លោក សំ កុសល ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ មិនគូរមេីលរំលង ដែលបានបើកដៃឲ្យក្រុមមន្ត្រីគយខ្លួនដាក់គោលដៅ ត្រួតពិនិត្យទំនិញមន្ត្រីគយទាំងនោះ យកលុយពីឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ឆ្លងខេត្តកណ្ដាល តាមតែអំពើចិត្ត!
លោក សំ កុសល មិនត្រឹមតែមិនចាត់វិធាន ក្នុងការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តកណ្ដាលនោះ ទេ តែថែមទាំងបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញ បង់ពន្ធមិនគ្រប់ ពិសេស លោក សំ កុសល ត្រូវរ៉ូវ ជាមួយ មេឈ្មួញ ក្រុមហ៊ុន ធំៗ រកស៊ីដឹកគ្រឿងសំណង ដែក ស៊ីម៉ង និងទំនិញ ផ្សេងៗទៀត ចូលតាមច្រក ក្អមសំណរ ជាដើម បង់ពន្ធ ត្រឹមតែ ៤៥ ទៅ៥០ភាគរយប៉ុណ្ណោះ ។និយាយឲ្យចំគឺលោក មេសាខាគយមិន ដែលមានចំណាត់ការណាមួយទៅលើក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ គឺលោកមិនបានចាត់ការបានមួយករណីណានៅឡើយ គឺមានតែជួយសម្រួលឲ្យក្រុមឈ្មួញគ្រាក់ៗទាំងនោះដឹកទំនិញ ទៅដល់គោលដៅយ៉ាងរលូនប្រកបដោយសុខសុវត្ថិភាពថែមទៀត។
ប្រភពដដែលបានឲ្យដឹងបន្ថែមថា ចំណែកនៅច្រកក្អមសំណរនិងច្រកផ្សេងទៀត ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ពួកក្រុមឈ្មួញនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ចូលបានយ៉ាងរលូន ស្របពេលព្រំដែន កម្ពុជា ថៃត្រូវបានបិទ។ ប្រភពមួយចំនួនបានលួចបង្ហើបឲ្យដឹងទៀតថា ក្រុមឈ្មួញរកស៊ីធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលទៅរាជធានីភ្នំពេញ គឺសុទ្ធតែមានទំនាក់ទំនងស្អិតរមួតជាមួយលោកមេសាខាគយរូបនេះ ដើម្បីឲ្យការនាំទំនិញរបស់ពួកគេបានដល់គោលដៅលឿន គឺ ត្រូវបានមានការទំនាក់ទំនង ល្អជាមួយ មេសាខាគយរូបនោះ បើពុំនោះទេ មិនស្រួលឡើយ ។ លើសនេះទៅទៀតលោក សំ កុសល បានបើកដៃឲ្យក្រុមមន្ត្រីគយខ្លួនដាក់គោលដៅ ត្រួតពិនិត្យទំនិញ គឺមិនខុសអីឲ្យមន្ត្រីគយទាំងនោះ ទៅយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ឆ្លងខេត្តកណ្ដាល តាមតែអំពើចិត្ត បើទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយយ៉ាងណា ក៏ ដោយ ក៏ត្រូវតែឈប់សម្រួលឲ្យថ្លៃបាយទឹកជូនដល់មន្ត្រីទាំងនោះដែរ ដែលហៅថាមិនអាចរំលងបានឡើយ៕Vojhotnews