ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីជាប្រភពចំណូលដ៏ធំលើសលប់របស់រុន រ័ត្នវាសនាខណៈអ្នកស្លាប់កើនលើសមុន
ខេត្តកណ្តាល ៖ ថ្មីៗនេះ នៅ ក្នុងន័យដាស់តឿនក្រើនរំលឹក ដល់អាជ្ញាធរដែនដី និងក្រុម ការងារគណបក្សប្រជាជនចុះ ជួយដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឯកឧត្តម ម៉ក់ ពេជ្ជរឹទ្ធ ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកអគ្គ នាយកដ្ឋានកាំកុងត្រូលនិងជា ប្រធានក្រុមការងារចុះជួយឃុំ ភូមិធំ, ឃុំគគីរ, ឃុំដីឥដ្ឋ ស្រុក កៀនស្វាយបានធ្វើការណែនាំ ឱ្យមន្ត្រីក្រុមការងារចុះជួយ មូលដ្ឋាន និងអាជ្ញាធរដែនដី ត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋ ដោយពិតប្រាកដកុំធ្វើបាប ប្រជាពលរដ្ឋ កុំមើលងាយ អ្នកក្រ ពីព្រោះសិទ្ធិសេរីភាព មានស្មើៗគ្នាត្រូវដាក់ខ្លួនជា អ្នកបំរើប្រជាពលរដ្ឋ ។
ប្រសាសន៍ដាស់តឿនក្រើន រំលឹកជាថ្មីនេះ ធ្វើលើកឡើង នៅគ្រាដែលលោកប្រតិភូរាជ រដ្ឋាភិបាលនិងជាប្រធានក្រុម ការងារអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំដីឥដ្ឋ កាលពីព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៧ ដោយ មានការចូលរួមពីលោក អ៊ូ ឈាង អភិបាលស្រុក និងជា ប្រធានគណៈកម្មធិការគណ បក្សប្រជាជនស្រុក, លោក សោម ស៊ិន អភិបាលរងស្រុក រួមជាមួយសមាជិក-សមាជិកា គណបក្សជិត១០០០នាក់ ដើម្បីធ្វើការបោះឆ្នោតស្ទង់ មតិសមាសភាពក្រុមប្រឹក្សា ឃុំចំនួន ២៤រូប តែបោះឆ្នោត យកតែ១១រូបប៉ុណ្ណោះ សម្រាប់ អាណត្តិទី៤របស់ក្រុមប្រឹក្សា ឃុំ ។
ថ្លែងក្នុងពេលបិទសន្និបាត ឯកឧត្តម ម៉ក់ ពេជ្ជរឹទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការ ងារចុះជួយឃុំភូមិធំ, ឃុំគគីរ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយបាន មានប្រសាសន៍ដូច្នេះថា ដើម្បី ឈានទៅដណ្តើមបានជ័យ ជំនៈក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះក្រុមការ ងារចុះជួយតាមមូលដ្ឋាននិង អាជ្ញាធរដែនដីត្រូវធ្វើតែអំពើ ល្អជាមួយប្រជាពលរដ្ឋចាត់ ទុកប្រជាពលរដ្ឋជាម្ចាស់ ។ ហើយយើងជាអ្នកបំរើប្រជា ពលរដ្ឋដោយពិតប្រាកដដោះ ស្រាយ សំណូមពរនិងទុក្ខ លំបាករបស់បងប្អូនប្រជាពល រដ្ឋដូចជាប្រជាពលរដ្ឋចង់បាន ទឹកស្អាតប្រើប្រាស់ ចង់បាន បណ្តាញអគ្គិសនី ចង់បានផ្លូវ ចង់បានអណ្តូងទឹក ចង់បាន បង្គន់អនាម័យ ចង់បានស័ង្កសី ប្រក់ផ្ទះយើង ត្រូវតែដោះ ស្រាយនូវរាល់ទុក្ខលំបាករបស់ គាត់ បើធ្វើមិនបានទេនោះ គឺ មិនមែនជាមន្ត្រីក្រុមការងារ របស់គណបក្សប្រជាជនចុះ ជួយប្រជាពលរដ្ឋនៅតាម មូលដ្ឋានឡើយ ។
លោកប្រធានក្រុមការ ងារបន្តថាកន្លងមកប្រជាពល រដ្ឋមិនបានដើរចេញពីគណបក្សប្រជាជននោះទេ តែ ដោយសារមន្ត្រីនៅមូលដ្ឋាន មួយចំនួនធ្វើបាបប្រជាពលរដ្ឋ មិនយកចិត្តទុកដាក់និងបំរើ ប្រជាពលរដ្ឋដោយពិតប្រាកដ ទើបពួកគាត់ដើរចេញ ដូច្នេះ យើងត្រូវគិតគូឡើងវិញ បើ យើងធ្វើបាបប្រជាពលរដ្ឋមិន យកចិត្តទុកដាក់ជាមួយប្រជា ពលរដ្ឋមិនបាច់ឈរឈ្មោះឱ្យ ប្រជាពលរដ្ឋបោះឆ្នោតអោយ នោះទេ ដឹងខ្លួនឯងហើយ ។ ចំណែកប្រជាពលរដ្ឋវិញឥឡូវ នេះចេះណាស់ ពីព្រោះជា សម័យបច្ចេកវិទ្យាទំនើបមិន អាចបោកប្រាស់គាត់បានទៀត ទេគាត់ដឹងថាអ្នកណាធ្វើអ្នក ណាមិនធ្វើហើយ ។
យើងមានថ្ងៃនេះគឺដោយសារថ្ងៃជ័យជំនៈ៧មករាដែល គណបក្សប្រជាជនកម្ពុជាបាន វាយរំដោះប្រទេសជាតិឱ្យរួច ផុតពីរបស់ខ្មែរក្រហមរួចផុត ពីសង្គ្រាមមានសន្តិភាពពេញ ផ្ទៃប្រទេសមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់ស័យ ។ ដូច្នេះ ប្រជាពលរដ្ឋគាត់ដឹងហើយតែ អ្វីដែលសំខាន់នោះកុំលាប ពណ៍គ្នាចោទប្រកាន់គ្នាថា គណបក្សនេះ គណបក្សនោះ ឱ្យសោះត្រូវគិតថាយើងជាប្រ ជាពលរដ្ឋខ្មែរទាំងអស់គ្នា ។
នៅក្នុងកម្មវិធីសន្និបាត បោះឆ្នោតស្ទង់មតិសមាសភាព សមាជិកក្រុមប្រឹក្សាឃុំនេះ ដែរ ឯកឧត្តម ម៉ក់ ពេជ្ជរឹទ្ធ ប្រធានក្រុមការងារបញ្ជាក់ បន្ថែមថាហឹបដាក់សន្លឹកឆ្នោត និងយកទៅរក្សាទុកនៅបន្ទប់ សម្ងាត់រួចហើយ ទើបបង្កើត គណៈកម្មាការត្រូវពិនិត្យ សន្លឹកឆ្នោតដោយសុក្រិត្យ បើ ប្រជាពលរដ្ឋបោះឆ្នោតអោយ បុគ្គល “ក” គឺត្រូវតែដាក់ បុគ្គល “ក” មិនអាចដាក់ បុគ្គល“ខ”មកជុំនួសបាននោះ ទេ ដើម្បីឈានទៅដណ្តើម ជ័យជំនៈក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សានាពេល ខាងមុខ ៕