8/13/2026 11:23:38 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ "សៀវភៅផែនការជាតិប្រឆាំងភេវកម្ម" ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល!
Thu,13 August 2026 (Time 02:01 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 25នាក់)


   ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គឹម នាន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ "សៀវភៅផែនការជាតិប្រឆាំងភេវកម្មស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ លោក-លោកស្រីមេឃុំ និងមន្ត្រីជាច្រើនរូបផងដែរ  នៅសាលប្រជុំសាលាស្រុកកៀនស្វាយ។

ឯកឧត្តម គឹម នាន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មមានប្រសាសន៍ថា៖ គោលបំណងនៃការផ្សព្វផ្សាយការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេវកម្ម សម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងភេរវកម្មរួមទាំងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ផែនការឆ្លើយតបរបស់អន្តរក្រសួង/ស្ថាប័ន។

ឯកឧត្តម គឹម នាន បានបន្តថា៖ ការរៀបសិក្ខាសាលានេះ ផ្តោតលើប្រធានបទសំខាន់ៗចំនួន រួមមាន .  ការទទួលខុសត្រូវ និងតួនាទី ការត្រៀមជាមុន និងការការពារ ការឆ្លើយតម ការស្តារឡើងវិញ និងនីតិវិធីពាក់ព័ន្ធនឹងបទល្មើស ព្រមទាំងកិច្ចពិភាក្សាសួរដេញដោលជុំវិញប្រធានបទពាក់ព័ន្ធនឹងការងារប្រឆាំងភេវកម្ម។

ក្នុងឱកាសនោះដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ឲ្យដឹងថា៖កិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ទោះបីជាប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញយ៉ាងណាក៏ដោយ ក៏ការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើភេរវកម្ម នៅតែជាភារកិច្ចយុទ្ធសាស្ត្រដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ជានិច្ច។ ការចុះផ្សព្វផ្សាយ “សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម” ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រឹង និងលើកកម្ពស់ការយល់ដឹងជាយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការងារប្រឆាំងភេរវកម្ម បង្កើនប្រសិទ្ធភាព និងពង្រឹងយន្តការ សម្របសម្រួលការងារ រវាងស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន ត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ក្នុងការឆ្លើយតប និងទប់ស្កាត់រាល់សញ្ញាណ ឬហានិភ័យផ្សេងៗ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់