12/22/2024 2:05:56 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
យុវតី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ក្រោម​បទ​ចោទ​ថា​ បង្ហោះ​រូបភាព​ប្រមាថ​អាយុជីវិត​បុរស​ខ្លាំង​ក្នុង​ Facebook
Jan 28 2016 5:20PM
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 2224នាក់)


នៅថ្ងៃ ទី០៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ២រសៀល ភ្នាក់ងារ សារព័ត៌មាន ជាតិបាន ប្រទះឃើញ គំនរឈើ សុក្រំ រាប់សិប ម៉ែត្រគូប ដែលក្រុម ឈ្មួញយក មកស្ដុក ទុកនៅ ចំណុច មាត់ទន្លេ សេសាន ស្ថិតក្នុង ភូមិប៉ាដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ។ ស្របពេលដែលសារព័ត៌មានជាតិកំពុងថតយករូបភាពក៏ស្រាប់តែលេចមុខ មនុស្សមួយក្រុមមានគ្នាប្រហែល៣០នាក់ ដោយខ្លះមានកាន់ប៊ីដុងសាំងយកមកជះលើ រថយន្តអ្នកសារព័ត៌មានក្នុងគោលបំណងដុតកម្ទេចចោលថែមទៀតផង ។

ដោយជួប នូវស្ថានភាព អាក្រក់ បែបនេះ អ្នកសារព័ត៌មានបាន​ទូរស័ព្ទ ទៅកាន់ លោកនួន វណ្ណា មេបញ្ជា ការវរៈ ព្រំដែន លេខ៦២៣ ដែល​មក ទីតាំងនៅ ជិតនោះ ប៉ុន្តែទូរស័ព្ទ មិនអាច ទំនាក់ ទំនង បាននោះ ឡើយ ។ ប៉ុន្តែ នៅពេលអ្នក សារព័ត៌មាន ទូរស័ព្ទ ទៅកាន់ ​លោកនួន គឿន ស្នងការ នគរបាល ខេត្តត្រូវ បានលោក ឆ្លើយតប វិញថា បទល្មើស​ខាងលើ ពុំមាន ពាក់ព័ន្ធ ជាមួយ ក្រុមលោក ឡើយហើយ លោកបញ្ជាក់ យ៉ាងខ្លីថា ​អាចមាន ការពាក់ព័ន្ធ ជាមួយ មេឈ្មួញ បីនាក់ ។ សូម្បី សារព័ត៌មាន យើងបាន ទូរស័ព្ទ ទៅកាន់ លោកឡេង យុគ នាយផ្នែក រដ្ឋបាល ព្រៃឈើ ក្នុងតំបន់ នេះគឺ បានត្រឹម ការឆ្លើយ តបថា ពុំ​បាននៅ កន្លែង ដោយពុំ ផ្ដល់កិច្ច អន្តរាគមន៍ អ្វីនោះឡើយ ។

ដោយពុំ មានជំរើស ភ្នាក់ងារ សារព័ត៌មានក៏ សម្រេច ទូរស័ព្ទ មក​កាន់ ឯកឧត្ដម សៅ សុខា អគ្គមេ បញ្ជាការរង កងយោធពល ខេមរៈ ភូមិន្ទ មេ​បញ្ជា ការកងរាជ ​អាវុធហត្ថ លើផ្ទៃ ប្រទេស និងជា ប្រធាន គណៈ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ទើបមាន ប្រតិកម្ម ឬចុះ អន្តរាគមន៍ ពីកម្លាំង កងរាជ អាវុធហត្ថ ខេត្តរតនៈគិរី ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ប្រភេទឈើសុក្រំដែលគេយកមកស្ដុកទុក នៅមាត់ទន្លេសេសានគឺបានដឹកចេញពីស្រុកអណ្ដូងមាស តាមទូករួចយកមកទម្លាក់​ទុករង់ចាំរថយន្តដឹកបន្តទៅស្រុកយួនតែម្ដង ។

ការស្ដុក ឈើសុក្រំ រាប់សិប ម៉ែត្រគូប នៅមាត់ទន្ល សេសាន ស្ថិតក្នុង ភូមិ​ប៉ាដល់ ដែលនៅ មិនឆ្ងាយ ពីទីតាំង វរៈព្រំដែន លេខ៦២៣ ឡើយគឺអាច ពាក់ព័ន្ធ ជាមួយលោក នួន វណ្ណ មេបញ្ជា ការវរៈ ព្រំដែន លេខ៦២៣ ។ ទោះបី មេឈ្មួញ ឈើដែល មានបំណង ដឹកឈើ ចេញទៅ ស្រុកយួន ក៏ត្រូវ ទំនាក់ ទំនង ជាមួយ មេបញ្ជា ការវរៈ ព្រំដែន លេខ៦២៣ ជាមុនដែរ ទើបអាច ស្ដុកឈើ សិបម៉ែត្រ គូបនៅក្បែរ វរៈព្រំដែន ដោយពុំ មានការ បង្ក្រាប ថែមទាំង មានក្រុម មនុស្ស ដែលគេ សង្ស័យថា ជាអ្នក លើកឈើ មកស្ទាក់ព័ទ្ធ រថយន្តអ្នក សារព័ត៌មាន ដោយប្រើ សាំងស្រោច រកដុត ទៀតផង ។

មានការ លើកឡើងថា បើគ្មានការ ស៊ើបអង្កេត ឲ្យបាន ដិតដល់ វែកមុខ អ្នកនៅ ពីក្រោយ បទល្មើស ដឹកជញ្ជូន ឈើសុក្រំ ដែលមាន ទ្រង់ទ្រាយ ធំពី អភិបាល ខេត្តរតនៈគិរី ទេនោះ បញ្ហារួម ចំណែក ទប់ស្កាត់ បទល្មើស ព្រៃឈើ តាមគោល នយោបាយ របស់ប្រមុខ រាជរដ្ឋា ភិបាល ដែលតម្រូវ ឲ្យមាន ការចូលរួម ទាំងប្រជា ពលរដ្ឋ និងអ្នក សារព័ត៌មាន ពិតជា មិនអាច ទទួលបាន ជោគជ័យ នោះឡើយ ។ ព្រោះថា បទល្មើស ព្រៃឈើ ត្រូវបាន រាជរដ្ឋា ភិបាល សម្រេច ដាក់ឲ្យ ស្ថិតក្រោម អំណាច អាជ្ញាធរ ថ្នាក់ក្រោមជាតិ ដែលជា ការទទួល ខុសត្រូវ ទាំងស្រុង របស់គណៈ បញ្ជាការ ឯកភាព ខេត្តនីមួយៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់