12/22/2024 2:34:19 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
​អ្នកសារព័ត៌មាន ចំនួន​២​នាក់ ជួប​គ្រោះថ្នាក់​ចរាចរ បណ្តាលឲ្យ​ស្លាប់​និង​របួសធ្ងន់ នៅ​ស្រុក​ប​វេល​
Feb 5 2016 2:10PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2244នាក់)


ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទម្នាក់បានរត់ធ្លាក់ទឹកទន្លេលង់ស្លាប់ខណៈក្រុមសន្តិសុខអាជ្ញាធរខណ្ឌដូនពេញបាន ដេញបង្រ្កាបស្រ្តីរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំកាលយប់ថ្ងៃទី១ ខែ មករា​ឆ្នាំ២០១៧នេះ។ ភ្លាមៗនោះក៏មាន ការចោទប្រកាន់ថាអាជ្ញាធរខណ្ឌដូនពេញបានទារលុយពី ស្ត្រីរកស៊ីផ្លូវភេទទាំងនោះក្នុងម្នាក់ៗ ៥០ដុល្លារជាថ្នូរនឹងការដោះលែងមកវិញ ក្រោយពីពួកគេត្រូវបានចាប់ឃុំខ្លួនអស់រយះពេលមួយយប់រួចមក។

នាយិការអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព មានប្រសាសន៍ថាចំណាត់ ការរបស់អាជ្ញាធរនេះជាទង្វើមិនត្រឹមត្រូវ ដោយថាស្ត្រីទាំងនោះមានសិទ្ធិនៅទីសាធារណៈ។ លោកស្រីបន្តថា បើទោះជារៀបចំសណ្តាប់ធ្នាប់ ក៏មិនចាំបាច់ដេញចាប់ឲ្យរត់ស្លន់ស្លោនោះទេ ហើយ សកម្មភាពដេញតាមចាប់បែបនេះ គឺមិនដើរតួជាអ្នកការពារទៅលើជីវភាពឬក៏សិទ្ធិក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទេ។ វាខុសឆ្គងទៅនឹងការអនុវត្តគោលនយោបាយសមភាពយេនឌ័ររបស់រាជ រដ្ឋាភិបាលទៀត។

លោកស្រីបន្តថា៖ «ខ្ញុំបន្ទោសប៉ូលីសវិញ។ ប៉ូលីសមិនគួរធ្វើបែបហ្នឹងដើម្បីឲ្យមនុស្សប្រើលុយ ទេ។ ប៉ូលីសត្រូវមានតួនាទីការពារសុវត្ថិភាព ហើយសំរាប់​លុយ៥០​ដុល្លារសំរាប់ស្ត្រីគឺច្រើនណាស់ អញ្ចឹងយើងគិតថាវាជាការអនុវត្តមិនល្អ។ សូកលុយ ពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយគឺ ពិចារណារឿងនេះដែរ។ ម្នាក់ទៀតដែលគាត់សុខចិត្តស្លាប់ ប្តូរនឹងជីវិតរបស់គាត់ គឺអយុត្តិធម៌ទាំងស្រុង»។

តាមវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ TVFB News បានសំភាសន៍ក្រុមស្ត្រីរកស៊ីផ្លូវភេទ នៅម្តុំវត្តភ្នំ ដែលទើបតែត្រូវបានដោះលែង បន្ទាប់ពីនាងបានបង់ លុយចំនួន៥០ដុល្លារទៅមន្ត្រី សាលាខណ្ឌដូនពេញជាថ្នូរនឹងការមិនបញ្ជូនបន្តទៅខាង មន្ទីរសង្គមកិច្ចរាជធានីដើម្បីយកទៅឃុំ ខ្លួននៅមណ្ឌលកែប្រែព្រៃស្ពឺ។ ក្នុងវីដេអូដដែលឲ្យដឹងពីករណីមួយទៀតថា អជ្ញាធរខណ្ឌដូនពេញបានដេញចាប់ស្ត្រីរកស៊ីផ្លូវភេទម្នាក់ផ្សេងទៀត ឈ្មោះស្រី ម៉ៅ រហូតធ្លាក់ទឹកទន្លេបាត់ខ្លួន។

ព័ត៌មានចុងក្រោយពីវេបសាយដដែលឲ្យដឹងទៀតថា ស្ត្រីរកស៊ីផ្លូវភេទដែលអាជ្ញាធរខណ្ឌដូនពេញ ដេញចាប់រហូតធ្លាក់ទឹកទន្លេបានស្លាប់ហើយ ហើយសពអណ្តែតនៅក្រោមស្ពានច្បារអំពៅ។


អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ មិនអាចទាក់ទងតាមទូរស័ព្ទដើម្បីបំភ្លឺពីការចោទ ប្រកាន់នេះបានទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់