12/22/2024 2:01:43 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
គណបក្សហ៊្វុនស៊ិនប៉ិច តម្រូវឱ្យលោក ញឹក ប៊ុនឆៃ ចាកចេញតែខ្លួន មិនឱ្យនាំយកទ្រព្យសម្បត្តិតាមនោះទេ
Feb 5 2016 2:08PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2456នាក់)


 ចេញផ្សាយថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ មន្ត្រីគយបានបង្ហើបឲ្យដឹងទៀតថាលោកភេសុមុនីបានរៀបចំបក្ខពួករបស់ខ្លួនជាក្រុមៗឲ្យដើរយកលុយពីតាមបណ្តាឃ្លាំងស្តុកទំនិញនិងពីឈ្មួញដែលនាំចូលចែកចាយទំនិញ ក្នុងរាជធានីភ្នំពេញតាមអំពើចិត្ត បើទោះបីទំនិញទាំងនោះនាំចូលមានបង់ពន្ធ ត្រឹមត្រូវយ៉ាងណាក៏ដោយក៏គេចមិនផុតពីបង់លុយដែរ?។ ប្រសិនបើឈ្មួញណាហ៊ានតវ៉ា គេទាមទារត្រួតពិនិត្យឯកសារ ឬទាមទាររើទំនិញដើម្បីត្រួតពិនិត្យឡើងវិញជាមិនខាន ព្រោះគេមានអំណាចយ៉ាងធំធេង ក្នុងការគំរាមលើឈ្មួញ។ ហេតុនេះ ហើយទើបក្រុមឈ្មួញដែលមិនចង់ប្រឈមមុខជាមួយមន្ត្រីគយជាកូនចៅលោក ភេ សុមុនី ក៏បង្ខចិត្តបង់លុយតាមការទាមទាររបស់មន្ត្រីគយទាំងនោះ រួចហើយក៏ទម្លាយឲ្យអ្នកសារព័ត៌ មានដឹងឮជាសាធារណៈ។ ប្រភពពីមន្តី្រគយតូចតាច ដែលបម្រើការងារនៅក្នុងស្ថាប័នសាខាគយរាជធានីភ្នំ ពេញបានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះលោក ភេ សុមុនី ប្រធានសាគយនិង រដ្ឋាករសាខារាជធានីភ្នំពេញ កំពុងប្រគ្រប់មធ្យោបាយដើម្បីប្រមូលលុយ តាមរបៀបពុក រលួយដោយគ្មាន ញញើតអ្វីទាំងអស់ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ គួរស៊ើបអង្កេតទៅលើទង្វើរបស់លោក ភេ សមុនី ខ្លះផង ។ ប្រភពបានឲ្យដឹង ទៀតថា ការដែលលោក ភេ សុមុនី ហ៊ានធ្វើអ្វីតាមអំពើចិត្ត ជាពិសេសការគាបយកលុយពី ពេះឈ្មួញម្ចាស់ឃ្លាំងស្តុកទំនិញ និងពីឈ្មួញនាំចូលចែកចាយទំនិញលើទីផ្សារ គឺដោយសារ អាងមានលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាបង្អែកដ៏រឹង មាំរបស់ខ្លួន។ ហេតុនេះហើយទើបលោក ភេ សុមុនី ប្រធានសាខាគយរាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត និងបើកដៃឲ្យកូនចៅគ្រប់បណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ សង្កត់កឈ្មួញតាមអំពើចិត្តទៀតផង។ ប្រភពខ្លះបានឲ្យដឹងថា លោក ភេ សុមុនី បានចាត់តាំងកូនចៅមួយក្រុមឲ្យចាំជំរិត យកលុយពីក្រុមហ៊ុនរថយន្តក្រុងនាំទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ពីស្រុកសៀមនិងពីស្រុកយួនចូលមករាជធានីភ្នំពេញតាមអំពើចិត្ត ហើយឈ្មួញទាំងនោះមិនហ៊ានតវ៉ាជាមួយកូន ចៅលោកប្រធានសាខាគយរាជធានីភ្នំពេញឡើយ។តាមរយៈទង្វើដូចរៀបរាប់ខាងលើនេះលោក ភេ សុមុនី និងបក្ខពួកអាចប្រមូលលុយតាមរបៀបពុករលួយក្នុងមួយខែៗបានយ៉ាង ច្រើនសន្ធឹកសន្ធឹកសន្ធាប់យកទៅចែកគ្នាធ្វើមានធ្វើបានដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថគួរពិនិត្យទង្វើមិន ប្រក្រតីរបស់លោក ភេ សុមុនី ប្រធានសាខាគយរាជធានីភ្នំពេញ ជាបន្ទាន់ព្រោះការដែល លោក ភេ សុមុនី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺ ដោយសារអាងមានលោក គុណ ញឹម អគ្គនាយកគយជាបង្អែក ៕
  

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់