រឿងភាស៊ីផ្សារបានលុង៖ រាជរដ្ឋាភិបាលចេញ ស.ជ.ណ បញ្ចប់ទំនាស់ទាំងស្រុងហើយ តែអភិបាលខេត្តមិនអនុវត្តតាមបែរចេញ ស.ជ.ណ ផ្ទុយ..!
រឿងនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាទើបតែភ្ងាក់ខ្លួនចេញពីការបាត់បង់ប្រីយ៏ភាពក្នុងប្រទេសក៏ដូចជានៅលើឆាកអន្តរះជាតិនោះ។ហើយដើម្បីលាងខ្លួន នឹង រៀបចំខ្លួនអោយស្របទៅតាមការអួតអាងលើឆាកអន្តរះជាតិថា៖ប្រទេសកម្ពុជាមានកាសែតរាប់រយ រាប់ពាន់ ពិតជាមានការបញ្ចេញមតិ នឹង លិទ្ធិប្រជាធិបតេយ្យពេញលេញស្របទៅតាមរបបធម្មនុញ្ញពហុបក្ខនឹង ការបញ្ចេញមតិដ៏សម្បូរបែបជាប្រទេសនិតិរដ្ឋពិតប្រាកដនោះ។ ទើបគេឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាផ្លូវការនូវជំនួបមួយជាផ្លូវការជាមួយក្រុមអ្នកកាសែតដើម្បីបានជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានដោយកំណត់យកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ ជាថ្ងៃកំណត់។
ផ្ទុយទៅវិញ ពីកាទន្ទឹងរង់ចាំរបស់ក្រុមអ្នកកាសែតដែលថា៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកទ្រូងជាចំ
ហរជួបក្រុមអ្នកកាសែត និង បង្កើនភាពស្និទ្ធស្នាលជាមួយក្រុមអ្នកកាសែតដែលមានអត្ថន័យភាពស្មើលុបបំបាត់នូវមន្ទឹលការយល់ច្រឡំ ភ័នច្រឡំ អោយក្លាយជាចំណងសាមគ្គីភាពរវាងក្រុមអ្នកកាសែត និង លោកនាយករដ្ឋមន្ត្រីនោះអោយដូចជាបណ្ដាប្រទេសលទ្ធិប្រជាធិបតេយ្យពេញលេញលើពិភពលោក និង ក៏ដូចជាក្រុមរដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ានដែលគេបានបើកទ្រូងចំហជាមួយអ្នកកាសែតជួប ក្រុមអ្នកកាសែត គ្នុងមួយឆ្នាំពីទៅបីដងនោះ។បែរជាក្រសួងព័ត៌មានដែលជារដ្ឋមន្ត្រីរបស់កាសែតនោះបានបង្កើននូវ ភាពរាំងស្ទះ ការើងអើង យកមកធ្វើជាអាទិភាពដាក់បន្ទុកបែងចែក ជាកាសែត ជាក្លឹប ជាសមាគម និង មជ្ឈមណ្ឌលសាព័ត៌មាន ដូចជាកាសែតបានចេញផ្សាយប្រចាំ កាសែតមិនចេញផ្សាយ គេហទំព័រស្របច្បាប់ និង ក្រុមគេហទំព័រដែលកើតឡើងពីកាសែតចាស់ៗដែលគេថា៖ពុំទាន់បានចុះបញ្ជីរឈ្មោះនៅក្រសួងព័ត៏មាន។ហើយបែងចែកទម្លាកទៅលើពាក្យថា៖មិនស្របច្បាប់។
កាយវិការរបស់ក្រសួងដែលបានសម្ដែងចេញមកក្នុងគ្រាដែល លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា កំពង់តែបានបើកទ្រូងជាចំហផ្សារភ្ជាប់នូវមនោរសញ្ចេតនាថ្នាំងថ្នាក់អោយក្លាយស្អឹតរមួតដែលពុំធ្លាប់មាននេះ គឺក្រសួងព័ត៌មានគួរតែមានមោទនះភាព និង បើកចំហបេះដូងអោយក្រុមអ្នកកាសែតបានជួប និង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរប្រទេសកម្ពុជាដោយស្វ័យប្រវត្ត័ មិនមែនយកឡេះនេះឡេះនោះមកដាក់បន្ទុក បង្កប់នូវភាពពឹសពុលរើសអើងបែងចែកប្រភេទអ្នកកាសែតក្នុងកាលះទេសះនេះទេ។
ខ្វះអ្វីពេលវេលាសម្រាប់តម្រង់ទិសក្រុមអ្នកកាសែតដែលមិនគោរពគោលការចេញផ្សាយរបស់ក្រសួងនោះ។ប៉ុន្តែឯក្រុមអ្នកកាសែតដោយសំអាងថា៖ខ្លួនមានកាសែតហើយក៏ចេញផ្សាយតាមគេហទំព័រអេឡិចត្រនិចបន្ថែមទៅ។មិនមែនមកយកឧិកាសជួបសំណេះសំណាលជាមួយលោក នាយករដ្ឋមន្ត្រី ទៅជាឧិកាសគាបជំរឹតករ និងជាន់កក្រុមគេហទំព័រថា៖ខុសច្បាប់បង្ខំអោយទៅធ្វើអាជ្ញាប័ណ្ឌនោះទេ។
ការប្រតិ្ដកម្មរបស់ក្រុមសហភាត្តរះអ្នកកាសែតបានលើកឡើងថា៖ក្រសួងគួរតែជូនដំណឹងជាមុនគ្រប់រឿងរ៉ាវទាំងអស់ដែលយល់ថា៖វាជាករណីពុំត្រឹមត្រូវ និង ការខុសឆ្គងរបស់អ្នកកាសែត ឫក៏ជូនដំណឹងជាមុននូវការចារាចរគេហទំព័រទាំងឡាយរបស់ «ឡាយសិន»របស់ក្រុមអ្នកកាសែតជាមុន។ហើយបើមិនបានបំពេញតាមប្រកាសរបស់ក្រសួងចាំថា៖វាខុសច្បាប់ទៅចុះ ។ ដូចជារឿងដែលគ្រប់គ្នាគួរដឹងទៀតនោះគឺមានក្រុមគេហទំព័ររបស់អ្នកកាសែតជាច្រើនដែលបង្កើតឡើងតាំងពីឆ្នាំកៅជាងរបស់ក្រុមសហភាត្តរះ«ជើងចាស់»ដែលកើតឡើងមុនច្បាប់ក្រសួងជាង១០ឆ្នាំមកហើយ។មិនមែនទើបតែកើតឡើងរៀនដើរប៉ុន្មានឆ្នាំនេះគ្រប់គ្រងលើក្រុមគេហទំព័រហើយចោទប្រកាន់ទម្លាក់កំហុសថាខុសច្បាប់នោះពុំត្រឹមត្រូវទេ។
ក្រសួងគួរតែទទួលស្គាល់ដោយស្របច្បាប់ហើយក៏ជូនដំណឹងអោយចាងហ្វាងគេហទំព័រwebsideទៅចុះឈ្មោះបំពេញច្បាប់ទៅ ។ មិនមែនលួចលើកយកក្នុងឧិកាសថ្លៃថ្លាថ្លៃថ្នូរ ដែលនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាកំពង់តែបើកបេះដូងបង្ហាញជូនពិភពលោក ថាប្រទេសកម្ពុជាពិតជាមានប្រជាធិបតេយ្យ និង ការបញ្ចេញមតិពឹតប្រាកដ។ហើយលោកនាយករដ្ឋមន្ត្រីក៏បានបង្ហាញពីកាផ្សារភ្ជាប់នូវភាពស្និទ្ធស្នាលទំនាក់ទំនងពឹតប្រាកដជាមួយក្រុមអ្នកកាសែតអោយរឹតតែស្និតស្នាលជាងមុន។មិនមែនដូចដែលក្រសួងកំពង់តែធ្វើនោះទេ។
កំហុសឆ្គងដែលក្រសួងកំពង់តែប្រឈមនោះគឺការបន្ទុចបង្អាក់ ការផ្សារភ្ជាប់ ភាពទំនាក់ទំនង ល្អរបស់ក្រុមអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ជាមួយលោកនាយករដ្ឋមន្ត្រី។ បង្កើនការស្អប់ខ្ពើម រើសអើងក្រុមកាសែតស្រប និង កាសែត រិះ គន់ ធ្វើអោយមានគំលាត ឃ្លាតឆ្ងាយបង្កើនការស្អប់ខ្ពើមរវាងអ្នកកាសែត និង ក្រសួងព័ត៌មាន ។ ការបែងចែកបក្ខពួកនិយមសូម្បីតែរដ្ឋមន្ត្រីកាសែត ក៏ បែងចែក វណ្ណះផងដែរ ។ ការប្រឈមយ៉ាងខ្លាំងនោះគឺក្រសួងគួរតែទទួលខុសត្រូវ នូវកំហុសឆ្គងដ៏ធំ រវាងជំនួបសំណេះសំណាលរបស់ក្រុមអ្នកកាសែត និង សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលជានាយករដ្ឋមន្ត្រីរបស់បរទេសកម្ពុជា ដែលមិនគួរបែងចែក។
ក្រសួងអាចប្រឈមនិងការរិះគន់ចោតប្រកាន់ថា បន្ទុច បង្អាក់ មិនអោយក្រុមអ្នកកាសែតអាជីពដែលមាននិទ្ទនាការរិះគន់ ជួបលោកនាយករដ្ឋមន្ត្រី បានសាងភាពស្និទ្ធស្នាល និងបើកបង្ហាញពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនូវកម្ពុជានោះទេ។
យ៉ាងណាម៉ិញ ទោះចង់ ឫមិនចង់ក៏ក្រសួងព័ត៌មានគេចមិនផុតពីការរិះគន់ថា៖ជាអ្នកបន្ទុចបង្អាក់ និង បង្ករការល្អក់កកររវាងអ្នកកាសែត នឹង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះផងដែរ។
ជាងនេះទៅទៀត ការរិះគន់នេះមិនត្រឹមតែធ្វើអោយប៉ះដល់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញា្ញរិទ្ធ ប៉ុណ្ណោះទេ ថែមរហូតបានធ្វើអោយប៉ះពាល់ដល់កិត្តិយ័សរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនទៀតផង ។ព្រោះថា៖វាគឺជាទំព័រប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់ប្រទេសកម្ពុជា បានបើកចំហបេះដូងជួបក្រុមអ្នកកាសែត ក៏ដូចជាបើកចំហជាសាធារណះបង្ហាញពិភពលោកថា៖ខ្លួនពឹតជាប្រទេសមានប្រជាធិបតេយ្យពឹតប្រាកដដែលសំដៅទៅលើការបញ្ចេញមតិ សំបូរបែប បន្ទាប់ពីលោកនាយករដ្ឋបាត់បង់នូវប្រីយ៏ភាព នឹង ការគាំទ្រពីប្រជាពលរដ្ឋនោះ។ហើយបញ្ហានេះដែរចង់ឫមិនចង់ការប្រត្តិកម្មពីក្រុមអ្នកកាសែតក៏កំពង់តែកើតមានឡើងយ៉ាងក្ដៅគគុកជុំវិញការអសមត្ថភាពរបស់ក្រសួងព័ត៌មាននោះ៕