8/13/2026 11:24:55 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឯកឧត្តម ប៉ាក សុខារ៉ាវុតក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថាន ដល់ថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធំ
Thu,16 July 2026 (Time 09:25 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 65នាក់)


(កំពង់ធំ) ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថាន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននិង ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជន សសយក និងភាគីពាក់ព័ន្ធជាច្រើនរូប។

 

ក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ជា វ៉ាន់ចាន់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងសិក្ខាកាមទាំងអស់ ព្រមទាំងបានលើកឡើងថា សិក្ខាសាលានេះ គឺជាយន្តការដ៏សំខាន់មួយក្នុងការគាំទ្រដល់ដំណើរការវិមជ្ឈការនិងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារធនធាន និងការកសាងសមត្ថភាពពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ។ ការបង្កើនចំណេះដឹង និងសមត្ថភាពដល់មន្ត្រីមូលដ្ឋាន នឹងធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាលបានកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងបញ្ហាបរិស្ថានក្នុងមូលដ្ឋានបានទាន់ពេលវេលា។

 

ក្នុងឱកាសនោះឯកឧត្តម ប៉ាក សុខារ៉ាវុត បានថ្លៃសន្ធឹកអត្ថាបើក ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យបរិស្ថាន ដោយចាត់ទុកថា វាជាមូលដ្ឋានសម្រាប់ពង្រឹងការយល់ដឹង កសាងសមត្ថភាព និងលើកកម្ពស់ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងសំណល់ការកាត់បន្ថយការបំពុលបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

 

ឯកឧត្តមបានបន្តថា ការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន មិនអាចផ្តោតតែលើកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ ការអភិរក្សបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

បន្ទាប់ពីពិធីបើក សិក្ខាសាលាបានបន្តជាមួយបទបង្ហាញពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន។ 

 

លោក អ៊ុង សឿន ប្រធានការិយាល័យអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រក្រសួងបរិស្ថាន បានធ្វើបទបង្ហាញអំពី គោលបំណងនៃការរៀបចំផែនការជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤២០២៨ ដោយបានពន្យល់ថា ផែនការនេះជាក្របខណ្ឌដឹកនាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់ប្រទេស ដោយផ្តោតលើការលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។

 

វាគ្មិនក៏បានលើកឡើងអំពី ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (Strategic Environmental Assessment - SEA) ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់បញ្ចូលកត្តាបរិស្ថាន និងសង្គមទៅក្នុងការរៀបចំគោលនយោបាយ ផែនការ និងកម្មវិធីអភិវឌ្ឍន៍តាំងពីដំណាក់កាលដំបូង។ SEA ជួយកំណត់ហានិភ័យបរិស្ថានជាមុន ពង្រឹងការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងធានាថាការអភិវឌ្ឍមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច ការអភិរក្សធនធានធម្មជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

 

ជាមួយគ្នានេះ លោក លៀង សុផល អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានធ្វើបទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤២០៣៣ដោយបង្ហាញពីចក្ខុវិស័យ បេសកកម្ម និងគោលដៅសំខាន់ៗ ក្នុងការកសាងកម្ពុជាឱ្យក្លាយជាប្រទេសមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ អភិវឌ្ឍសេដ្ឋកិច្ចបៃតង និងបញ្ចេញកាបូនទាប។ វាគ្មិនបានសង្កត់ធ្ងន់ថា ការសម្រេចបានគោលដៅទាំងនេះ ត្រូវការកិច្ចសហការពីគ្រប់ស្ថាប័ន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានតួនាទីផ្ទាល់ក្នុងការអនុវត្តវិធានការបន្សាំ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន។

 

តាមរយៈសិក្ខាសាលានេះ សិក្ខាកាមបានទទួលនូវចំណេះដឹងថ្មីៗ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យបរិស្ថាន ដែលនឹងជួយពង្រឹងសមត្ថភាពក្នុងការអនុវត្តការងារបរិស្ថាននៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងរួមចំណែកសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់