នៅស្ថានីយអ្នកដំណើរមកដល់នៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករបានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២ នាក់ ដែលបានធ្វើដំណើរចូលមករកឃើញជនសង្ស័យដាក់សារធាតុញៀនប្រភេទកូកាអ៊ីន ចំនួន ២ ដុំ មានទម្ងន់សុទ្ធសរុប ៦ ០០៩ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរមកដល់នៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករបានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២ នាក់ ដែលបានធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជាសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២ នាក់ ដែលបានធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល ក្រុមការងារបានរកឃើញដុំម្សៅពណ៌ស សង្ស័យជាសារធាតុញៀនប្រភេទកូកាអ៊ីន ចំនួន ២ ដុំ មានទម្ងន់សុទ្ធសរុប ៦ ០០៩ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។
បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យទាំង ២ នាក់ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕