ក្រសួងប្រៃសណីយ៍៖ ការផ្លាស់ប្តូរតំណែងប្រធានក្រុមប្រឹក្សាភិបាលថ្មី និងអគ្គនាយកទូរគមនាគមន៍កម្ពុជា ក្រោយ ACU រកឃើញមានលួចបន្លំប្រាក់ចំណូល២៣ម៉ឺនដុល្លារ
ក្រសួងព័ត៌មានបានបញ្ជាឲ្យបញ្ឈប់កិច្ចសហការផលិតកម្មវិធីផ្សាយរវាងរវាងស្ថានីយ៍វិទ្យុនិង
ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជាមួយស្ថានីយ៍វិទ្យុ ABC កម្ពុជា FM 107.5 MHzរបស់អាចារ្យអេ (A) ដែល
ជាជនជាតិថៃម្នាក់មករកស៊ីនិងរស់នៅកម្ពុជាតាំងពី១៩៩៣តាមរយះមន្ត្រីគណបក្សហ៊្វុនស៊ីប៉ិច
ដែលមកពីជាយដែនខ្មែរ-ថៃ។
លិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃអង្គារនេះបានប្រាប់អ្នកគ្រប់គ្រងប៉ុស្តិ៍លេខ៣ថា បន្ទាប់ពីដំណើរ
ការផ្សាយកម្មវិធីមួយរយៈខ្លីកន្លងមក បានកើតមានប្រតិកម្មពីសំណាក់មហាជនជាច្រើន ធ្វើការរិះ
គន់ទៅលើពិធីករ ពិធីការនី កម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តនូវអំពើពុំគួរគប្បី ដោយ
បានសម្តែងនូវកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មាននិង
បានប្រមាថមើលងាយអ្នកស្តាប់ ក៏ដូចជាទូរទស្សនិកជនក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ដែល
ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពិធីករ ពិធីការនីផ្សេងទៀត។
លិខិតបន្តថា ដើម្បីបញ្ចប់ប្រតិកម្មពីសំណាក់មហាជននិងភាពអសកម្មទាំងឡាយដែលបានកើត
ឡើងជាបន្តបន្ទាប់មកនេះ ក្រសួងតម្រូវជាបន្ទាន់ឲ្យបញ្ឈប់កិច្ចសហការផលិតកម្មវិធីផ្សាយរវាង
ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជាមួយស្ថានីយ៍វិទ្យុ ABC កម្ពុជា FM 107.5 MHz។
ប៉ុន្មានថ្ងៃកន្លងមកនេះ មានការរិះគន់ទៅលើពិធីការនីកម្មវិធី ABC 3 Spring ដែលបានចាក់ផ្សាយ
នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដោយក្នុងនោះពិធីការនីមួយរូបបានស្ទុះរំលងតុ ហើយរត់
ទៅដណ្តើមក្បាលមេក្រូនិយាយ ក្នុងពេលដែលទូរទស្សន៍កំពុងធ្វើការផ្សាយផ្ទាល់។
ទង្វើរបស់ពិធីការនីរូបនេះគឺមិនធ្លាប់បានឃើញនៅលើកញ្ចក់ទូរទស្សន៏នៅកម្ពុជានោះទេកន្លងមក។ តែនៅពេលមានការរិះគន់ពីមហាជនបែរជាក្រុមពិធីករនិងពិធីការនីទាំងនេះវាយប្រហារដល់មន្ត្រី
ក្រសួងព័ត៌មានយ៉ាងចាស់ដៃទៀតផងកាលពីព្រឹកមិញនេះ។
លើសពីនេះស្របពេលដែលមានការរិះគន់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកចំពោះពិធីការនីកម្មវិធី ABC 3 Spring នោះក្រុមបុគ្គលិករបស់វិទ្យអាចារ្យអេ ក៏បាននាំគ្នាធ្វើយុទ្ធនាការមួយប្រឆាំងនឹងវិទ្យុអាស៊ីសេរី ដោយចោទថា វិទ្យុអាស៊ីសេរីមិនចង់ឲ្យអាមេរិកលុបបំណុលពីកម្ពុជាដែលយុទ្ធនាការនេះគ្មាន
ប្រជាពលរដ្ឋកម្ពុជាចូលរួមទេកាលពីព្រឹកមិញនេះ។ ផ្ទុយទៅវិញប្រជាពលរដ្ឋងើបឡើងប្រឆាំង
ក្រុមវិទ្យុអេប៊ីស៊ី (ABC) នេះកាន់តែខ្លាំងឡើងៗ៕