក្រុមអាជីវករមួយចំនួនបាន ឲ្យដឹងថាសព្វថ្ងៃនេះពួក គេត្រូវបង់លុយឲ្យលោក ភេសុមុនី ផងនិងសម្រាប់មន្ត្រី គយដែលមានភារកិច្ចមកប្រមូល លុយទាំងនោះផងដែលជាហេតុធ្វើឲ្យពួកគេត្រូវប្រឈមនឹងការលំបាក យ៉ាងខ្លាំងក្នុងរបររកស៊ីប្រចាំថ្ងៃ។

ឈ្មួញនិងអាជីវករមួយចំនួននៅក្នុងរាជធានីភ្នំពេញបានលាតត្រដាងជាបន្តបន្ទាប់ នូវរឿងអាស្រូវពុករលួយរបស់លោកភេសុមុនីប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ ហើយជំរុញឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យមើលបញ្ហានេះផង។ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរបើកការស៊ើបអង្កេតផងដែរ ព្រោះអំពើពុករលួយរបស់លោក ភេ សុមុនី និងបក្ខពួកកំពុងភ្ជុះភ្លៀងតាមតែអំពើចិត្តធ្វើឲ្យប៉ពាល់យ៉ាងខ្លាំងដល់ឈ្មួញនិងអាជីករ ដែលរកស៊ីនាំចូលទំនិញពីប្រទេសជិតខាងមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ។

លោកភេសុមុនីប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការបើកដៃពីលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាកដ្ឋានគយនិងរដ្ឋាករផងដែរ ហើយទំនងមានការបែងចែកផលប្រយោជន៍តាមលំដាប់ថ្នាក់ពីក្រោមរហូតដល់ថ្នាក់កំពួលបានជាធ្វើមិនដឹងមិនលឺ។ប្រការនេះហើយទើបលោកភេសុមុនីអាចបង្កើតមនុស្សរបស់ខ្លួនជាច្រើនក្រុមឲ្យដើប្រមូលលុយតាមឃ្លាំងស្តុកទំនិញ ក៏ដូចជាកន្លែងលក់ទំនិញបោះដុំតាមអំពើចិត្ត ទោះបីទំនិញទាំងនោះនាំចូលស្របច្បាប់ក៏ចៀសមិនផុតពីការបង់លុយដែរ។ ឈ្មួញនិងក្រុមអាជីករដែលមិនចង់ឲ្យខាតពេលវេលារកស៊ីក៏បង្ខំចិត្តបង់លុយឲ្យលោកភេសុមុនីនិងបក្ខពួកទាំងឈឺចាប់ហើយក៏បើកកកាយរឿងអាស្រូវជាបន្តបន្ទាប់ផងដែរដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធបានដឹងឮរឿងអា ស្រូវពុករលួយរបស់ប្រធានសាខាគយរាជធានីភ្នំពេញ។

បញ្ហាខាងលើនេះលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងតទៅទៀតទេព្រោះពីមួយថ្ងៃទៅមួយថ្ងៃលោកភេសុមុនី ប្រធានសាខាគយរាជធានីភ្នំពេញនិងបក្ខពួកប្រព្រឹត្តអំពើពុលរលួយកាន់តែខ្លាំង។ មានការរិះគន់ថាលោកភេសុមុនីមិនបង្ក្រាបឈ្មួញដែលនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់បំផ្លាញចំណូលពន្ធរដ្ឋជាច្រើន៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់