8/13/2026 11:25:18 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលបន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈដើម្បីលើកកម្ពស់សោភ័ណ្ឌភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
Thu,09 July 2026 (Time 09:53 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 74នាក់)


ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៦នេះ បានដឹកនាំអាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងបន្តអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយរុះរើសំណង់ និងរបស់របរផ្សេងៗដែលបានរំលោភលើចំណីផ្លូវ និងចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវលេខ១១៥ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។

 

មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ១១៥ ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម ណុប ដារ៉ា បានបញ្ចាក់ថា សកម្មភាពនេះគឺជាផ្នែកមួយ នៃការអនុវត្តយុទ្ធនាការរបស់រដ្ឋបាលខេត្ត ក្នុងការរៀបចំបរិស្ថានទីក្រុងឱ្យមានរបៀបរៀបរយ សោភ័ណ្ឌភាពល្អ សមស្របតាមទិសដៅនៃការអភិវឌ្ឍទីក្រុងទំនើប និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ មិនត្រឹមតែជាការធ្វើឱ្យទីក្រុងមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការធានាបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

 

ឯកឧត្តម ណុប ដារ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់លំនៅឋាននៅតាមបណ្តោយផ្លូវលេខ១១៥ ដែលបានស្ម័គ្រចិត្តសហការរុះរើសំណង់ របាំងសំយាប បដាផ្សព្វផ្សាយ និងរបស់របរផ្សេងៗដែលរំលោភលើចិញ្ចើមផ្លូវ និងចំណីផ្លូវ ដើម្បីបើកលំហផ្លូវឱ្យមានភាពទូលាយងាយស្រួលធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។

 

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ការរុះរើ និងរៀបចំសណ្តាប់ធ្នាប់នេះ មិនមែនជាការរំខានដល់ការប្រកបមុខរបររបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាការរួមចំណែកកសាងទីក្រុងឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានល្អសម្រាប់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសសម្រាប់ការប្រើប្រាស់ចិញ្ចើមផ្លូវ និងចំណីផ្លូវឱ្យបានត្រឹមត្រូវ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ ការចតយានយន្ត ការធ្វើដំណើររបស់អ្នកថ្មើរជើង និងបង្កើនសុវត្ថិភាពជូនសាធារណៈជន។

 

នេះឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមបន្តចូលរួមថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណ្ឌភាពទីក្រុង ដោយមិនដាក់តាំងទំនិញ សម្ភារៈ ឬសាងសង់សំណង់ផ្សេងៗរំលោភលើចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈព្រមទាំងចូលរួមគោរពច្បាប់ និងបទប្បញ្ញត្តិរបស់អាជ្ញាធរមានសមត្ថកិច្ច។ ឯកឧត្តមអភិបាលរងខេត្តបានបន្ថែមទៀតថា រដ្ឋបាលខេត្តកណ្តាលនឹងបន្តចុះអប់រំ ណែនាំ និងអនុវត្តវិធានការចាំបាច់ជាបន្តបន្ទាប់ទៀត មិនថាតែក្នុងក្រុងតាខ្មៅទេ គឺទូទាំង ១៣ក្រុម-ស្រុក នៃខេត្តកណ្ដាលទាំងមូលក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យមានសណ្តាប់ធ្នាប់ មានបរិស្ថានល្អ និងមានភាពទាក់ទាញ ហើយការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប គឺជាកត្តាសំខាន់ក្នុងការកសាងទីក្រុង និងតាមបណ្តាស្រុកនានាឱ្យមានសោភ័ណ្ឌភាព និងសុវត្ថិភាព សម្រាប់ជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់