មន្រ្តីជាន់ខ្ពស់ បក្សហ៊្វុនស៊ិនប៉ិច អះអាងថា គ្មានការបែកបាក់ផ្ទៃក្នុងបក្ស, ខណៈក្រុមអ្នកគាំទ្រ ញឹក ប៊ុនឆៃ ថាមានបញ្ហា !
រហូតមកដល់ពេលនេះការច្រណែនឈ្នានិះ មកលើគណបក្ស ហ្វ៊ិន ស៊ិន ប៉ិច ដែលដឹកនាំ ដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ នៅតែបន្តកើតមានឥតឈប់ឈរ ។
ថ្មីៗនេះ គេហទំព័រគណបក្ស ហ្វ៊ិន ស៊ិន ប៉ិច ត្រូវបានគេលួចចូលទៅបំផ្លាញរហូតមានលុបបំបាត់ព្រះបន្ទូលសម្តេចក្រុមព្រះនូវចំណុចសំខាន់ៗ មួយចំនួនថែមទៀតផង ។
សួរថា ការឈ្នានិះមកលើគណបក្ស ហ្វ៊ិន ស៊ិន ប៉ិច បែបនេះជារឿងត្រឹមត្រូវដែរឬទេ ? តើគោលបំណងរបស់អ្នកលួចចូលទៅបំផ្លាញគេហទំព័រគណបក្ស ហ្វ៊ិន ស៊ិន ប៉ិច ចង់បានអ្វីឲ្យប្រាកដ ?
មន្ត្រីគណបក្ស ហ្វ៊ិន ស៊ិន ប៉ិច មួយរូបបានឲ្យដឹង បន្ទាប់ពីគណបក្ស ហ្វ៊ិន ស៊ិន ប៉ិចសម្រេចធ្វើការផ្លាស់ប្តូររូបសញ្ញាគណបក្ស តាមរយៈអង្គសមាជមក គឺមានទាក់ទាញប្រជាពលរដ្ឋ ចូលរួមច្រើនណាស់ពិសេស គឺនៅតាមបណ្តាលខេត្ត-ក្រុង និងរាជធានីភ្នំពេញ ។
ទំនងជាហេតុផលនេះហើយ ទើបធ្វើឲ្យពួកច្រណែននិន្ទាឈ្នានិះនឹងប្រជាប្រិយភាព សម្តេចក្រុមព្រះ ព្រមទាំងគណបក្ស ហ្វ៊ិន ស៊ិន ប៉ិច ប្រើប្រាស់បច្ចេកវិទ្យាទុច្ចរិតចូលទៅបំផ្លាញ ទិន្នន័យមួយចំនួននៃគេហទំព័ររបស់គណបក្ស ហ្វ៊ិន ស៊ិន ប៉ិច នោះ ។
យ៉ាងណាក៏ដោយមជ្ឈដ្ឋាន ជាទូទៅដែលនៅតែគាំទ្រយ៉ាងសកម្មចំពោះគណបក្ស ហ្វ៊ិន ស៊ិន ប៉ិច បានផ្លែងស្រដៀងៗគ្នា (នយោបាយទន់ភ្លន់របស់សម្តេចក្រុមព្រះមិននាំឲ្យជាតិមហ្តរាយ) ឡើយ ហើយបើការបោះឆ្នោតនៅឆ្នាំ ២០១៧-២០១៨ ខាងមុខនេះ ប្រព្រឹត្តនៅដោយសេរីយុត្តិ និងត្រឹមត្រូវមែនគឺគណបក្ស ហ្វ៊ិន ស៊ិន ប៉ិច នឹងទទួលបានស្ថានភាពយ៉ាងភ្លួកទឹកភ្លួកដីជាមិនខាន។
ក្នុងនាមយើងជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា យើងសូមថ្កោលទោសយ៉ាងម៉ឺង ម៉ាត់នូវអំពើលួចបំផ្លាញទិន្នន័យគេហទំព័រគណបក្ស ហ្វ៊ិន ស៊ិន ប៉ិច និងព័ត៌មានសម្តេចក្រុម ព្រះហើយសូមឲ្យមន្ត្រីមាន សមត្ថកិច្ចជួយវែកមុខជនខិលខូចទាំងនោះផង ដើម្បីផ្តន្ទាទោសតាមច្បាប់ ។