លោកកែមឡី៖កងកម្លាំងប្រដាប់អាវុធស្អាតស្អំនិងថ្លៃថ្នូរតើជួយកងកម្លាំងឲ្យមានភាពថ្លៃថ្នូរយ៉ាងដូចម្តេច?
ដីព្រៃ សហគមន៍ ខេត្តរតនៈគិរី កំពុងតែ រងការកាប់ បំផ្លាញ ដោយសារតែ ការឃុបឃិត ពីអាជ្ញាធរ ដែននិង សមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់លក់ ឲ្យឈ្មួញ កាប់ឈើ ដឹកទៅ ស្រុកយួន ។ មេឈ្មួញឈើ ឈ្មោះច្រឹប ប្តីឈ្មោះ ផុន កំពុងតែ ដាក់គ្រឿង ចក្រ និងកម្មករ មានទាំងខ្មែរ និងយួន ពេញព្រៃ សហគមន៍ ស្រុក អូយ៉ាដាវ ខេត្តរតនៈគីរី ដែលទើបតែ ទិញបាន ពីការ ឃុបឃិត លក់របស់ មេភូមិ មេឃុំ និងអាជ្ញាធរ ដែនដី ក្នុងខេត្ត រតនៈគីរី ទាំងអស់នោះ ជាការ ឃុបឃិតជា ប្រព័ន្ធ ដើម្បីកាប់ ឈើយកទៅ លក់នៅ ស្រុកយួន ហើយសព្វថ្ងៃ មេឈ្មួញឈើ ឈ្មោះ ច្រឹបនេះ កំពុងតែ ដាក់កម្មករ កាប់ឈើ នៅឃុំ សេដា ស្រុកលំផាត់ និងស្រុក អូយ៉ាដាវ ខេត្តរតនៈគីរី យ៉ាង អនាធិបតេយ្យ ដោយគ្មាន ការហាមឃាត់ ពីសំណាក់ សមត្ថកិច្ច ណាមួយ នោះឡើយ ។ សង្ស័យថា នេះជា ឆ្នាំងបាយ របស់ សមត្ថកិច្ច ខេត្តរតនៈគីរី ហើយមើលទៅ ព្រោះឈ្មួញ ឈើទាំងពីរ នាក់ប្តី ប្រពន្ធនេះ មានប្រវត្តិ កាប់បំផ្លាញ ព្រៃឈើ តាំងពី យូរយារ ណាស់មក ហើយ តាំងពីព្រៃ សហគមន៍ អូតាង អូលាវ ដឹកចេញទៅ ប្រទេសវៀតណាម តាមច្រក អូរថ្ម ច្រកខ្លាធំ ច្រកគោកភ្នង ដែលជា ច្រកគ្រប់គ្រង ដោយឈ្មោះ ផុន ដែលជាប្តី របស់ មេឈ្មួញ ស្រាប់ និងមេវរៈ ៦២៣ ឈ្មោះ ងួន សុវណ្ណា ហៅ អូនធំ ហើយបើ តាមព៌ត័មាន មួយបាន ខ្សឹបប្រាប់ អ្នកសា ព័ត័មាន យើងថា តំបន់ព្រៃ សហគមន៍ ទាំងអស់ ដែលគាត់ទិញ ដើម្បី កាប់ឈើ យកទៅលក់ នៅប្រទេស វៀតណាម នោះត្រូវ បានដាក់ សមត្ថកិច្ច យាមផ្លូវ ដូចជា ភូមិឡុំ ភូមិបខាំ ឃុំបខាំ ស្រុកអូយ៉ាដាវ មិនងាយ ក្នុងការ ចូលយក ព៌ត័មានឡើយ ៕